ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់ ! ប៊ិះ​ស្លា.ប់​ម្នាក់​ខណៈ​លើក​ដែក​ឡើង​ផ្សារ​ដំបូល

7 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​២​នាក់​ក្នុង​ចំណោម​៥​នាក់ ខណៈ​លើក​ដែក​ឡើង​ដាក់​លើ​ពិ​ដាន​ដើម្បី​ផ្សារ​ដំបូល ស្រាប់តែ​ប៉ះ​ព្រី​ភ្លើង​បណ្ដាល​ឆក់​រង​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់ …

ខេត្តកំពត ៖ បុរស​២​នាក់​ក្នុង​ចំណោម​៥​នាក់ ខណៈ​លើក​ដែក​ឡើង​ដាក់​លើ​ពិ​ដាន​ដើម្បី​ផ្សារ​ដំបូល ស្រាប់តែ​ប៉ះ​ព្រី​ភ្លើង​បណ្ដាល​ឆក់​រង​របួសធ្ងន់​ម្នាក់​ស្រាល​ម្នាក់ ។ ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​២០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៧ ក្នុង​អាហារ​ដ្ឋា​ន​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្តាល ក្រុង​កំពត ។

តាម​សម្តី​ជាង​ធ្វើការ​ជាមួយ​គ្នា​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្រុម​ជាង​ខ្លួន​មាន​គ្នា​ចំនួន​៥​នាក់ ត្រូវ​បាន​ម្ចាស់​អាហារ​ដ្ឋា​ន​ខាងលើ​ជួល​ឲ្យ​មក​ធ្វើ​ពិ​ដាន​បន្ទប់ ។ ក្រោយ​ពី​រៀបចំ​គ្រោង​ដែក​ហើយ ក៏​លើក​ដែក​ឡើង​ដាក់​លើ​ពី​ដាន​ដើម្បី​ផ្សារ​ភ្ជាប់​ដំបូល​ខាងលើ​តែ​មិន​បាន​ប្រយ័ត្ន​ក៏​ប៉ះ​ព្រី​ភ្លើង​ជាប់​ជញ្ជាំង​បណ្តាល​ឲ្យ​ឆ្លង​ចរន្តអគ្គិសនី ឆក់​ជាង​ផ្សារ​ដែក​២​នាក់​ដែល​លើក​ដែក​ឡើង​លើ​បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ។

ជន​រង​គ្រោះ ម្នាក់​ឈ្មោះ សុ​យ សាយ អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ក្បាល​រមាស ស្រុក​ទឹកឈូ ខេត្តកំពត របួសស្រាល និង​ម្នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ទេ ដោយ​ស្ថានភាព​របួសធ្ងន់​ពេក ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុមការងារ​ជួយ​សង្គ្រោះ​បឋម និង​ប​ញ្ជួ​ន​ទៅ​មន្ទីរពេទ្យ​បង្អែក​ពេទ្យ​ខេត្តកំពត ដើម្បី​ជួយ​សង្គ្រោះ​ជីវិត ៕