ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​ធំ ! ស្រី​ស្រស់​ឈប់​ឡាន​ឱ្យ​កូន​បត់ជើង ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជួប​រឿង​ស៊យ ខណៈ​ពេល​ដែល​គាត់​ឈប់​រថយន្ត​តាម​ផ្លូវ ដើម្បី​ឲ្យ​កូនស្រី​តូច​របស់​គាត់​ចុះ​ទៅ​បត់ជើង ដោយ​គាត់​មិន​បាន​ដាក់​គន្លឹះទ្វារ​រថយន្ត​ឡើយ ស្រាប់តែ​ពេល​នោះ​មាន​ចោរ​២​នាក់

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ជួប​រឿង​ស៊យ ខណៈ​ពេល​ដែល​គាត់​ឈប់​រថយន្ត​តាម​ផ្លូវ ដើម្បី​ឲ្យ​កូនស្រី​តូច​របស់​គាត់​ចុះ​ទៅ​បត់ជើង ដោយ​គាត់​មិន​បាន​ដាក់​គន្លឹះទ្វារ​រថយន្ត​ឡើយ ស្រាប់តែ​ពេល​នោះ​មាន​ចោរ​២​នាក់ ជិះ​ម៉ូតូ​២​គ្រឿង​ទៅ​ដល់ បាន​ធ្វើ​សកម្មភាព​បើកទ្វារ​រថយន្ត​របស់​គាត់​លួច​យក​កាបូប រួច​ជិះ​គេចខ្លួន​ទៅ​បាត់​ស្រមោល បន្ទាប់​មក​ស្ត្រី​រូប​នោះ​បាន​បើករថយន្ត​ទៅ​កាន់​ប៉ុស្ដិ៍​ចោម​ចៅ ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​។

ហេតុការណ៍​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ស្ថិត​តាម​ផ្លូវ​វ៉េ​ង​ស្រេង ត្រង់​ចំណុច​ទល់មុខ​ក្រុមហ៊ុនស្រា​បៀរ​មួយ ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ  រាជធានី​ភ្នំពេញ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​ព្រំ គ​ន្ធី អាយុ​៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​មួយ ស្នាក់​នៅ​ក្នុង​បុរី លឹ​ម ឈាង​ហាក់ ស្ថិត​នៅ​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ  រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​សង្កាត់​ច្បារ​អំពៅ ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។ នៅ​ក្នុង​កាបូប​របស់​នាង ដែល​ត្រូវ​ចោរលួច​យក​ទៅ នោះ​មាន​លុយ​ចំនួន​១.០០០​ដុល្លារ​, ទូរស័ព្ទ​ដៃ​ម៉ាក​សាំ​ស៊ុ​ង​១​គ្រឿង​, ម៉ាក អាយ​ហ្វូ​ន​ស៊ិ​ក​១​គ្រឿង​, ម៉ាក​ហូ​វៃ​១​គ្រឿង​, អត្តសញ្ញាណប័ណ្ណ​១​សន្លឹក​, លិខិតឆ្លងដែន​១​ច្បាប់ និង​ប័ណ្ណ​ធនាគារ​ចំនួន​៣​សន្លឹក​ផង​ដែរ​។ ដោយឡែក​ក្រុម​ចោរ​មាន​គ្នា​២​នាក់ ជិះ​ម៉ូតូ​ម៉ាក​ស៊ី​ទី សេ​១០០ កូរ៉េ ពណ៌​ក្រហម​១​គ្រឿង​។  ស្ត្រី​រង​គ្រោះ​រូប​នោះ​បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​ម៉ាក​ហា​យ ឡែ​ន​ឌ័​រ ពណ៌​ស មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​ផ្លូវ​វ៉េ​ង​ស្រេង ចេញពីផ្ទះ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ដោយ​បើកបរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ កូនស្រី​របស់​គាត់​បាន​ឈឺ​បត់ជើង គាត់​ក៏​បាន​ឈប់​រថយន្ត​ឲ្យ​កូន​បត់ជើង ដោយ​មិន​បាន​ដាក់​គន្លឹះទ្វារ​រថយន្ត​នោះ​ទេ ហើយ​ក្រោយ​ពេល​កូន​បត់ជើង​រួច គាត់​មិន​បាន​ឡើង​រថយន្ត​ភ្លាម​ៗ​នោះ​ឡើយ ដោយ​លាង​គូទ​ឲ្យ​កូន​សិន​។ ខណៈនោះ​ស្រាប់តែ​ជនសង្ស័យ​២​នាក់​នោះ បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​រួច​បើកទ្វារ​រថយន្ត​យក​កាបូប​លុយ និង​ទូរស័ព្ទ ហើយ​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។ ក្រោយមក​នាង​ក៏​បាន​បើករថយន្ត​ត្រឡប់​ក្រោយ​វិញ និង​បាន​ចូល​ទៅ​កាន់​ប៉ុស្ដិ៍ នគរបាល​ចោម​ចៅ ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​ក្រុម​ចោរ ចាត់ការ​តាម​ផ្លូវច្បាប់​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា ការ​បើកទ្វារ​រថយន្ត​អ្នកដំណើរ​តាម​ផ្លូវ​នេះ មិនមែន​ទើបតែ​លើក​ទី​១​នោះ​ទេ កន្លង​មក ធ្លាប់​បាន​កើត​មាន​ជា​បន្តបន្ទាប់​រួច​មក​ហើយ នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ  ហើយ​គេ​សង្ស័យ​ថា មុខសញ្ញា​ចោរ​ខាងលើ​នោះ គឺ​ដដែល  ដែល​បាន​ចេញ​ធ្វើ​សកម្មភាព​គ្រប់​ទីកន្លែង  ជា​ពិសេស​កន្លែង​លក់ដូរ ឬ​ចំណុច​ភ្លើងស្ដុប​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ឲ្យ​តែ​មាន​រថយន្ត​ឈប់ ហើយ​ម្ចាស់​ធ្វេសប្រហែស គឺ​ពួក​ចោរ​ទាំងនោះ​បើកទ្វារ​លួច​យក​កាបូប ហើយ​តែងតែមាន​សំណាង​គេចខ្លួន​រួច​ដោយ​សុវត្ថិភាព​រហូត មិនដឹង​ថា ដល់​ពេល​ណា​ទើប ត្រូវ​ជាប់អន្ទាក់​នគរបាល​នោះ​ឡើយ​៕