ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុទ្ធោ ! បែន​ដឹក​ដី​បុក​សាំង​យ៉ុ​ង​ដឹក​មនុស្ស​ពេញ ​របួស​ទាំងអស់

7 ឆ្នាំ មុន

ខេត្តកណ្តាល ៖ រថយន្ត​សាំង​យ៉ុ​ង​១​គ្រឿង​ដឹក​មនុស្ស​ពេញ​ខណៈ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​បុណ្យ​គេ​នៅ​ព្រៃវែង​វិញ ស្រាប់តែ​ត្រូវ​រថយន្ត​បែន​ដឹក​ដី​រេ​ចង្កូត​ទៅ​បុក​ពេញទំហឹង​ …

ខេត្តកណ្តាល ៖ រថយន្ត​សាំង​យ៉ុ​ង​១​គ្រឿង​ដឹក​មនុស្ស​ពេញ​ខណៈ​ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​បុណ្យ​គេ​នៅ​ព្រៃវែង​វិញ ស្រាប់តែ​ត្រូវ​រថយន្ត​បែន​ដឹក​ដី​រេ​ចង្កូត​ទៅ​បុក​ពេញទំហឹង​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​-​ស្រាល​១៧​នាក់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​លើ​ផ្លូវ​លេខ​១១៥ ទល់មុខ​អនុ​វិទ្យាល័យ ហ៊ុន សែន ខ្ពប​វែង ស្ថិត​ក្នុងភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ។

មន្ត្រី​នគរបាល​ចរាចរណ៍​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​នេះ​បង្ក​ឡើង​ដោយ​រថយន្ត FUSO ពណ៌​ក្រហម​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 3C-2102 អ្នកបើកបរ​ឈ្មោះ ប៊ុ​ន ឆ​វ័​ន្ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ជ្រៃ ឃុំ​ព្រៃ​វិហារ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បើកបរ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​កើតហេតុ ខាងលើ​បាន​ជ្រុល​ចង្កូត​មក​ឆ្វេង​ទៅ​បុក​រថយន្ត​សាំង​យ៉ុ​ង ពណ៌​កណ្តុរ​ល្មែះ ពាក់​ស្លាក​លេខ ភ្នំពេញ 2AL-5485 បើកបរ​ដោយ​ឈ្មោះ ឈាវ សុភាព ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ភូមិ​ជម្ពូ​វ័​ន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​បើក​បញ្ច្រាសទិស​គ្នា​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​សាំង​យ៉ុ​ង របួសធ្ងន់ និង​ស្រាល​សរុប​១៧​នាក់ រីឯ​អ្នក​បើកឡាន​គៀប​ជាប់​នៅ​ក្នុង​រថយន្ដ បណ្តាល​ឲ្យ​បាក់ជើង​ទាំង​ពីរ​ធ្ងន់ធ្ងរ ។

នគរបាល​ចរាចរណ៍​បញ្ជាក់​បន្ថែម​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​៩​នាក់ (​ស្រី​៦​នាក់​) និង​រង​របួសស្រាល​៨​នាក់ ។ ហើយ​ពេល​ដែល​រថយន្ត​បុក​គ្នា​នោះ ស្រាប់តែ​ម៉ូតូ​១​គ្រឿង​បើក​លឿន​បាន​ទៅ​បុក​ពីក្រោយ​រថយន្ត​សាំង​យ៉ុ​ង​បន្ថែម​ទៀត បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ម្នាក់​ទៀត ។

ក្រោយ​ពេល​កើតហេតុ រថយន្ត​បែន​ដឹក​ដី និង​អ្នកបើកបរ ត្រូវ​បាន​កម្លាំង​នគរបាល​ចរាចរណ៍​ក្រុង​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ រីឯ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ជ​យ័​ជំនះ ក្រុង​តា​ខ្មៅ ដើម្បី​ធ្វើការ​ព្យាបាល ប៉ុន្តែ​មិន​មាន​អ្នក​ស្លាប់​ទេ ។

ប្រភព​ពី​ជន​រង​គ្រោះ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​ទាំងអស់​គ្នា​មាន​ទីលំនៅ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ធ្វើ​ដំណើរ​ត្រឡប់​មក​ពី​ធ្វើបុណ្យ​នៅ​ខេត្តព្រៃវែង ៕