ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរពេទ្យ​មួយ​លិច​ទឹក មួយទៀត​អត់​ទទួល ឈឺ​ពោះ​​ខ្លាំង​ពេក​ស្ត្រី​ម្នាក់​សម្រាលកូន​តាម​ផ្លូវ

1 ឆ្នាំ មុន
  • ភ្នំពេញ

ស្ត្រី​ម្នាក់​ឈឺពោះ​ឆ្លងទន្លេ ហើយ​ត្រូវ​បាន​ប្តី​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​មិន​ទាន់ ក៏​បាន​ឈប់​ម៉ូតូ​ឆ្លងទន្លេ​នៅ​តាម​ផ្លូវ​បានកូន​ស្រី​ម្នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ឈឺពោះ​ឆ្លងទន្លេ ហើយ​ត្រូវ​បាន​ប្តី​ដឹក​តាម​ម៉ូតូ​យក​ទៅ​មន្ទីរពេទ្យ​មិន​ទាន់ ក៏​បាន​ឈប់​ម៉ូតូ​ឆ្លងទន្លេ​នៅ​តាម​ផ្លូវ​បានកូន​ស្រី​ម្នាក់ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​រថយន្ត​សា​មុ​យ ចេញ​អន្តរាគមន៍​ជួយ​ទៅ​សង្គ្រោះ​ភ្លាម​ៗ​ផង​ដែរ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២២ ជិត​ស្ថានីយ​​បូមទឹក​ស្អុយ​បឹង​ត្របែក ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​សម្រាលកូន​តាម​ផ្លូវ​ខាងលើ​នេះ មានឈ្មោះ ឃឹម ដា​លី​ន អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​ផលិត​នំ ស្នាក់​នៅ​ភូមិ​មិត្តភាព​១ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ​។

បើ​តាម​សម្ដី​ស្ត្រី​ជា​ម្តាយបង្កើត​របស់​ជន​រង​គ្រោះ​ដែល​សម្រាលកូន​នៅ​តាម​ផ្លូវ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ កូនស្រី​របស់​គាត់​បាន​ឈឺពោះ​ឆ្លងទន្លេ ហើយ​ពេល​នោះ​បុរស​ជា​ប្តី​ក៏​បាន​ដឹក​ប្រពន្ធ​តាម​ម៉ូតូ ដោយ​មាន​គ្នា​៣​នាក់ ចេញពី​សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ គោលបំណង​ទៅ​សម្រាល​នៅ​មន្ទីរពេទ្យ​បង្អែក​ឬ​ស្សី​ស្រស់ តែ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ឬ​ស្សី​ស្រស់ ស្រាប់តែ​មន្ទីរពេទ្យ​លិច​ទឹក​។

ម្តាយ​ស្ត្រី​រង​គ្រោះ​បន្ត​ទៀត​ថា ពេល​នោះ​ពួក​គាត់​ក៏​បន្ត​ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ​វិញ លុះ​ពេល​ទៅ​ដល់​មន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ​ពេទ្យ​ក៏​អត់​ទទួល ដោយសារ​តែ​កូន​ក្នុង​ផ្ទៃ​អត់​គ្រប់​គីឡូ ទើប​ពួក​គាត់​បាន​ដឹក​បន្ត​ដើម្បី​យក​មក​មន្ទីរពេទ្យ​រុ​ស្ស៊ី​បន្ត​ទៀត ប៉ុន្តែ​ពេល​ដឹក​មក​ដល់​ជិត​ស្ថានីយ​បូមទឹក​ស្អុយ​បឹង​ត្របែក ដោយ​តែ​ស្ត្រី​រង​គ្រោះ​ឈឺពោះ​ខ្លាំង​ពេក​មិន​អាច​ទ្រាំ​បាន ក៏​បាន​ឈប់​ម៉ូតូ​អែប​ចិញ្ចើម​ផ្លូវ​សម្រាល​បានកូន​ស្រី​ម្នាក់​ចេញ​មក​ក្រៅ​ដោយ​សុវត្ថិភាព​តែ​ម្តង​ទៅ​។

ពាក់ព័ន្ធ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​ដែរ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ នាំ​គ្នា​ជួយ​យកអាសា​ស្ត្រី​រង​គ្រោះ និង​បាន​ទាក់ទង​ហៅ​រថយន្ត​សា​មុ​យ​អោយមក​សង្គ្រោះ​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ស្ត្រី​រង​គ្រោះ និង​កូន​តូច ត្រូវ​បាន​រថយន្ត​សា​មុ​យ​ឯកជន មក​ជួយ​ដឹក​យក​ទៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ដើម្បី​អោយ​ក្រុម​គ្រួសារ​ពេទ្យ​ជួយ​សង្គ្រោះ​ស្ត្រី​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ