ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លា.ប់​គី​ម ជុង​ណា​ម ចាប់ខ្លួន​បុរស​កូរ៉េ​ខាងជើង​ម្នាក់

7 ឆ្នាំ មុន

ប៉ូលិស​ម៉ា​ឡេ​ស៊ី​ប្រកាស​នា​ថ្ងៃ​ទី​១៨ កុម្ភៈ ថា បាន​ចាប់ខ្លួន​បុរស​ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ទាក់ទិន​នឹង​ការ​ធ្វើឃាត​លោក​គី​ម ជុង​ណា​ម បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ។

ក្នុង​សេចក្តី​ប្រកាស​មួយ ប៉ូលិស​ម៉ា​ឡេ​ស៊ី​រៀបរាប់​ថា បុរស​រូប​នេះ​មានឈ្មោះ RI JONG CHOL កើត​ឆ្នាំ​១៩៧០ ។ រូបគេ​ត្រូវ​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃ​ទី​១៧ កុម្ភៈ ក្នុង​រដ្ឋ SELANGOR នៅ​ជាប់​ទីក្រុង​គូ​ឡា​ឡាំ​ពួរ ។ បុរស​នេះ​ជា​មនុស្ស​ទី​៤​ត្រូវ​ចាប់ខ្លួន​ក្នុង​ក្រប​ខណ្ឌ​នៃ​ការ​ស៊ើបអង្កេត​លើ​ការ​សម្លាប់​លោក​គី​ម ជុង​ណា​ម កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ សង្ស័យ​ត្រូវ​ថ្នាំ​បំពុល​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​គូ​ឡា​ឡាំ​ពួរ ។

ប្រទេស​កូរ៉េ​ខាងជើង​ប្រកាស​កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ថា ខ្លួន​បដិសេធ​យ៉ាង​ម៉ឺងម៉ាត់​ការ​សន្និដ្ឋាន​នានា​នៃ​ការ​ធ្វើ​កោ​ល​ស្យ​វិច័យ​សព​លោក​គី​ម ជុង​ណា​ម ដែល​នៅ​បន្ត​របស់​អាជ្ញាធរ​ម៉ា​ឡេ​ស៊ី​ដែល​ទាមទារ​ឱ្យ​សាច់ញាតិ​ផ្តល់​គំរូ DNA ៕