ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យន្តហោះ​ទម្លាក់​គ្រាប់​យុទ្ធសាស្ត្រ​រុ​ស្ស៊ី​បា.ញ់​មី​ស៊ី​ល​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ស៊ី​រី

7 ឆ្នាំ មុន

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ នូវ​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ការ​បា.ញ់​គ្រាប់​មី​ស៊ី​ល​បណ្តែត​របស់​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ TUPOLEV TU-95 MS រុ​ស្ស៊ី​ប្រឆាំង

ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ នូវ​វី​ដេ​អូ​មួយ​បង្ហាញ​ពី​ការ​បាញ់​គ្រាប់​មី​ស៊ី​ល​បណ្តែត​របស់​បណ្តា​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ TUPOLEV TU-95 MS រុ​ស្ស៊ី​ប្រឆាំង​បណ្តា​ទីតាំង​ក្រុម​ភេរវកម្ម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​តំបន់​ក្រុង​រ៉ា​កា​ស៊ី​រី ។

តាម​រយៈ​វី​ដេ​អូ​នេះ ក្រសួង​ការពារ​ប្រទេស​រុ​ស្ស៊ី​រៀបរាប់​ថា នា​ថ្ងៃ​ទី​១៧ កុម្ភៈ បណ្តា​យន្តហោះ​យុទ្ធសាស្ត្រ TU-95 MS បាន​វាយប្រហារ​លើ​ចំណុច​ធំ​មួយ​នៃ​ទីបញ្ជាការដ្ឋាន​របស់​ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ក្រុង​រ៉ា​កា​ស៊ី​រី ។ ក្នុង​សេចក្តី​ប្រកាស​មួយ ក្រសួង​នេះ​បញ្ជាក់​ថា ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧ បណ្តា​យន្តហោះ TU-95 MS បាន​ហោះ​ចាក​ចេញ​ពី​រុ​ស្ស៊ី​ហោះ​កាត់​ដែនដី​អីុ​រ៉​ង់ និង​អីុ​រ៉ា​ក់ មុន​ពេល​បាញ់​បណ្តា​មី​ស៊ី​ល​បណ្តែត​ធុន KH-101 លើ​បណ្តា​ទីតាំង​ពួក​ភេរវ​ករ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​តំបន់​រ៉ា​កា ។ ការ​វាយប្រហារ​នេះ​សំដៅ​លើ​ជំរំ​ទាំងឡាយ និង​បណ្តា​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​របស់​ពួក​ជី​ហា​ដ ។ ចំណែក​បណ្តា​យន្តហោះ​ប្រដេញ​រុ​ស្ស៊ី​ធុន SU-30 MS និង SY-35S មាន​មូលដ្ឋាន​នៅ HMEIMIM ជិត​ក្រុង LATTAQUIE ស៊ី​រី​បាន​អម​ការពារ​យន្តហោះ​យុទ្ធសាស្ត្រ​ទាំងនេះ ។ ក្រោយ​បញ្ចប់​បេសកកម្ម យន្តហោះ​ទាំងនេះ​វិល​ទៅ​កាន់​មូលដ្ឋាន​របស់​ខ្លួន​វិញ ។

ចំណែក​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH រាយការណ៍​ថា កង​យន្តហោះ​ស៊ី​រី​បាន​ធ្វើការ​ទម្លាក់​គ្រាប់បែក​ជា​ថ្មី​ប្រឆាំង​សង្កាត់​ចុង​ក្រោយ​កាន់កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ទីក្រុង​ហូ​ម កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២​នាក់ ។ បណ្តាសារ​ព័ត៌មាន​ស៊ី​រី​គូសបញ្ជាក់​ថា ការ​វាយប្រហារ​តាម​អាកាស​នេះ​ធ្វើ​ឡើងជា​ការ​ឆ្លើយ​តប​ចំពោះ​ការ​បាញ់ប្រហារ​របស់​ពួក​ឧទ្ទាម​ប្រឆាំង​សង្កាត់​ទាំងឡាយ​នៃ​ទីក្រុង​នេះ​កាន់កាប់​ដោយ​រដ្ឋាភិបាល ៕