ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​កែ​ច្នៃ​ទូរស័ព្ទ​ចាស់​ៗ​ធ្វើ​មេដាយ​អូ​ឡាំ​ពិ​ក​2020

7 ឆ្នាំ មុន

មេដាយមាស ប្រាក់ និង​សំរឹទ្ធិ​នឹង​ត្រូវ​ចម្រាញ់​ចេញពី​ការ​បរិ​ច្ឆា​គ​ទូរស័ព្ទ ចាស់​ៗ ដើម្បី​ជួយ​បង្កើត​មេដាយ​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ។ ពេល​នេះ​រដ្ឋាភិបាល​ជប៉ុន​មាន​គម្រោងការ​ដ៏​ធំ​សម្បើម​ក្នុង​ការ​កែ​ច្នៃ​ទូរស័ព្ទ ចាស់​ៗ​នេះ ។

មេដាយមាស ប្រាក់ និង​សំរឹទ្ធិ​នឹង​ត្រូវ​ចម្រាញ់​ចេញពី​ការ​បរិ​ច្ឆា​គ​ទូរស័ព្ទ ចាស់​ៗ ដើម្បី​ជួយ​បង្កើត​មេដាយ​អូ​ឡាំ​ពិ​ក​ទីក្រុង​តូ​ក្យូ​ឆ្នាំ​២០២០ ។ ពេល​នេះ​រដ្ឋាភិបាល​ជប៉ុន​មាន​គម្រោងការ​ដ៏​ធំ​សម្បើម​ក្នុង​ការ​កែ​ច្នៃ​ទូរស័ព្ទ ចាស់​ៗ​នេះ ។

ពេល​នេះ​មន្ត្រី​សាធារណៈ​ជប៉ុន​ទាំងអស់​ត្រូវ​រដ្ឋាភិបាល​ស្នើ​ឲ្យ​បរិ​ច្ឆា​គ​ទូរស័ព្ទ ចាស់​ៗ ឬ​ទូរស័ព្ទ​ដែល​មិន​ប្រើប្រាស់ ព្រោះ​ទូរស័ព្ទ​ទាំងនោះ​នឹង​ត្រូវ​យក​មក​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​ការ​បង្កើត​មេដាយ​សម្រាប់​កីឡា​អូ​ឡាំ​ពិ​ក​ឆ្នាំ​២០២០ ។ និយាយ​បែប​នេះ​មិនមែន​មេដាយ​អូ​ឡាំ​ពិ​ក​មាន​រូបរាង​ដូច​ទូរស័ព្ទ​អ្វី​នោះ​ទេ តែ​មេដាយមាស ប្រាក់ និង​សំរឹទ្ធិ​ទាំងនោះ ត្រូវ​ចម្រាញ់​ចេញពី​ទូរស័ព្ទ​នូវ​សារធាតុ​សម្រាប់​ប្រើប្រាស់​ធ្វើ​មេដាយ​អូ​ឡាំ​ពិ​ក ។

វា​មិនមែន​ជា​មេដាយ​អូ​ឡាំ​ពិ​ក​ដំបូង​ដែល​ត្រូវ​គេ​បង្កើត​ឡើង​ពី​គ្រឿង បច្ចេកវិទ្យា​ហួស សម័យ​នោះ​ទេ ។ តួយ៉ាង​ដូច​ជា​មេដាយ​អូ​ឡាំ​ពិ​ក​ទីក្រុង​Vancouver ឆ្នាំ​២០១០ និង​ប៉ា​រ៉ា​ឡាំ​ពិ​ក វី​ន​ធ័​រ​(Paralympic Winter) ប្រទេស​កា​ណា​ដា ក៏​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ចេញពី​គ្រឿង​អេ​ឡិច​ត្រូ​និក ដែល​គេ​លែង​ត្រូវការ​ដូច​គ្នា ។

នា​ខែមេសា​ខាង​មុខ​ប្រអប់​បរិ​ច្ឆា​គ​ទូរស័ព្ទ​ចាស់​ៗ នឹង​ត្រូវ​គេ​ដាក់​នៅ​តាម​បណ្តា​អគារ​រដ្ឋាភិបាល ឬ​ក្នុង​ហាង​របស់​ក្រុមហ៊ុន​ផ្តល់ សេវា​ទូរស័ព្ទ ជប៉ុន​NTT DoCoMo​ដែល​សហការ​ជាមួយ​ក្រុមហ៊ុន​បរិស្ថាន Japan Environmental Sanitation Center សម្រាប់​គម្រោង​មួយ​នេះ ។ គម្រោងការ​មួយ​នេះ​ក៏​ដើម្បី​សំអាត​បរិស្ថាន​ផង និង​ជួយ​សម្រួល​ដល់​ការ​ចំណាយ​ក្នុង​នាម​ជា​ម្ចាស់ផ្ទះ​សម្រាប់​កីឡា​អូ​ឡាំ​ពិ​ក​ផង ។ កីឡា​អូ​ឡាំ​ពិ​ក​នេះ​ត្រូវ​បាន​គេ​ព្យាករ​ថា​ត្រូវ​ចំណាយ​ប្រាក់​ប្រមាណ​១៦,៨​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក។

គណៈកម្មាធិការ​រៀបចំ​កីឡា​អូ​ឡាំ​ពិ​ក​តូ​ក្យូ​ឆ្នាំ​២០២០ បាន​និយាយ​ថា ខ្លួន​សង្ឃឹមថានឹង​អាច ប្រមូល​បាន​សារធាតុ​លោហៈ​ប្រមាណ​៨​តោន​ចេញពី​ទូរស័ព្ទ​ចាស់​ៗ ដើម្បី​ធ្វើ​មេដាយ​ចំនួន​៥០០០​គ្រឿង ។ លោក​Hiroki Yamashita ប្រជាជន​ជប៉ុន​បាន​បរិ​ច្ឆា​គ​ទូរស័ព្ទ​ចាស់​ៗ​ប្រមាណ​១៧​គ្រឿង​ពី​គ្រួសារគាត់ ។ គាត់​មាន​ភាព​រីករាយ​ក្នុង​ការ​យុទ្ធនាការ​នេះ ៕