ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់រ​ត់រក​អ្នក​ភូមិ​ជួយ​ផ្អើល​ពេញ​ភូមិ ក្រោយ​កូនសុំ​លុយ​មិន​បានកា​.​ប់​ខ្ទេចខ្ទី​គ្មាន​សល់

1 ឆ្នាំ មុន
  • ភ្នំពេញ

កូន​បុរស​ម្នាក់​ត្រូវ​ម្តាយ​ប្តឹង​នគរបាល​អោយ​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ បន្ទាប់​ពី​កូនប្រុស​រូប​នេះ​ផឹកស៊ី​ស្រវឹង ហើយ​បាន​សុំ​លុយ​ម្តាយ​ទិញ​គ្រឿង​ញៀ​.​ន​ជក់​ហើយ តែ​ម្តាយ​មិន​ព្រមអោយ ក៏

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កូន​បុរស​ម្នាក់​ត្រូវ​ម្តាយ​ប្តឹង​នគរបាល​អោយ​ឃាត់ខ្លួន កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ បន្ទាប់​ពី​កូនប្រុស​រូប​នេះ​ផឹកស៊ី​ស្រវឹង ហើយ​បាន​សុំ​លុយ​ម្តាយ​ទិញ​គ្រឿង​ញៀ​.​ន​ជក់​ហើយ តែ​ម្តាយ​មិន​ព្រមអោយ ក៏​បានកា​.​ប់​បំផ្លាញ​ទ្រព្យសម្បត្តិ​​ក្នុង និង​គំ​រា​.​មកា​.​ប់​អ្នក​មានគុណ ធ្វើ​ឱ្យ​ស្ត្រី​ជា​ម្តាយ​ភ័យរ​ត់រក​អ្នក​ជិតខាង​ជួយ​ផ្អើល​ពេញ​ភូមិ​តែ​ម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

សេចក្តីរាយការណ៍​បន្ត​ថា កូនប្រុស​ដេញ​កា​.​ប់​ម្តាយ​ខាងលើ​មានឈ្មោះ ចាន់ ចំរើន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវជាតិ​លេខ​៦ ស្ថិត​ក្នុងភូមិ​ក្តី​ចាស់ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។ ចំណែក​ស្ត្រី​ជា​ម្តាយ​ឈ្មោះ មឿ​ន វណ្ណៈ អាយុ​៥៥​ឆ្នាំ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​៤ សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ដែល​ជា​កន្លែង​កើតហេតុ​។

បើ​តាម​នគរបាល​មូលដ្ឋាន បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​ប្រមាណ​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ពេល​ដែល​ស្ត្រី​ជា​ម្តាយ​កំពុង​នៅផ្ទះ ស្រាប់តែ​ជនសង្ស័យ​ត្រូវជា​កូនបង្កើត​បាន​ផឹកស៊ី​ស្រវឹង​ហើយ​មក​សុំ​លុយ ដើម្បី​ទិញ​គ្រឿង​ញៀ​.​ន​ជក់ តែ​ស្ត្រី​ជា​ម្តាយ​មិន​អោយ ក៏​កើត​ទៅ​ជា​ទំនាស់​ឈ្លោះប្រកែក​គ្នា ហើយ​កូនប្រុស​រូប​នោះ​ខឹង​ក៏​បាន​យក​កាំបិត​បុ័ងតោ​មក​កា​.​ប់​ទ្វារផ្ទះ តុ ទូ បោ​.​ក​ចាន បោ​.​ក​ឆ្នាំង និង​បំផ្លាញ​សម្ភារៈ​មួយ​ចំនួន​ទៀត​។

តាម​ប្រភព​ព័ត៌មាន​ដដែល​អោយ​ដឹង​ទៀត​ថា នៅ​ក្នុង​អំពើ​ហិ​.​ង្សា​ខាងលើ​នោះ កូនប្រុស​រូប​នេះ ក៏​បាន​គំ​រា​.​មកា​.​ប់ស​ម្លា​.​ប់​អ្នក​មានគុណ​ទៀត​ផង ហើយ​ស្ត្រី​ជា​ម្តាយ​ភ័យ​ស្លន់ស្លោ​ក៏​រត់​ចេញ​ក្រៅ​ផ្ទះ រួច​ស្រែក​អោយ​អ្នក​ជិតខាង​ជួយ​អន្តរាគមន៍ និង​ចាប់ខ្លួន​កូនប្រុស​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច ដើម្បី​ធ្វើការ​សាកសួរ ព្រមទាំង​ដាក់​ពាក្យបណ្តឹង​ស្នើ​អោយ​សមត្ថកិច្ច ចាត់ការ​តាម​ច្បាប់​។ បន្ទាប់​ពី​ឃាត់ខ្លួន​ហើយ សមត្ថកិច្ច​ក៏​ដកហូត​បាន​កាំបិតប៉័ងតោ​មួយ ដែល​ជា​ភស្តុ​តាង​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ