ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​មី​រ៉ាត់ អា​រ៉ាប់​រួម​គ្រោង​កសាង​ទីក្រុង​មួយ​លើ​ភព​ព្រះ​អង្គារ

7 ឆ្នាំ មុន

ក្នុង​ការ​ប្រណាំងប្រជែង​ស្រាវជ្រាវ​អវកាស​ប្រទេស​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម ក៏​មិន​ទុក​ពេលវេលា​ខាតបង់​ដែរ ។ កាលពី​ឆ្នាំ​២០១៤ ប្រទេស​នេះ​បាន​បង្កើត​ទីភ្នាក់ងារ​អវកាស​របស់​ខ្លួន។

ក្នុង​ការ​ប្រណាំងប្រជែង​ស្រាវជ្រាវ​អវកាស​ប្រទេស​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម ក៏​មិន​ទុក​ពេលវេលា​ខាតបង់​ដែរ ។ កាលពី​ឆ្នាំ​២០១៤ ប្រទេស​នេះ​បាន​បង្កើត​ទីភ្នាក់ងារ​អវកាស​របស់​ខ្លួន។

៣​ឆ្នាំ​ក្រោយមក​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម​មាន​មហិច្ឆតា​ចង់​កសាង​ទីក្រុង​មួយ​លើ​ភព​ព្រះ​អង្គារ ហៅ​ភព​ក្រហម ។ គោលដៅ​ដាក់​ឈ្មោះ​គម្រោង​នេះ​ថា «​ភព​ព្រះ​អង្គារ​២១១៧» ។ នេះ​បើ​តាម​ព័ត៌មាន​រំលឹក​ជា​ថ្មី​ដោយ​កាសែត HUFFINGTON POST ដោយ​តាម​គម្រោង​នេះ រហូត​ដល់​១០០​ឆ្នាំ​ទៀត អេ​មី​រ៉ាត់ អា​រ៉ាប់​រួម​គ្រោង​កសាង​កូន​ទីក្រុង​ឌូ​បៃ​មួយ​លើ​ភព​ក្រហម ។

ព្រះ​អង្គ​ម្ចាស់ SHEIKH MOHAMMED អេ​មៀ​ឌូ​បៃ អនុ​ប្រធានាធិបតី នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការពារ​ប្រទេស​អេ​មី​រ៉ាត់ អា​រ៉ាប់​រួម លាតត្រដាង​តាម TWITTER នូវ​គម្រោង​​នេះ ដែល​មាន​គោលបំណង​បង្កើត​សហគមន៍​មួយ និង​ទីក្រុង​តូច​មួយ​លើ​ភព​ព្រះ​អង្គារ ដោយសារ​កិច្ចសហការ​របស់​អន្តរជាតិ ។ បណ្តា​អ្នក​វិទ្យាសាស្ត្រ​នឹង​ពិចារណា​លើ​មធ្យោបាយ​ទាំងឡាយ ដើម្បី​ឱ្យ​គម្រោង​នេះ​អាច​អនុវត្ត​បាន​ឆាប់​នៅ​លើ​ភព​ព្រះ​អង្គារ ហើយ​ត្រូវ​ឆ្លើយ​តប​ចំពោះ​សេចក្តី​ត្រូវការ​ស្បៀង ថាមពល និង​ការ​ដឹក​ជញ្ជូន​បែប​ណា៕