ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​វិនិយោគ​អចលនទ្រព្យ​ជាមួយ​គំនិត​ដ៏​ឈ្លាសវៃ

7 ឆ្នាំ មុន

សម្បត្តិ​ធនធាន​នៅ​លើ​លោក គឺ​ចំនួន​មាន​កំណត់ ។ សព្វ​ថ្ងៃនេះ មាន​តែ​ការ​ប្រជែង​គ្នា​យក​ទ្រព្យ​ដែល​នៅ​ជិត​ខ្លួន​ដូច​ជា ទឹក ស្អាត ព្រៃឈើ និង​ប្រេង​ជាដើម ។ ធនធាន​ទាំងនេះ មនុស្ស​ភាគច្រើន​ចូល​ទៅ​ដល់

សម្បត្តិ​ធនធាន​នៅ​លើ​លោក គឺ​ចំនួន​មាន​កំណត់ ។ សព្វ​ថ្ងៃនេះ មាន​តែ​ការ​ប្រជែង​គ្នា​យក​ទ្រព្យ​ដែល​នៅ​ជិត​ខ្លួន​ដូច​ជា ទឹក ស្អាត ព្រៃឈើ និង​ប្រេង​ជាដើម ។ ធនធាន​ទាំងនេះ មនុស្ស​ភាគច្រើន​ចូល​ទៅ​ដល់​ដោយ​ងាយ ប៉ុន្តែ​យុគសម័យ​នេះ​ជា​សម័យ​មូលធននិយម​សេរី អ្នកមាន​ដើមទុន​ច្រើន​អាច​ចូល​ទៅ​ដល់ និង​គ្រប់គ្រង​បាន​ច្រើន​ជាង ។ ទ្រព្យ​ដែល​លើក​ឡើង​នេះ គឺ​ដីធ្លី​ជា​កន្លែង​ដាំ​ដុះ និង​តំបន់​សម្រាប់​រស់នៅ ហើយ​នៅ​ពេល​មានការ​អភិវឌ្ឍ​នោះ ទីកន្លែង​ទាំងនេះ​ចាត់ទុកជា​ទ្រព្យ​មាន​តម្លៃ​ខ្ពស់ ឬ​ហៅ​ថា អចលនទ្រព្យ ។

ដោយ​បរិមាណ​ដី​នៅ​លើ​លោក​នេះ​មាន​កំណត់ និង​មិន​អាច​ដុះ​មក​ទៀត​នោះ ធ្វើ​ឲ្យ​ដី​ដែល​មាន​មិន​គ្រប់គ្រាន់​ជាមួយនឹង​តម្រូវការ​ពី​មនុស្ស​លើ​លោក គឺជា​ទ្រព្យ​ដែល​ពិបាក​ស្វែងរក និង​មាន​តម្លៃ​ខ្ពស់ ។ ហេតុនេះ ទើប​ធ្វើ​ឲ្យ​អ្នក​ឈ្លាសវៃ​គិត​រក​វិធី​បង្កើត​ប្រាក់​ពី​វា ឬ​និយាយ​ឲ្យ​ងាយ គឺ​វិនិយោគ​លើ​ដី​ដើម្បី​បង្កើត​ប្រាក់​ចំណូល​ដល់​ខ្លួនឯង ។

ទោះបីជា​អចលនទ្រព្យ ដីធ្លី ឬ​លំនៅ​ឋាន​នោះ​អាច​លក់ដូរ​បង្កើត​ប្រាក់​ចំណេញ​បាន ប៉ុន្តែ​ក៏​មិន​ប្រាកដ​រហូត​ដែរ បើ​ចូល​ទៅ​វិនិយោគ​ទិញ​-​លក់ មិន​ត្រូវ​វិធី​ទេ​នោះ ។

១-​មុន​នឹង​ទិញ​អចលនទ្រព្យ​ត្រូវ​មាន​មូលដ្ឋាន​គ្រឹះ​នៃ​គំនិត និង​វិនិយោគ​ដ៏​ឈ្លាសវៃ ៖
អ្នក​ដែល​កំពុង​នឹង​ទិញ​ផ្ទះ ត្រូវ​គិត​ឲ្យ​ដូច​ជា​វិនិយោគិន ដែល​មិនមែន​ទិញ​មក​សម្រាប់​រស់នៅ​តែ​ម្យ៉ាង​ទេ គឺ​ត្រូវ​គិតដល់​ថា ផ្ទះ​នេះ​អាច​បង្កើត​តម្លៃ ឬ​ប្រាក់​ចំណូល​នា​ពេល​អនាគត​បាន​ឬទេ ឬ​គិត​រក​វិធី​ធ្វើ​ឲ្យ​ផ្ទះ​នោះ​ក្លាយជា​ប្រយោជន៍​ដល់​យើង​ច្រើន​បំផុត ។

២-​ចង្វាក់​ពេលវេលា ៖
រាប់​ជា​កត្តា​សំខាន់​ណាស់​ក្នុង​ការ​ទិញ​ផ្ទះ ដើម្បី​បង្កើត​តម្លៃ​បាន​ល្អ​បំផុត ត្រូវ​មើល​ពី​តម្រូវការ​រស់នៅ​ថា ពេល​នេះ​ជា​ពេលវេលា​មិន​អំណោយផល ហើយ​បើ​យើង​ទិញ​ផ្ទះ​ក្នុង​ពេល​នេះ ជាមួយនឹង​តម្លៃ​ខ្ពស់​បំផុត គឺ​វា​អាច​នឹង​ធ្វើ​ឲ្យ​ផល​តបស្នង​ក្នុង​ការ​វិនិយោគ​តាម​មក​ដោយ​លំបាក​ដែរ ។

៣-​ការ​ជ្រើសរើស​ទីតាំង ៖
ជា​ចំណុច​សំខាន់​មួយទៀត បើ​ជ្រើសរើស​ទីតាំង​មិនល្អ ឬ​ទិញ​ទាំង​ង​ងិ​ត​ងងុល ការ​វិនិយោគ​នោះ​នឹង​រង់​ចាំតែ​ថ្ងៃ​ខាតបង់​ប៉ុណ្ណោះ ។

៤-​ការ​ពិនិត្យ​មើល​ទ្រព្យ​ដែល​ត្រូវ​ទិញ​ដោយ​ផ្ចិតផ្ចង់ ៖
កុំ​ចិត្ត​ក្តៅ ឬ​ឃើញ​ថា​តម្លៃ​ថោក ក៏​ប្រញាប់​ទិញ​ភ្លាម ដោយសារ​តែ​ឃើញ​ផ្ទះ​ត្រឹម​សម្បក​ក្រៅ ហើយ​មិនឃើញ​ផ្នែក​ខាងក្នុង ។ អ្នក​គួរ​រក​ចំណេះដឹង ឬ​អ្នកមាន​ជំនាញ​មក​ជួយ​ពិនិត្យ ទើប​មិន​សោកស្តាយ​នៅ​ពេល​ក្រោយ ។

៥-​ស្មាន​ហេតុការណ៍​ផល​តបស្នង ៖
ការ​ទិញ​អចលនទ្រព្យ​សម័យនេះ គឺ​ទិញ​បែប​បង្កើត​ចំណូល ឬ​យ៉ាង​ហោច​ណាស់ ក៏​តម្លៃ​មិន​ធ្លាក់​ចុះ​ដែរ ។ យើង​ត្រូវ​មាន​ផែនការ និង​ស្មាន​ពី​ហេតុការណ៍​ផល​តបស្នង​ថា អ្វី​ដែល​វិនិយោគ​នោះ​នឹង​អាច​បង្កើត​ផល​តបស្នង​ដល់​យើង​ឬទេ ក្នុង​អត្រា​១​ឆ្នាំ​ប៉ុន្មាន និង​មាន​ហានិភ័យ​អ្វីខ្លះ ត្រូវ​គិត​ឲ្យ​គ្រប់​ផ្នែក ។

៦-​នៅ​ពេល​ជ្រើសរើស​ល្អ​ហើយ​ត្រូវ​សម្រេចចិត្ត ៖
ជា​រឿង​ធម្មតា ដែល​យើង​មិន​បាន​អ្វី​ដូច​ចិត្ត​គ្រប់​យ៉ាងនោះ ប៉ុន្តែ​អាច​ធ្វើការ​សម្រេចចិត្ត​យក​លក្ខខណ្ឌ​ល្អ​បំផុត​សម្រាប់​ខ្លួន​យើង​ក្នុង​ពេល​នោះ​បាន ។ ដូច្នេះ នៅ​ពេល​ជ្រើសរើស​បាន​ល្អ​ហើយ ត្រូវ​ក្លាហាន​សម្រេចចិត្ត បើ​ខុសឆ្គង​នៅ​ពេល​ក្រោយ ក៏​ចាំ​ទុកជា​មេរៀន ។

៧-​ការ​គ្រប់គ្រង​ទ្រព្យ​ជាមួយ​តម្លៃ​កើនឡើង ៖
នៅ​ពេល​បាន​ផ្ទះ ឬ​អចលនទ្រព្យ​មក​ហើយ កុំ​បណ្តោយ​ឲ្យ​ទេវតា ឬ​មេឃ​ភ្លៀង​ជា​អ្នក​មើលថែ គឺ​ត្រូវ​គិត និង​ចាត់​បង្កើត​ឱកាស​ផ្សេង​ៗ​ដើម្បី​ឲ្យ​ទ្រព្យ​នោះ​កើតជា​ប្រយោជន៍ និង​មាន​តម្លៃ​ខ្លាំង​បំផុត ។

ការ​វិនិយោគ​លំនៅ​ឋាន និង​អចលនទ្រព្យ ដែល​មើលទៅ​ងាយស្រួល ប៉ុន្តែ​ជា​ការ​ពិត អ្នក​វិនិយោគ​រឿង​នេះ​បាន​ល្អ ត្រូវ​ឆ្លងកាត់​បទ​ពិសោធន៍​មក​ច្រើន​គួរសម ។ អ្នក​ដែល​បរាជ័យ​ភាគច្រើន ក៏​ព្រោះតែ​មិន​ហ៊ាន​ចាប់ផ្តើម ដោយសារ​ខ្លាច​ការ​ទិញ​លំបាក លក់​លំបាក និង​ធ្វើ​ឲ្យ​បាត់បង់​ឱកាស​វិនិយោគ​ដែល​អាច​បង្កើត​ផល​តបស្នង​បាន​យ៉ាង​ល្អ ។ ហេតុនេះ កុំ​ខ្លាច​នឹង​ឈាន​ជើង​ចាប់ផ្តើម​ជាមួយ​ប្រាក់​ចំនួន​តិច​មុន​ក៏​បាន ហើយ​នៅ​ពេល​យើង​មាន​ជំនាញ និង​ឆ្លាត​ហើយ ចាំ​ពង្រីក​បន្ត​ទៀត ៕