ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

PM រតនគិរី រឹប​អូស​ឈើ​ជាង​៣០០​កំណាត់

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ កម្លាំង​ប៉េ​អឹ​ម​ខេត្ត​កាលពី​ថ្ងៃ​ទី​18 ខែកុម្ភៈ ឆ្នាំ​2017 នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត (PM) 5​នាក់ សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ បរិស្ថាន ប៉ូលិស និង​យោធា បាន​ចុះ​រឹបអូស​ឈើមូល​ប្រភេទ​លេខ​2

ខេត្តរតនគិរី ៖ កម្លាំង​ប៉េ​អឹ​ម​ខេត្ត​កាលពី​ថ្ងៃ​ទី​18 ខែកុម្ភៈ ឆ្នាំ​2017 នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត (PM) 5​នាក់ សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ បរិស្ថាន ប៉ូលិស និង​យោធា  បាន​ចុះ​រឹបអូស​ឈើមូល​ប្រភេទ​លេខ​2 ចំនួន​308​កំណាត់ ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​ក្នុង​ព្រៃ​សហគមន៍ ស្ថិត​ក្នុងភូមិ​ប៉ាត​ត់ ឃុំ​សេ​ដា ស្រុក​លំ​ផាត់ ។

លោក​វរសេនីយ៍ត្រី ឃី សុខា ប្រធាន​មន្ទីរ​បច្ចេកទេស និង​សន្តិសុខ​នៃ​ទីបញ្ជាការ​ប៉េ​អឹ​ម​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​លោក ថង សា​វុន អភិបាលខេត្ត និង​លោក​ឧត្តមសេនីយ៍​គឹ​ម រស្មី មេបញ្ជាការ​ប៉េ​អឹ​ម​ខេត្ត ឲ្យ​ធ្វើការ​បង្ក្រាប​បទល្មើស​ព្រៃឈើ​។

ជាក់ស្តែង​ឈើមូល​ប្រភេទ​លេខ​2 ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​ត្រូវ​បាន​កម្លាំង​ដែល​ចុះ​ប្រតិបត្តិការ​រុករក​ឃើញ​នៅ​6​កន្លែង​ផ្សេង​គ្នា 1-​ត្រង់​ចំណុច UTM (728186, 1483073) ឈើ​34​កំណាត់ 2-(728240,1483073) ឈើ​19​កំណាត់ 3-(728717,1482972) ឈើ​83​កំណាត់ 4-(728828,1483176)​ឈើ​71​កំណាត់ 5-(729944,1482843) ឈើ​20​កំណាត់ និង​6-(730492, 14825 90) មាន​ឈើ​81​កំណាត់​។

លោក​វរសេនីយ៍ត្រី ឃី សុខា បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​វត្ថុ​តាង​ឈើមូល​ប្រភេទ​លេខ​2​ចំនួន​308​កំណាត់​ខាងលើ​នេះ ត្រូវ​បាន​កម្លាំង​កំពុង​ការពារ​នៅ​កន្លែង​នៅឡើយ ហើយ​មិន​ទាន់​ធ្វើការ​វាស់វែង​នោះ​ទេ រង់ចាំ​បទបញ្ជា​ថ្នាក់លើ​៕