ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​វាយលុក​លើ​ភាគ​ខាងលិច​ក្រុង​ម៉ូ​ស​ស៊ុ​ល

7 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់​លោក​ហៃ​អីុឌ័​រ អាល់​អា​បា​ឌី ប្រកាស​នា​ថ្ងៃ​ទី​១៩ កុម្ភៈ ពី​ការ​វាយលុក​របស់​កងទ័ព​អីុរ៉ា​ក់​ដើម្បី​ដណ្តើម​យក​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នូវ​ភាគ​ខាងលិច​ក្រុង​ម៉ូ​ស​ស៊ុ​ល ជាទី​ក្រុង​ធំ​ទី​២​របស់​អីុ​រ៉ា​ក់​ដែល​ពួក​ជី​ហា​ដ​កាន់

នាយក​រដ្ឋមន្ត្រី​អីុ​រ៉ា​ក់​លោក​ហៃ​អីុឌ័​រ អាល់​អា​បា​ឌី ប្រកាស​នា​ថ្ងៃ​ទី​១៩ កុម្ភៈ ពី​ការ​វាយលុក​របស់​កងទ័ព​អីុរ៉ា​ក់​ដើម្បី​ដណ្តើម​យក​ពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នូវ​ភាគ​ខាងលិច​ក្រុង​ម៉ូ​ស​ស៊ុ​ល ជាទី​ក្រុង​ធំ​ទី​២​របស់​អីុ​រ៉ា​ក់​ដែល​ពួក​ជី​ហា​ដ​កាន់កាប់​ពី​ឆ្នាំ​២០១៤​មក ។

ក្នុង​សង្កថា​មួយ​តាម​ទូរទស្សន៍​នាយក​រដ្ឋមន្ត្រី​ប្រកាស​ថា​យើង​សូម​ប្រកាស​ពី​ដំណាក់កាល​ថ្មី​មួយ​នៃ​ប្រតិបត្តិការ​នៅ​ខេត្ត​នី​នី​វ ដោយ​យើង​ចាប់​វាយប្រហារ​រំដោះ​ភាគ​ខាងលិច​ក្រុង​ម៉ូ​ស​ស៊ុ​ល ។ កងកម្លាំង​របស់​យើង​ចាប់ផ្តើម​រំដោះ​ពលរដ្ឋ​ទាំងឡាយ​ដែល​ស្ថិត​ក្រោម​ការ​ធ្វើបាប​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ឧត្តមសេនីយ៍ ABDOULAMIR  YARALLAH  ក្នុង​សេចក្តី​ប្រកាស​មួយ​អះអាង​ថា មូលដ្ឋាន​២​នៅ​ភាគ​ខាងត្បូង​ក្រុង​ត្រូវ​វាយ​យក​បាន ៕