ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FFC​សម្រេច​ទិញ​សិទ្ធិ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត U20​កម្ពុជា ពី​ម្ចាស់ផ្ទះ​តា​ហ្ស៊ីគី​ស្ថាន

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​នាំ​យក​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​

រាជធានី​ភ្នំពេញ ៖ ដើម្បី​នាំ​យក​ការ​ផ្សាយ​បន្ត​ផ្ទាល់​ការ​ប្រកួត​របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម​២០​ឆ្នាំ​កម្ពុជា​(U20​កម្ពុជា​) ជូន​អ្នកគាំទ្រ​បាន​ទស្សនា សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​(FFC)​បាន​សម្រេច​ឲ្យ​ទិញ​សិទ្ធិ​ផ្សាយ​បន្តផ្ទាល់​លើ​អន​ឡាញ​ពី​ម្ចាស់ផ្ទះ​តា​ហ្ស៊ី​គី​ស្ថាន នៃ​ពាន
រង្វាន់ AFC U20 Championship 2023 ដើម្បី​ផ្សាយ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់​ខ្លួន​ជូន​បងប្អូន​កម្ពុជា​ទស្សនា ទោះ​មិន​មាន​អ្នក​ឧបត្ថម្ភ​ការ​ផ្សាយ​ក្ដី​។

ក្រុម U20​កម្ពុជា ដឹកនាំ​ដោយ​លោកគ្រូ​បង្វឹក​ជនជាតិ​ជប៉ុន Koji Gyotoku ដែល​មាន​កីឡាករ​២៣​នាក់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តា​ហ្សុ​ី​គី​ស្ថាន ជា​ទឹកដី​សម្រាប់​ប្រកួត​ក្នុង​ពូ​ល I នៃ​វគ្គ​ជម្រុះ​ប្រចាំ​ទ្វីបអាស៊ី 2023 AFC U-20 Asian Cup qualification នៅ​កីឡដ្ឋាន Republic Central Stadium ជាមួយ​ក្រុម U20 លី​បង់ នៅ​វេលា​ម៉ោង ៧​យប់ (​ម៉ោង​នៅ​កម្ពុជា​) ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២​។

ជា​លទ្ធផល ក្រុម U20​កម្ពុជា បាន​ចាញ់ក្រុម​U20​លី​បង់​១-០ ។ គ្រាប់​បាល់​ជ័យជម្នះ​របស់​ក្រុម​U20​លី​បង់ រកបាន​ដោយ​កីឡាករ Mohammad Sadek នៅ​នាទី​ទី​៨​ដើម​តង់​ទី​១ ហើយ​លទ្ធផល ១-០ នេះ​រក្សា​រហូត​ដល់​ចប់​ការ​ប្រកួត​។

ខណ​:​ការ​ប្រកួត​ពូ​ល I ១​គូ​ទៀត​នៅ​កីឡដ្ឋានដដែល​រវាង​ម្ចាស់ផ្ទះ​តា​ហ្ស៊ីគី​ស្ថាន និង​សិង្ហ​បុរី បញ្ចប់​ដោយ​លទ្ធផល ០-០ ដោយ​ចែក​គ្នា​ម្នាក់​១​ពិន្ទុ ។ ខាងក្រោម​នេះ​គឺជា​តារាង​ចំណាត់ថ្នាក់​ពូ​ល I បណ្តោះអាសន្ន​៖
១-​លី​បង់ ឆ្លងកាត់​១​ប្រកួត ឈ្នះ​១​ប្រកួត មាន​៣​ពិន្ទុ
២-​តា​ហ្ស៊ីគី​ស្ថាន ឆ្លងកាត់​១​ប្រកួត ស្មើ​១​ប្រកួត មាន​១​ពិន្ទុ
៣-​សិង្ហ​បុរី ឆ្លងកាត់​១​ប្រកួត ស្មើ​១​ប្រកួត មាន​១​ពិន្ទុ
៤-​កម្ពុជា ឆ្លងកាត់​១​ប្រកួត ចាញ់​១​ប្រកួត មាន​០​ពិន្ទុ

កម្មវិធី​ប្រកួត​សរុប​ក្នុង​ពូ​ល I របស់​ក្រុម U20​កម្ពុជា​៖
ថ្ងៃ​ទី​១៤ ខែកញ្ញា កម្ពុជា ប៉ះ លី​បង់ នៅ​កីឡដ្ឋាន Republic Central Stadium
ថ្ងៃ​ទី​១៦ ខែកញ្ញា សិង្ហ​បុរី ប៉ះ កម្ពុជា នៅ​កីឡដ្ឋាន Republic Central Stadium
ថ្ងៃ​ទី​១៨ ខែកញ្ញា តា​ហ្សុ​ី​គី​ស្ថាន ប៉ះ កម្ពុជា នៅ​កីឡដ្ឋាន Republic Central Stadium៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ