ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន​ចំនួន​៨​នាក់ ត្រូវ​បាន​ឃាត់ខ្លួន

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ពីរ​ករណី​នៅ​ស្រុក​បារាយណ៍ និង​ក្រុង​ស្ទឹង​សែន ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀ.ន

ខេត្តកំពង់ធំ ៖ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៨​នាក់​ពីរ​ករណី​នៅ​ស្រុក​បារាយណ៍ និង​ក្រុង​ស្ទឹង​សែន ពី​បទ​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាកា​ខេត្ត​។ លោក​វរៈសេនីយ៍ ត្រី កែ ក​ញ្ច​នា  អធិការរង​នគរបាល​ស្រុក​បារាយណ៍ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​ថា កម្លាំង​របស់​លោក​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៧​នាក់​នេះ កាលពី​យប់ ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ហើយ​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​នេះ នៅ​ចំណុច​ផ្ទះ​ស្ត្រី​ម្នាក់​ឈ្មោះ ហេង កេ​ន អាយុ​៥៧​ឆ្នាំ​នៅ​ភូមិ​សិរី​ចំប៉ា ឃុំ​ជ្រលង ស្រុក​បារាយណ៍ រួម​មាន​៖

ទី​១.​ឈ្មោះ ម៉ោង សុខ​ម៉ាច ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ទី​២.​ឈ្មោះ ម៉ុ​ល ស៊ី​ណា ភេទ​ស្រី អាយុ​២២​ឆ្នាំ ត្រូវជា​ប្រពន្ធ​ឈ្មោះ ម៉ោង សុខ​ម៉ាច ពី​បទ​ចែកចាយ ទី​៣.​ឈ្មោះ ណុ​ប ណ​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ទី​៤.​ឈ្មោះ ម៉ោង សុខ​មុំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទី​៥.​ឈ្មោះ ជួប យ៉ា ភេទ​ស្រី អាយុ​២៣​ឆ្នាំ អ្នក​ទាំង​៥​នាក់​នេះ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ទី​៦.​ឈ្មោះ ហេ​ន ចាន់​ធឿ​ន ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​តាំងក្រសាំង ឃុំ​តាំងក្រសាំង ស្រុក​ស​ន្ទុ​ក និង​ទី​៧.​ឈ្មោះ ឃិ​ន ស៊ី​ណា​ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ទាប ឃុំ​ស្វាយ​ទាប ស្រុក​ចម្ការលើ ខេត្តកំពង់ចាម រួម​នឹង​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន​១៥​កញ្ចប់​តូច ទូរស័ព្ទ​ដៃ​៣​គ្រឿង និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​ខេត្ត​។

ចំណែក​ជនសង្ស័យ​ទី​៨.​ឈ្មោះ សុខ ធី ហៅ​យក្ស ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​សែន សង្កាត់​កំពង់​ក្របៅ ស្រុង​ស្ទឹង​សែន ត្រូវ​បាន​កម្លាំង​អធិការ​នគរបាល​ក្រុង​ធ្វើការ​ឃាត់ខ្លួន​បាន​នៅ​ក្នុងផ្ទះ​សំណាក់ ថែ លី ចំណុច​វាលស្រែ​១០០ ក្នុងភូមិ​កំពង់ធំ សង្កាត់​កំពង់​រទេះ ក្រុង​ស្ទឹង​សែន កាលពី​វេលា​ម៉ោង​១១​និង​៤៥​នាទី យប់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ រួម​ជាមួយ​វត្ថុ​តាង​មាន​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ម៉ា​ទឹកកក​ចំនួន​២​កញ្ចប់​តូច សរុប​២​ករណី​ខាងលើ​នេះ​មាន​មនុស្ស​ចំនួន​៨​នាក់ និង​ថ្នាំ​ញៀន​ចំនួន​១៧​កញ្ចប់​តូច យក​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាកា​៕