ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សម្បត្តិ នៅ​តែ​ចិញ្ចឹមចិត្ត​ថ្ងៃ​ណាមួយ​បាន​ទៅ​អង្រួន​សង្វៀន​លំដាប់​ពិភពលោក ONE

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែល​កំពុង​ឡើង​កូដ ពេជ្រ សម្បត្តិ នៅ​តែ​ចិញ្ចឹមចិត្ត​ថា ថ្ងៃ​

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​ដែល​កំពុង​ឡើង​កូដ ពេជ្រ សម្បត្តិ នៅ​តែ​ចិញ្ចឹមចិត្ត​ថា ថ្ងៃ​ណាមួយ រូបគេ​នឹង​បាន​ឡើង​សង្វៀន​លំដាប់ថ្នាក់​ពិភពលោក ONE ឲ្យ​បាន​ម្ដងទៀត ដែល​នេះ​ជា​ក្ដី​ស្រមៃ​របស់​គេ​តាំងពី​យូរ​មក​ហើយ​។

ជួប​អ្នក​យក​ព័ត៌មាន​ឱ្យ​គេហទំព័រ​ព័ត៌មាន​ក្នុងស្រុក​មួយ​ពេជ្រ សម្បត្តិ​ដែល​មាន​រហស្សនាម​ថា​ក្របីព្រៃ​បាន​និយាយ​ថា «​ក្ដី​សង្ឃឹម​នៅ​តែ​មាន​បង សង្វៀន ONE ហ្នឹង តែ​មិនដឹង​ថា ពេល​ណា​មានឱកាស​បាន​ទៅ​ទេ​។ ទោះ​ពេល​នេះ​ខ្ញុំ​មិន​ទាន់​មានឱកាស តែ​ខ្ញុំ​មិន​បោះបង់​ការ​ខិតខំ​ប្រឹងប្រែង​របស់ខ្ញុំ​ឡើយ ព្រោះ​វា​ជា​ក្ដី​ស្រមៃ​មួយ​ដែល​ខ្ញុំ​ប៉ង​មក​យូរហើយ​»​។

អ្នកលេង​កណ្ដាប់ដៃ​មហា​ទម្ងន់ ពេជ្រ សម្បត្តិ បាន​បន្ថែម​ថា ខ្លួន​នៅ​តែ​បង្កើន​ការ​ហ្វឹកហាត់ ដើម្បី​ត្រៀម​ការ​ប្រកួត​ក្នុងស្រុក​នានា បើ​ទោះជា​ក្ដី​ស្រមៃ​ហាក់​នៅ​ឆ្ងាយ ឬ​គ្មាន​អ្នក​ណា​គេ​ចាប់អារម្មណ៍​ចង់​នាំ​ខ្លួន​ទៅ​វ៉ៃ​នៅ ONE ក៏​ដោយ​។ មួយ​រយៈពេល​ក្រោយ​នេះ ពេជ្រ ស​ម្ប​តិ្ត ហាក់​មាន​អារម្មណ៍​ថា ខ្លួន​ដូច​ជា​មាន​សមត្ថភាព​រីក​ចម្រើន​ច្រើន បន្ទាប់​ពី​គេ​បាន​បង្កើន​ការ​ហ្វឹកហាត់​កាន់តែ​ខ្លាំង​។

គួរ​រំលឹក​ផង​ដែរ​ថា អ្នក​ប្រដាល់​ចិត្ត​ស៊ូ ពេជ្រ សម្បត្តិ ដែល​ជា​កូន​អ្នក​កំពង់ស្ពឺ​រូប​នេះ កំពុង​ត្រៀមខ្លួន​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​ផងដែរ ជាមួយ​កីឡាករ​ជើង​ខ្លាំង ធន់ ផានិត ក្នុង​វគ្គ​ពាក់
កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់ ខា​រ៉ា​បាវ ដែល​នឹង​ធ្វើការ​ប្រកួត​ក្រោយ​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ