ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​គម្រប​ធុង​ហ្គា​ស​ចំណុះ​១៦​តោន​ នៅស្ថានីយ៍​ប្រេង​ឥន្ធនៈក្នុងស្រុក​អន្លង់​វែង

7 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ កន្លែងលក់​ប្រេង​ឥន្ធនៈមួយ​ដែល​មាន​យីហោ«​ឆៃ ឡាយ»​ បានផ្ទុះ​គម្រប​ធុង​ដែល​ផ្ទុក​ហ្គា​ស​ចំណុះ​១៦​តោន ​​បា.ញ់​ចេញទៅលើលាន់ស្នូរយ៉ាង​ខ្លាំង

ខេត្តឧត្តរមានជ័យ ៖ កន្លែងលក់​ប្រេង​ឥន្ធនៈមួយ​ដែល​មាន​យីហោ«​ឆៃ ឡាយ»​ បានផ្ទុះ​គម្រប​ធុង​ដែល​ផ្ទុក​ហ្គា​ស​ចំណុះ​១៦​តោន ​​បាញ់​ចេញទៅលើលាន់ស្នូរយ៉ាង​ខ្លាំង បង្ក​ការ​ភ្ញាក់​ផ្អើលឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៧​ កុម្ភៈ ​២០១៧​ ស្ថិត​នៅ​ភូមិ​ថ្មី ឃុំ​ថ្លា​ត ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​ ប៉ុន្តែ​ហេតុ​ការ​នេះ​​មិន​មាន​នរ​ណា​ម្នាក់​រង​គ្រោះថ្នាក់​នោះ​ទេ ។

បើតាមប៉ូ​លី​ស​ស្រុក​អន្លង់​វែង​បានឱ្យ​ដឹង​ថា ក្នុង​ហេតុ​ការ​ផ្ទុះ​គម្រប​ធុង​ហ្គា​ស​ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​នេះ​ សមត្ត​កិច្ច​បាន​ត្រៀម​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​មួយ​គ្រឿង​ សម្រាប់
ពន្លត់អគ្គីភ័យ ប៉ុន្តែ​ហេតុការណ៍​ដែល​បានកើត​ឡើង​នេះ​​ត្រូវ​បាន​ស្ងប់ស្ងាត់​ទៅ​វិញ​​នៅវេលា​ម៉ោង​៦​ល្ងាចថ្ងៃដដែល៕