ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បង្ក្រាប​ជនសង្ស័យ​ចែកចាយ​គ្រឿងញៀ.ន​២​នាក់ នៅខេត្តស្វាយរៀង

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ​៖ ​នៅ​ថ្ងៃ​ទី​១៧ ​កុ​ម្ភៈ ​២០១៧ ​វេលា​ម៉ោង​១​រសៀលកម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំងគ្រឿងញៀ.ន​ខេត្តស្វាយរៀង​ បាន​សហការ​ជាមួយ​កម្លាំ​ង​នគរ​បាល​

ខេត្តស្វាយរៀង ​៖ ​នៅ​ថ្ងៃ​ទី​១៧ ​កុ​ម្ភៈ ​២០១៧ ​វេលា​ម៉ោង​១​រសៀលកម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន​ខេត្តស្វាយរៀង​ បាន​សហការ​ជាមួយ​កម្លាំ​ង​នគរ​បាល​មូលដ្ឋាន ចុះ​បង្ក្រាប​បទល្មើស​ចែកចាយ​និងប្រើប្រាស់​គ្រឿងញៀន​បាន​១​ករណី​ ស្ថិតនៅ​ចំណុច​ភូមិ​ព្រៃ​តា​ញ៉​យ ​ឃុំ​ខ្សែ​ត្រ ស្រុក​កំពង់​រោ​ទ៏ ដោយ​ឃាត់ខ្លួន​ជន​ស​ង្ស័​យ​បាន​ចំនួន២​នាក់ និង​ដកហូត​បាន​គ្រឿងញៀន​០១​កញ្ចប់​ធំ រួមនិង​សម្ភារ​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួនទៀត​ ។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ទី​១ មានឈ្មោះ ជុំ  រិ​ទ្ធី (​ហៅ​កាម​) ភេទ​ប្រុស ​អាយុ​២៤​ឆ្នាំ ​រស់នៅ​ភូមិ​ព្រៃ​តា​ញ៉​យ ​ឃុំ​ខ្សែ​ត្រ ​ស្រុក​កំពង់​រោ​ទ៏​ និង​ទី​២ មានឈ្មោះ រស់ ម៉ា​ប់ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រៃ​ធំ​ សង្កាត់និងក្រុងបា​វិត ។ សម្ភារដែល​ដកហូត​បាន រួមមាន​សារធាតុ​ញៀនប្រភេទ​ម្សៅ​ព​ណ៌ស(​ម៉ា​ទឹកកក​) ០១​កញ្ចប់​ធំ ម៉ូតូជិះ​ធ្វើ​សកម្មភាពចំនួន២​គ្រឿង និង​សម្ភារ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត ​។​

បច្ចុប្បន្នសមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ជន​ស​ង្ស័​យទាំង​២ ​រួម​និង​វត្ថុ​តាងមានគ្រឿងញៀន និង​ម៉ូតូ ​មក​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​ ដើម្បី​ចាត់ការ​បន្តទៅ​តាម​នីតិវិធី​៕​