ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ឡាវ គ្រោង​ជំនួប​រក​ដំណោះស្រាយ​លើ​បញ្ហា​ព្រំដែន

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ តាម​ការ​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៧​នេះ​ថា ភាគី​កម្ពុជា​-​ឡាវ នឹង​ផ្តើម​ជំនួប​គ្នា​ក្នុង​ចន្លោះ​ចាប់​ទី​ថ្ងៃ​ទី​២០ រហូត​ដល់ ថ្ងៃ​ទី​២៧ កុម្ភៈ

ខេត្តស្ទឹងត្រែង ៖ តាម​ការ​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១៧​នេះ​ថា ភាគី​កម្ពុជា​-​ឡាវ នឹង​ផ្តើម​ជំនួប​គ្នា​ក្នុង​ចន្លោះ​ចាប់​ទី​ថ្ងៃ​ទី​២០ រហូត​ដល់ ថ្ងៃ​ទី​២៧ កុម្ភៈ ដើម្បី​ស្វែងរក​ដំណោះស្រាយ​លើ​បញ្ហា​ការ​ឈូស​ឆាយ​សាងសង់​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន​កម្ពុជា​។ វរៈ​ការពារ​ព្រំដែន​១០១ បាន​ឲ្យ​ដឹង​ថា កម្លាំង​ទាហាន​ឡាវ នៅ​បន្ត​បន្ថែម​កម្លាំង​មក​បន្ទាត់​ព្រំដែន​ប្រមាណ​ជា​ជាង​៤០០​នាក់ ដោយ​ពង្រាយ​ចាប់ពី​ចំណុច​ប៉ុស្តិ៍​វរៈ​២១​ត្រើយម្ខាង​ទន្លេសេសាន​អូរ​កុះ ដល់​អូរ​តាក់​ឡាវ​ទឹកដី​ភាគី​ឡាវ ដោយឡែក​កម្លាំង​មួយ​ចំនួន​ទៀត​មក​ឈរជើង​លើ​ដី​កម្ពុជា​ប្រដាប់​ដោយ​អាវុធ​ចូល​មក​រារាំង​មិន​ឲ្យ​ទាហាន កង​វិស្វកម្ម​កម្ពុជា​ធ្វើ​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​ព្រំដែន ចំណុច​អូ​តា​ឡាវ ខេត្តស្ទឹងត្រែង​។

គិត​ត្រឹម​ថ្ងៃ​ទី​១៩ កុម្ភៈ​នេះ រយៈពេល​ចំនួន​១១​ថ្ងៃ កន្លង​មក​ហើយ ខាង​កម្លាំង​ទាហាន​ខេត្ត​អា​តតះ​ពឺ របស់​ឡាវ​ជា​ច្រើន​អ្នក​បាន និង​បន្ត​រារាំង​ការ​ស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ​ក្រវាត់​តាម​ព្រំដែន​កម្ពុជា ចំណុច​អូ​តា​ឡាវ ក្នុងភូមិ​សាស្ត្រ ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង​ខេត្តស្ទឹងត្រែង តាំងពី​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៧​មក​ម្លេះ​។ បន្ទាប់​ពី​ទាហាន​ឡាវ​បន្ថែម​កម្លាំង ភាគី​កម្ពុជា​ក៏​រៀបចំ​កម្លាំង​ការពារ​ព្រំដែន រួម​មាន កម្លាំង​ទាហាន​វរៈ​ការពា​ព្រំដែន​១០១ កម្លាំង​នគរបាល​វរៈ​ការពារ​ព្រំដែន​លេខ​៧០១ កម្លាំង​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត កម្លាំង​យោធភូមិ​ភាគ​១ រួម​នឹង​កម្លាំង​កង​វិស្វកម្ម ចុះ​ធ្វើការ​ណែនាំ​ដល់​ទាហាន​ឡាវ មិន​ឲ្យ​នាំ​នូវ​អាវុធ​ចូល​មក​ក្នុង​ដែនដី​កម្ពុជា​។

យ៉ាងណា​ខាង​ទាហាន​ឡាវ​គឺ​មិន​ឯកភាព​តាម​សំ​ណូ​ពរ​របស់​ភាគី​កម្ពុជា​យើង​នោះ​ទេ គេ​ឆ្លើយ​ថា ធ្វើ​ទៅ​តាម​បទបញ្ជា​របស់​ថ្នាក់លើ​ ខាង​កម្លាំង​កង​វិស្វកម្ម​ស្នើ​សុំ​ថ្នាក់លើ​កម្ពុជា ថែម​កម្លាំង​មក​ជា​បន្ទាន់​ដើម្បី​បន្ត​ស្ថាបនា​ផ្លូវ​តទៅ​ទៀត បច្ចុប្បន្ន​ភាគី​កម្ពុជា​នៅ​បន្ត​ការ​សម្របសម្រួល​បណ្តើរ​ធ្វើ​បណ្តើរ ហើយ​ខាង​កម្លាំង​កង​វិស្វកម្ម បាន​បន្ត​ការ​ស្ថាបនា​ផ្លូវ​យុទ្ធសាស្ត្រ ក្រវាត់​ព្រំដែន ពី​ចំណុច​ដុ​ង​ក្រឡ ក្រុង​ស្ទឹង​ត្រែង ដល់​ចំណុច អូ​តា​ឡាវ ស្រុក​សៀម​ប៉ា​ង បាន​ប្រវែង​ដល់​ទៅ​១៥០ គីឡូម៉ែត្រ និង​៤០០​មែ​ត្រ លើ​ផែនការ​អនុវត្ត​២៥៧​គីឡូម៉ែត្រ​៕