ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ព្រើត ! កំពុងតែ​ដក​ក្រឳ​ឈូក ប្រទះ​ឃើញសព​ស្ត្រី​ម្នាក់​អណ្ដែត​ក្នុង​ទឹក​បឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាកសព​ស្ត្រី​ម្នាក់​ត្រូវ​បាន​បុរស​អ្នក​ដក​ក្រឳ​ឈូក​ម្នាក់​បាន​ប្រទះ​ឃើញ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ក្នុង​ខណៈ​ដែល​បុរស​ម្នាក់​នោះ

រាជធានី​ភ្នំពេញ ៖ សាកសព​ស្ត្រី​ម្នាក់​ត្រូវ​បាន​បុរស​អ្នក​ដក​ក្រឳ​ឈូក​ម្នាក់​បាន​ប្រទះ​ឃើញ ក៏​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក ក្នុង​ខណៈ​ដែល​បុរស​ម្នាក់​នោះ ចុះ​ទៅ​ដក​ក្រឳ​ឈូក​នៅ​ក្នុង​បឹង​មួយ​កន្លែង ដែល​មាន​ឈូក និង​ស្មៅ​កក់​ដុះ​យ៉ាង​ទ្រុប​ទ្រុល ហើយ​សព​នោះ​ទើប​ស្លាប់​ប្រហែល​២​ថ្ងៃ​ប៉ុណ្ណោះ​។ តាម​ការ​ធ្វើ កោសល្យ​វិ​ច្ច័​យ​របស់​នគរបាល​បច្ចេកទេស នៃ​ស្នងការដ្ឋាន​គ​របាល​រាជធានី​ភ្នំពេញ នាង​ត្រូវ​បាន​ឃាតក ធ្វើ​សកម្មភាព​ច្របាច់ក​សម្លាប់​។

ដោយឡែក​មន្ត្រី​នគរបាល​មួយ​រូប បាន​លួច​ខ្សឹប​ប្រាប់​ថា នាង​ត្រូវ​បាន​គេ ស្គាល់​អត្តសញ្ញាណ ដែល​កាល​មុន​នាង​គឺជា​កម្មការិនី​រោងចក្រ​កាត់ដេរ ស្នាក់​នៅ​ជិត​កន្លែង​កើតហេតុ​ខាង លើ ហើយ​កន្លង​មក​នាង​ធ្លាប់​ត្រូវ​បាន​ម្ចាស់ផ្ទះ​ជួល​ដែល​នាង​ស្នាក់​នៅ បង្ខាំង​ទុក​ក្នុងផ្ទះ និង​ប្ដឹង​ឲ្យ​នគរ បាល អន្តរាគមន៍​ម្ដង​រួច​មក​ហើយ ដោយសា​តែ​នាង​មិន​ឲ្យ​លុយ​ថ្លៃ​ជួល​ផ្ទះ​ស្នាក់​នៅ ក្រោយមក​ក៏​បាន​ដោះស្រាយ​គ្នា​ចប់​ហើយ​ដែរ​។ ប៉ុន្តែ​ក្រោយមក​មិន​បានដឹង​ថា នាង​ទៅ​ស្នាក់​នៅ​កន្លែង​ណាមួយ​នោះ​ឡើយ តែ​គ្រាន់តែ​បានដឹង ថា​នាង​ដើរ​តែ​ជាមួយ​ក្រុម​ជន​ស្ទាវ​ចូល​ក្លឹ​ប​នានា ហើយ​ពេល​នេះ​នៅ​មិន​ទាន់​ដឹង​ថា នាង​ត្រូវ​គេ​ច្របាច់ក​សម្លាប់ ព្រោះតែ​រឿង​អ្វី​នោះ​ឡើយ​។

ការ​ភ្ញាក់ផ្អើល​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ក្នុង​បឹង​មួយ​កន្លែង​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​ស្ពាន​ទួល​ពង្រ ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ មាន​បុរស​ម្នាក់​ឈ្មោះ អ៊ី ផល្លា អាយុ​៥៦​ឆ្នាំ មុខរបរ​លក់​ក្រឳ​ឈូក និង​ត្រកួន ស្នាក់​នៅ​ក្បែរ​នោះ បាន​ចុះ​ទៅ​ដក​ក្រឳ​ឈូក​នៅ​ក្នុង​បឹង​ខាងលើ ហើយ​ខណៈ​ដែល​ទើបតែ​ដក​បាន​បន្តិច ស្រាប់តែ​បាន​ប្រទះ​ឃើញ​សាកសព នៅ​ក្នុង​ទឹក​នោះ​ធ្វើ​ឲ្យ​គាត់​មានការ​ភ្ញាក់ផ្អើល និង​បាន​រត់​ឡើងគោក​ប្រាប់​ក្រុម​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី ឲ្យ​នាំ​គ្នា​ទៅ​មើល​។

ទើប​ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ហើយ​ក៏​មាន​ប្រជាពលរដ្ឋ​នាំ​គ្នា​ទៅ​ចោមរោម​មើល​យ៉ាងច្រើន​។ ប៉ុន្តែ​ភ្លាម​ៗ​នោះ​មិន​មាន​នរណា​ម្នាក់​បាន​ស្គាល់​ថា ស្ត្រី​រង​គ្រោះ​នោះ​គឺជា​នរណា​ឡើយ ព្រោះ​មើលឃើញ​មិន​ច្បាស់ ដោយ​សាកសព​លិច​បាត់​ទៅ​ក្នុង​ទឹក ហើយ​មើលឃើញ​តែ​ម្រាមដៃ​តែ​ប៉ុណ្ណោះ​។ មន្ត្រី​នគរបាល​បាន​លួច​បង្ហើប​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​ហើយ នាង​មានឈ្មោះ ប៊ុ​ន សុខ​លៀង ហៅ​ស្រី​មុំ អាយុ​២២​ឆ្នាំ អតីត​នាង​ជា​កម្មការិនី​រោងចក្រ​កាត់ដេរ និង​ស្នាក់​នៅផ្ទះ​ជួល ក្នុងភូមិ​កើតហេតុ​ខាងលើ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ស្វាយ ឃុំ​ស្រង់ ស្រុក​គងពិសី ខេ​ត្រ​កំពង់ស្ពឺ​។

ប៉ុន្តែ​ក្រោយ​ពី​មានរឿង​ជាមួយ​ម្ចាស់ផ្ទះ​ជួល​រួច​មក នាង​បាន​ចាកចេញ​ហើយ​មិន​ទាន់​ដឹង​ថា ទៅ​ស្នាក់​នៅ​ម្ដុំ​ណា​ពិត ប្រាកដ​នៅឡើយ​ទេ ប៉ុន្តែ​មាន អ្នក​ស្គាល់​បាន​ប្រាប់​ថា នាង​បាន​លក់​ទឹកត្នោតជូរ​នៅ​ជិត​ៗ​នោះ​ដែរ និង​ឧស្សាហ៍​ឃើញ​នាង​ដើរ​តែ​ជាមួយ​ក្រុម​ជន​ស្ទាវ និង​បាន​ចូល​ក្លឹ​ប​ជា​ញឹកញាប់​ថែម​ទៀត​ផង​។ ហើយ​ការ​ស្លាប់​របស់​នាង​មិនដឹង​ថា មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នរណា​ម្នាក់​នៅឡើយ​ទេ​។

ចំណែក​ស្ត្រី​ម្នាក់​ទៀត​ឈ្មោះ អូន ចិន្តា អាយុ​២៤​ឆ្នាំ បាន​និយាយ​ថា នាង និង​ជន​រង​គ្រោះ គឺជា​មិត្តភក្ដិ​ស្និទ្ធស្នាល​នឹង​គ្នា ធ្លាប់​ស្នាក់​នៅផ្ទះ​ជួល​ជាមួយ​គ្នា ប៉ុន្តែ​ក្រោយមក​បាន​ស្នាក់​នៅ​បែក​គ្នា​វិញ​មួយ​រយៈពេល​មក​ហើយ នាង​មិន​បានដឹង​អំពី​សុខទុក្ខ​មិត្តភក្ដិ​ម្នាក់​នេះ​បែប​ណា​ឡើយ​។ ប៉ុ​ន្ត​នៅ​លើក​ចុង​ក្រោយ​មុន​ពេល​ដែល នាងរង​គ្រោះ​ស្លាប់ បាន​ជួប​គ្នា​ម្ដង​ក្នុង​ខណៈ​ពេល​នាង​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ មី​ត​ណាយ ដែល​មាន ទីតាំង​ស្ថិត​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ កាលពី​យប់​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ បន្ទាប់​មក​ក៏​បាន​បែក​គ្នា​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ ទើប​មាន​គេ​ប្រទះ​ឃើញ​សាកសព​របស់ នាង​បែប​នេះ​តែ​ម្ដង​។

ប៉ុន្តែ​ទោះជា​បែប​ណា នគរបាល​មូលដ្ឋាន និង​នគរបាល​ការិយាល័យ​បច្ចេកទេស​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​នាំ​យក​សាកសព​ទៅ កាន់​ឈាបនដ្ឋាន​វត្ត​អង្គ​តា​មិ​ញ ដើម្បី​ធ្វើការ​ពិនិត្យ​កោសល្យ​វិ​ច្ច័​យ ដើម្បី​កំណត់​ថា​ជន​រង​គ្រោះ ត្រូវ​គេ​សម្លាប់ ឬ​ក៏​មាន​មូលហេតុ​ផ្សេង​ទៀត ប៉ុន្តែ​ជា​លទ្ធផល​ពិនិត្យ​ឃើញ​ថា ជន​រង​គ្រោះ​ត្រូវ​ឃាតក​ច្របាច់ក​សម្លាប់ ហើយ​ពេល​នេះ​នគរបាល​កំពង់​ស្រាវជ្រាវ​រក​សាច់ញាតិ​ឲ្យ​ទៅ​ទទួល​សាកសព​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕