ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី​សម្ពោធ​មុខ​ជំនួញ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី​បាន​រៀបចំ​ពិធី​សម្ពោធ​ផលិតផល​ថែរក្សា​សម្រស់ ក្រោម​ការ​ចូលរួម​ពី​តារាចម្រៀង ល្បី​ៗ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​គង់ ច័ន្ទ​ស្រី​មុំ និង​ស្វាមី​បាន​រៀបចំ​ពិធី​សម្ពោធ​ផលិតផល​ថែរក្សា​សម្រស់ ក្រោម​ការ​ចូលរួម​ពី​តារាចម្រៀង ល្បី​ៗ ព្រមទាំង​ភ្ញៀវ​កិត្តិយស​ជា​ច្រើន ។

ក្នុង​ពិធី​សម្ពោធ​ផលិតផល​ម៉ាក MOMO BYSEYMOOM នា​ថ្ងៃ​ទី​១៤ កុម្ភៈ ឆ្នាំ​២០១៧ គង់ ច័ន្ទ​ស្រី​មុំ និយាយ​ថា នាង​រំភើប​បំផុត​ព្រោះ​អត់​ដែល​គិត​ថា​អតិថិជន​របស់ MOMO ជួបជុំ​គ្នា​នៅ​ថ្ងៃ​សម្ពោធ​ច្រើន​បែប​នេះ​ទេ ។ MOMO​កន្លង​មក ។ MOMO ជា​ផលិតផល​មួយ​ដែល​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៤ ហើយ​លក់​នៅ​តាម​ប្រព័ន្ធ​អន​ឡាញ ។

ផលិតផល​មាន​ច្រើន​ប្រភេទ​មាន​ម្សៅ​ផាត់មុខ ក្រេ​ម​លាប​មាត់ ម្សៅ​លាប​លើ​ដងខ្លួន ឡេ​លាប​លើ​ផ្ទៃមុខ សម្រាប់​ឲ្យ​ផ្ទៃមុខ​ស្អាត ព្រម​ជាមួយ​ផលិតផល​ជា​ច្រើន​ទៀត​ដោយ​ទទួល​បាន​លិខិត​អនុ​ញ្ញា​ស្របច្បាប់ ។ ផលិតផល​នេះ​ផលិត​ឡើង​នៅ​ប្រទេស​ជប៉ុន គ្រឿងផ្សំ ចេញពី​វត្ថុធាតុដើម​មាន​សារសំខាន់​ទាំងអស់​ដើម្បី​ឲ្យ​ផលិតផល​មានគុណ​ភាពល្អ និង​មានការ​ពេញ​និយម​សម្រាប់​អតិថិជន ។

អ្នក​នាង​គង់ ច័ន្ទ​ស្រី​មុំ និយាយ​ថា «​មុខ​ជំនួញ​ទាំង​អស់នេះ​យើង​ក៏​គ្រោង​ង​ពង្រីក​ឲ្យ​កាន់តែ ធំ​ឡើង​ៗ​ដើម្បី​ចង់​ឲ្យ​ប្រជាជន​យើង​គាត់​ស្រស់​ស្អាត​ទាំងអស់​គ្នា ព្រោះ​សម្រស់​ក៏​ជា​កត្តា​សំខាន់​ណាស់ បើ​ពឹង​លើ​ធម្មជាតិ​ទាំងស្រុង​ក៏​មិនល្អ​ពេក​ដែរ សម័យនេះ​យើង​មាន​តែ​ប៉ះប៉ូវ​ជាមួយ​ម្សៅ​ក្រេ​ម​ទើប​ល្អ » ។

ក្នុង​ពិធី​សម្ពោធ​ផលិតផល​នោះ​មាន​តារាចម្រៀង ល្បី​ៗ​ចូលរួម​ញ៉ាំង​កម្មវិធី​ឱ្យ​រីករាយ​ដូច​ជា​កញ្ញា​ឈិ​ត សុវណ្ណ​បញ្ញា​, កញ្ញា​ប៉ាច គី​ម​មួយ និង​កញ្ញា​កែវ សុ​បញ្ញា ព្រមទាំង​មាន​លេង​ហ្គេ​ម​កម្សាន្ត​និង​ការ​ចាប់​រង្វាន់ ផ្សេង​ៗ​ដោយ​រង្វាន់​ធំ​គឺ​អាយ​ហ្វូ​ន​សេ​វិ​ន​មួយ​គ្រៀង  ៕