ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចលាក់​លេង​យ៉ាង​ទ្រហឹង​អឹងកង ទីបំផុត​បង្ក្រាប​បាន​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សង្វៀន​ជល់​មាន់​លួចលាក់​មួយ​កន្លែង​នៅ​ភូមិ ឡ​កំបោ សង្កាត់​ស្វាយប៉ាក ត្រូវ​បាន​កម្លាំង នគរបាល​ខណ្ឌឫស្សីកែវ ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក

រាជធានី​ភ្នំពេញ ៖ សង្វៀន​ជល់​មាន់​លួចលាក់​មួយ​កន្លែង​នៅ​ភូមិ ឡ​កំបោ សង្កាត់​ស្វាយប៉ាក ត្រូវ​បាន​កម្លាំង នគរបាល​ខណ្ឌឫស្សីកែវ ចុះ​បង្ក្រាប កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែកុម្ភ ឆ្នាំ​២០១៧ ដោយ​មានការ​ចូលរួម​សហការ​ពី​នគរបាល​ប៉ុស្តិ៍​នានា ព្រមទាំង​សណ្តាប់ធ្នាប់ សាលា​ខណ្ឌ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា ទីតាំង​សង្វៀន​ជល់​មាន់​នេះ​បាន​បើក​លេង​ចល័ត​លួចលាក់ ដោយ​ក្រុម​អ្នក​ញៀន​មាន់បាន​ណាត់គ្នា​មក​ជល់​ក្នុង​ដី​ឡូ​តិ៍​ខាងលើ​យ៉ាង​ពពាក់​ព​ពួន តែ​ថ្ងៃ​សៅ​រិ៍ និង​ថ្ងៃអាទិត្យ តែ​ប៉ុណ្ណោះ ។

ប្រភព​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​សមត្ថកិច្ច​ចុះ​ទៅ​ដល់ គេ​ឃើញ​ក្រុម​អ្នក​ភ្នាល់មាន់​បាន​ពពាក់​ព​ពួន​គ្នា​ចាប់ មាន់​យ៉ាង​ទ្រហឹង​អឹងកង ។ ខណៈនោះ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ ធ្វើ​ឲ្យ​ក្រុម​អ្នកលេង​មាន់​រត់​ប្រសាច​ចោល​ម៉ូតូ ។

សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹង​ថា មនុស្ស​៥​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ព្រមទាំង​មាន់​៥​ក្បាល​, ម៉ូតូ​១៣​គ្រឿង ព្រមទាំង​ជញ្ជីង ខ្នាយ​មាន់ ត្រូវ​បាន​សមត្ថកិច្ច​ដកហូត​បាន ហើយ​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​សាកសួរ និង​ចាត់ការ​តាម​ច្បាប់ ៕