ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ឆ្លងផ្លូវ​ទៅ​ទិញ​ខ្លាញ់ជ្រូក ត្រូវ​រថយន្ត​បុក​ស្លា.ប់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ទៅ​ទិញ​ខ្លាញ់ជ្រូក​យក​ទៅ​ធ្វើ​ម្ហូប ស្រាប់តែ​ត្រូវ​រថយន្ត​បុក​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ​កើតឡើង​ …

រាជធានី​ភ្នំពេញ ៖ បុរស​ចំណាស់​ម្នាក់​ខណៈ​ជិះ​ម៉ូតូ​ឆ្លងថ្នល់​ទៅ​ទិញ​ខ្លាញ់ជ្រូក​យក​ទៅ​ធ្វើ​ម្ហូប ស្រាប់តែ​ត្រូវ​រថយន្ត​បុក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ស្ថិត​នៅ​ក្នុងភូមិ​សំរោង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ ។

បុរស​រង​គ្រោះ​ឈ្មោះ ស៊ន សឿ​ន អាយុ​៧៣​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ធ្នង់ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​ហុងដា គប់​ជ្រុង ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1W-1716 ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​លោកតា​បាន​ជិះ​ម៉ូតូ​ម្នាក់ឯង​តាម​បណ្តោយ​ផ្លូវ​អូរ​ដឹ​ម​កប់​ស្រូវ ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​យឺត​ៗ លុះដល់​ចំណុច​កើតហេតុ​លោកតា​បាន​បត់​ឆ្វេង​ឆ្លងផ្លូវ ខណៈនោះ ស្រាប់តែ​រថយន្ត​បង្ក​ម៉ាក​កាម​រី គូទ​ប៉ោង ពណ៌​ស្លែរ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-4434 បើកបរ​ដោយ​បុរស​ម្នាក់ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន​បាន​បុក​ពេញទំហឹង​បណ្តាល​ឲ្យ​លោកតា​ដួល​ម៉ូតូ និង​ត្រូវ​រថយន្ត​អូស​ទៅ​មុខ​ជាង​៣០​ម៉ែត្រ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ។

ប្រភព​ដដែល​បន្ត​ថា បន្ទាប់​ពី​បុក​រួច រថយន្ត​បាន​ព្យាយាម​បើក​រត់​ទាំង​ខូ​ត​ខាត​ផ្នែក​ខាង​មុខ​ខាងឆ្វេង​ឡើង​ទៅ​ទិស​ខាងត្បូង​សំដៅ​ឡើង​ទៅ​ផ្លូវជាតិ​លេខ​៤ ហើយ​ដល់​ចំណុច​កា​រ៉ា​ស់​សាំង​តូ​តា​ល់ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ដឹ​ម សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយសារ​ផ្លូវ​កំពុង​មានការ​កកស្ទះ​ចរាចរ ទើប​ម្ចាស់​រថយន្ត​បាន​ទុក​រថយន្ត​ចោល​នៅ​ក្នុង​កា​រ៉ា​ស់​សាំង ហើយ​រត់គេច​ខ្លួន​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ក្រុម​គ្រួសារ​សព​បាន​យក​សព​ចេញពី​កន្លែង​កើតហេតុ​ទៅ​ផ្ទះ​ដោយ​ខ្លួនឯង បន្ទាប់​មក​សមត្ថកិច្ច​នគរបាល​ប៉ុស្ដិ៍ និង​នគរបាល​ចរាចរ​ខណ្ឌ​សហការ​គ្នា​ធ្វើការ​សម្រួល​ចរាចរ​មិន​ឲ្យ​មានការ​កកស្ទះ និង​បាន​ប្រគល់​រឿង​នេះ​ទៅ​ឲ្យ​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នាំ​យក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​ទៅ​រក្សា​ទុក ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕