ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​អចលនទ្រព្យ​កំពុង​កើនឡើង​ខ្លាំង​ក្នុង​តំបន់​ដែល​គាំទ្រ Brexit

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ តំបន់​ដែល​បោះ​ឆ្នោត​គាំទ្រ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​(Brexit) បាន​មើលឃើញ​មានការ​កើនឡើង​នៃ​តម្លៃ​ផ្ទះ​យ៉ាង​ខ្លាំង​តាំងពី​ពេល​បោះ​ឆ្នោត​នា​ខែមិថុនា ឆ្នាំ​២០១៦​មក ។

ចក្រភព​អង់គ្លេស ៖ តំបន់​ដែល​បោះ​ឆ្នោត​គាំទ្រ​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​សហភាព​អឺរ៉ុប​(Brexit) បាន​មើលឃើញ​មានការ​កើនឡើង​នៃ​តម្លៃ​ផ្ទះ​យ៉ាង​ខ្លាំង​តាំងពី​ពេល​បោះ​ឆ្នោត​នា​ខែមិថុនា ឆ្នាំ​២០១៦​មក ។

ទិន្នន័យ​បាន​បង្ហាញ​ថា តំបន់​ទាំង​៥​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​ការ​ចាក​ចេញពី​EU​ច្រើន​ជាងគេ​មានការ​កើនឡើង​នៃ​តម្លៃ​ផ្ទះ​ប្រមាណ​៣%​តាំងពី​ខែមិថុនា ។ ផ្ទុយ​ទៅ​វិញ រាល់​តំបន់​ដែល​បោះ​ឆ្នោត​ឲ្យ​អង់គ្លេស​បន្ត​នៅ​ក្នុង​EU មើលឃើញ​មានការ​លូតលាស់​តិចតួច​ប៉ុណ្ណោះ​។ សម្រាប់​Scotland ដែល​ជា​តំបន់​គាំទ្រ​ដល់​ការ​បន្ត​នៅ​ក្នុង​EU​ជាងគេ​នោះ បែរជា​មានការ​ធ្លាក់​ចុះ​នៃ​តម្លៃ​អចលនទ្រព្យ​ទៅ​វិញ ។

The Home Owners Alliance បាន​ធ្វើការ​វិភាគ​លើ​ទិន្នន័យ​តម្លៃ​អចលនទ្រព្យ​រយៈពេល​៦​ខែ តាំងពី​ការ​បោះ​ឆ្នោត ដើម្បី​ដឹង​ថា​តើ​តម្លៃ​ផ្ទះ​ត្រូវ​បាន​ប៉ះពាល់​បែប​នេះ ។ ពួក​គេ​បាន​រក​ឃើញ​ថា ពិតជា​មានការ​ប៉ះពាល់​ពី​Brexit យ៉ាង​ច្បាស់លាស់​មែន ដោយ​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ដែល​បោះ​ឆ្នោត​ឲ្យ​ចាក​ចេញពី​EU​មានការ​លូតលាស់​ខ្លាំង​ជាងគេ។

ក្នុង​តំបន់​Scotland ដែល​មាន​ចំនួន​ប្រជាជន ៦២,១%​បោះ​ឆ្នោត​ឲ្យ​អង់គ្លេស​បន្ត​នៅ​ក្នុង EU តម្លៃ​អចលនទ្រព្យ​បែរជា​ធ្លាក់​ចុះ​១,២%​ក្នុង​រយៈពេល​៦​ខែ​មកនេះ ខណៈ​ដែល​ទីក្រុង​London និង Northern Ireland ទទួល​បានការ​លូតលាស់​តិចតួច ។

តម្លៃ​អចលនទ្រព្យ​ក្នុង​ទីក្រុង London បាន​កើនឡើង​២,៤៥%​តាំងពី​ខែមិថុនា ឆ្នាំ​២០១៦​មក ដែល​តិច​ជាង​តំបន់​ដទៃ​ដែល​បោះ​ឆ្នោត​ឲ្យ​ចក្រភព​អង់គ្លេស​ចាកចេញ ។

The Home Owners Alliance​បាន​និយាយ​ថា ៖ « ការ​កើន​ឡើ​តនៃ​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​ទាំងនោះ​គឺ​មក​ពី​ប្រជាជន​ក្នុង​តំបន់​ដែល​បោះ​ឆ្នោត​ឲ្យ​ចាកចេញ គឺ​កំពុង​តែ​សុទិដ្ឋិនិយម​ពី​អនាគត​របស់​ពួក​គេ​ជាង ហើយ​ជា​លទ្ធផល​វា​ក៏​ល្អ​សម្រាប់​ទីផ្សារ​ផ្ទះ »​។

ប៉ុន្តែ​សេចក្តីរាយការណ៍​មួយ​ដែល​បាន​ចេញផ្សាយ​កាលពី​ស​ប្តា​ហ៍​មុន​ដោយ Royal Institution of Chartered Surveyors (Rics) បាន​និយាយ​ថា ខណៈ​ដែល​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីក្រុង​London កណ្តាល​មានការ​ធ្លាក់​ចុះ​អស់​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មកនេះ តំបន់​ភាគច្រើន​ក្នុង​ចក្រភព​អង់គ្លេស​ឃើញ​មានការ​កើនឡើង​នៃ​តម្លៃ ជា​ពិសេស​តំបន់​ពាយ័ព្យ និង​តំបន់​និរតី​នៃ​ប្រទេស​អង់គ្លេស និង Northern Ireland មានការ​កើនឡើង​នៃ​តម្លៃ​យ៉ាង​រឹង​មាំ ។

ចំណែក​តម្លៃ​អចលនទ្រព្យ​ក្នុង​ទីក្រុង​Bristol ដែល​បាន​បោះ​ឆ្នោត​ឲ្យ​បន្ត​នៅ​ក្នុង​EU មានការ​កើនឡើង​នៃ​តម្លៃ​អចលនទ្រព្យ​ប្រមាណ​៩,៦%​ក្នុង​ឆ្នាំ​២០១៦ ឬ​ច្រើន​ជាង​ទីក្រុង​ដទៃ​ក្នុង​ប្រទេស​ទៅ​ទៀត ។

ទីក្រុង Manchester ដែល​បាន​បោះ​ឆ្នោត​ឲ្យ​បន្ត​នៅ​ក្នុង​EU ក៏​ទទួល​បានការ​កើនឡើង​ខ្លាំង​ជាងគេ​លេខ​ពីរ​នៃ​តម្លៃ​ផ្ទះ​ផង​ដែរ​ក្នុង​ឆ្នាំ ២០១៦ គឺ​ស្មើនឹង​៨,៩%​ផង​ដែរ ៕