ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ប៊ី​ល​ហ្គេ​ត ថា ពួក​ភេរវ​ករ​អាច​ប្រើ​អាវុធ​មេរោគ​សម្លា.ប់​មនុស្ស​30​លាន​នាក់

7 ឆ្នាំ មុន

នៅ​ខាងក្រៅ​សន្និសីទ​ក្រុង​មុ​យ​និក​ស្តី​ពី​សន្តិសុខ​មហាសេដ្ឋី លោក​ប៊ី​ល​ហ្គេ​ត ស្ថាបនិក​របស់ MICROSOFT ធ្វើការ​ព្យាករណ៍​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ថា មនុស្ស​ដល់​ទៅ​ជាង​៣០​លាន​នាក់​លើ​ពិភពលោក​អាច​រង​គ្រោះ​ដោយ

នៅ​ខាងក្រៅ​សន្និសីទ​ក្រុង​មុ​យ​និក​ស្តី​ពី​សន្តិសុខ​មហាសេដ្ឋី លោក​ប៊ី​ល​ហ្គេ​ត ស្ថាបនិក​របស់ MICROSOFT ធ្វើការ​ព្យាករណ៍​កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ថា មនុស្ស​ដល់​ទៅ​ជាង​៣០​លាន​នាក់​លើ​ពិភពលោក​អាច​រង​គ្រោះ​ដោយសារ​ការ​ចម្លង​មេរោគ​ធ្ងន់ធ្ងរ​មួយ​តាម​រយៈ​ការ​វាយប្រហារ​ភេរវកម្ម​ប្រើ​អាវុធ​មេរោគ ឬ​តាម​រយៈ​ការ​មើល​ស្រាល​ដល់​បណ្តា​វិធានការ​ត្រួតពិនិត្យ​ជំងឺ ។

លោក​ប៊ី​ល​ហ្គេ​ត ព្រមាន​ប្រាប់​ពិភពលោក​ថា សង្គ្រាម និង​ភាព​ចលាចល​ដើរ​ទន្ទឹម​គ្នា​ជាមួយ​ភេរវកម្ម​អន្តរជាតិ ព្រមទាំង​ជាមួយ​ជំងឺ​នានា និង​ថា ការ​មើល​ស្រាល​ដល់​ការ​គំរាមកំហែង​វាយប្រហារ​ដោយ​អាវុធ​ជីវសាស្ត្រ​អាច​នាំ​ឱ្យ​មានការ​ចម្លង​មេរោគ​លើ​ពិភពលោក​សម្លាប់​មនុស្ស​ជា​ច្រើន​លាន​នាក់ ។

លោក​ប៊ី​ល​ហ្គេ​ត ថ្លែង​ថា ការ​ចម្លង​មេរោគ​នា​ពេល​ខាង​មុខ​អាច​ចេញពី​ឆន្ទៈ​របស់​ពួក​ភេរវ​ករ​ប្រើប្រាស់​បច្ចេកទេស​បង្កើត​វីរុស​ក​ញ្ជ្រិ​ល​សំយោគ ឬ​មេរោគ​គ្រុនផ្តាសាយ​មហា​ចម្លង និង​សម្លាប់​មនុស្ស​យ៉ាង​ងាយ ។ លោក​គូសបញ្ជាក់​ថា ការ​ខុសឆ្គង​សំខាន់​របស់​សហគមន៍​អន្តរជាតិ​គឺ​ការ​មើល​ស្រាល​ចំពោះ​ទំនាក់ទំនង​រវាង​សន្តិសុខ​សុខភាព និង​សន្តិសុខ​អន្តរជាតិ ។ ពិសេស​បំផុត​លោក​ប៊ី​ល​ហ្គេ​ត គូសបញ្ជាក់​ថា បណ្តា​តំបន់​ហែកហួ​ដោយ​សង្គ្រាម និង​បណ្តា​រដ្ឋ​ក្រីក្រ​ជា​ប្រភព​ដែល​អាច​ងាយ​ចម្លង​មេរោគ ហើយ​ទន្ទឹម​នឹង​នេះ​ក៏​ជា​កន្លែង​ដែល​ពិបាក​បំផុត​ក្នុង​ការ​ប្រឆាំង​គ្រោះ​ចង្រៃ​នេះ ។ លោក​លើក​ជា​ឧទាហរណ៍​ថា យើង​បានឃើញ​វីរុស​អេ​បូ​ឡា​នៅ​ប្រទេស​សេ​រ៉ា​ឡេ​អូន និង​លី​បេ​រី​យ៉ា ព្រមទាំង​ជំងឺ​ក​ញ្ជ្រិ​ល​នៅ​កុង​ហ្គោ និង​នៅ​តំបន់​ស្នែងក្របី​នៃ​ទ្វីបអាហ្វ្រិក ។ វា​មាន​លទ្ធភាព​ខ្ពស់​ដែល​ពិភពលោក​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចម្លង​មេរោគ​បែប​នេះ​រយៈពេល​ពី​១០​ទៅ​១៥​ឆ្នាំ​ខាង​មុខ​ទៀត ៕