ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានឆ្ងល់​ទេ​ថា​ ហេតុ​អ្វី​បានជា​បុណ្យ​ភ្ជុំបិណ្ឌ​ធ្វើ​ឡើង​ក្នុង​រដូវវស្សា?

1 ឆ្នាំ មុន
  • ភ្នំពេញ

បានជា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​គេ​តែង​ប្រារព្ធ​ឡើង​នៅ​ក្នុង​រដូវវស្សា បើ​តាម​បុ​រា​ណា​ចា​រ្យ​រាជបណ្ឌិត​ខ្មែរ​យើង​យល់​ឃើញ​ថា ព្រោះ​នៅ​ក្នុង​រដូវ​កាល​នេះ ពពួក​ប្រេត​ដែល​នៅ​មានកម្ម​ស្រាល​អាច​មានឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ចំណីអាហារ​ជាង​រដូវ​ផ្សេង​ៗ​ដោយសារ​ជា​រដូវ​សម្បូរ​ភ្លៀង ហើយ​អាហារ​របស់​ពួក​ប្រេត​ក៏​សម្បូរ​ដូច​ជា លាមក ភក់ជ្រាំ ស្លេស្ម៍ កំហាក ខ្ទុះ​ឈា​.​ម…

បានជា​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​គេ​តែង​ប្រារព្ធ​ឡើង​នៅ​ក្នុង​រដូវវស្សា បើ​តាម​បុ​រា​ណា​ចា​រ្យ​រាជបណ្ឌិត​ខ្មែរ​យើង​យល់​ឃើញ​ថា ព្រោះ​នៅ​ក្នុង​រដូវ​កាល​នេះ ពពួក​ប្រេត​ដែល​នៅ​មានកម្ម​ស្រាល​អាច​មានឱកាស​ច្រើន​ក្នុង​ការ​ស្វែងរក​ចំណីអាហារ​ជាង​រដូវ​ផ្សេង​ៗ​ដោយសារ​ជា​រដូវ​សម្បូរ​ភ្លៀង ហើយ​អាហារ​របស់​ពួក​ប្រេត​ក៏​សម្បូរ​ដូច​ជា លាមក ភក់ជ្រាំ ស្លេស្ម៍ កំហាក ខ្ទុះ​ឈា​.​ម សាកស​.​ព និង​កាក​សំណល់​អសោចិ៍​មាន​ច្រើន​នៅ​ក្នុង​ខែ​ភ្លៀង​នេះ​។

បានឮ​មក​ថា នៅ​ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល​១៥​ថ្ងៃនេះ មាន​ពួក​ប្រេត​ជា​សាច់ញាតិ​ទាំង​ប្រាំពីរ​សណ្ដាន ព្រមទាំង​តំណ​ញាតិ​ច្រើន​មហា​កប្ប ដែល​ស្រេកឃ្លាន​អាហារ​អស់​កាល​ជា​យូរ​មក​ហើយ​នោះ ត្រូវ​បាន​រួច​ផុត​ពី​ការ​ឃុំឃាំង​របស់​យមបាល អនុញ្ញាត​ឲ្យ​មក​ស្វែងរក​សាច់ញាតិ នៅ​តាម​វត្ត​អារាម​ផ្សេង​ៗ ដែល​នាំ​យក​ចំណីអាហារ​មក​ឧទ្ទិស​កុសល​ឲ្យ​ខ្លួន ។

បើ​តាម​សម្ដី​ចាស់​បុរាណ​យើង​និយាយ​ត​ៗ​គ្នា​ថា ក្នុង​រយៈពេល​១៥​ថ្ងៃ នេះ​បើ​ពួក​ប្រេត​ទាំង​អស់នោះ ដើរ​ស្វែងរក​ញាតិ​ចំនួន​៧​វត្ត​នៅ​តែ​មិនឃើញ​ទេ ពួក​ប្រេត​ទាំង​អស់នោះ​នឹង​ស្រែកយំ​កន្ទក់កន្ទេញ ទ​ន្ទ្រាំ​ជើង ព្រោះតែ​ការ​ខកបំណង និង​ភាព​ស្រេកឃ្លាន​ក្រ​ហ​.​ល់​ក្រ​ហា​.​យ​ដ៏​ក្រៃ​លែង ហើយ​ពួក​ប្រេត​ទាំងនោះ នឹង​ជេរ​ដាក់​បណ្ដាសា​ដល់​សាច់ញាតិ កូនចៅ​ដោយ​ប្រការ​ផ្សេង​ៗ​មិន​ខាន​។ព្រោះហេតុនេះ​សាធុជន​ជា​សប្បុរស គួរ​រក​ពេលវេលា​ដ៏​សម​ស្រប​ណាមួយ ដើម្បី​ធ្វើ​ចង្ហាន់​ទៅ​វត្ត​អារាម​យ៉ាងតិច​ឱ្យ​បាន​មួយ​វត្ត​ក្នុង​រយៈពេល​១៥​ថ្ងៃនេះ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ទៅ​ដល់​សាច់ញាតិ​ដែល​បាន​ស្លា​.​ប់​ទៅ​ហើយ​នោះ​។

តាម​ទំនៀមទម្លាប់​នៃ​ប្រទេស​កម្ពុជា​បង្ហាញ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​កើត​មាន​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។ ប៉ុន្តែ​ទាស់​ត្រង់​ថា កាលពី​សម័យ​មុនគេ​មិន​ហៅ​ថា បុណ្យ​ភ្ជុំ​ទេ ដោយនៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែងចែក​ចេញ​ជា​ពីរ​ថ្នាក់​។ ថ្នាក់ដំបូង គឺ​គេ​ចាប់ផ្ដើម​ធ្វើ​ចាប់ពី​ថ្ងៃ​១​រោច រហូត​ដល់​ថ្ងៃ​១៤​រោច ជា​វារ​ភត្ត ឬ​ភត្ត​ធ្វើ​តាម​ថ្ងៃជា​បន្តបន្ទាប់​។

ចំណែក​មួយ​ថ្នាក់​ទៀត គេ​ធ្វើ​នៅ​ថ្ងៃ​១៥​រោច ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ​។​ពិធីបុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា ហើយ​ហៅ​កាត់​ថា ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ​នេះឯង ។​បច្ចុប្បន្ន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែភទ្របទ រហូត​ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ដែល​ត្រូវ​នឹង​ខែកញ្ញា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ