ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​សម្លា.ប់​មនុស្ស​ច្រក​បាវ​យក​មក​បោះចោល​ទេ គឺ​បុរស​ម្នាក់​រងា​ដេក​ក្នុង​បាវ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​ភ្លឺ ដោយ​ក្រុម​អ្នក​ហាត់ប្រាណ​នៅ​ស្រះ​វង់ បាន​ប្រទះឃើញ​បាវ​ធំ​មួយ​មាន​ច្រក​អ្វី​នៅ​

ខេត្តស្វាយរៀង ៖ មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៥​ភ្លឺ ដោយ​ក្រុម​អ្នក​ហាត់ប្រាណ​នៅ​ស្រះ​វង់ បាន​ប្រទះឃើញ​បាវ​ធំ​មួយ​មាន​ច្រក​អ្វី​នៅ​ខាងក្នុង និង​សង្ស័យ​ដូច​ជា​សាកសព​មនុស្ស ត្រូវ​គេ​សម្លាប់​ច្រក​បាវ យក​មក​ចោល​នៅ​លើ​ខឿន​ស្រះ​វង់ ស្ថិត​នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង នា​ថ្ងៃ​ទី​១៧ កុម្ភៈ ២០១៧ ។

ក្រុម​អ្នក​ហាត់ប្រាណ​មា្ន​ក់​ៗ​ពេល​ឃើញ​មាន​ភាព​តក់ស្លុត​និង​បាន​ដាក់​ការ​សង្ស័យ​ថា នេះ​ជា​អំពើ​ឃាតកម្ម ។ ខ្លះ​ខ្លាច​បាន​ដើរ​ចេញ​មិន​ហ៊ា​ន ឈរ​មើល​យូរ​ទេ ខ្លះ​ទៀត​ចង់​ដឹង​ណាស់ សព​អ្នក​ណា​នៅ​ក្នុង​បាវ ក៏​ឈរ​កាន់តែ​ជិត​និង​រេរា​ក្រឡឹង​មើល ។ ក៏​ប៉ុន្តែ​ពេល​នាំ​គ្នា​ចូល​ទៅ​ពិនិត្យ​មើល​ដោយ​និយាយ​អ៊ូអរ​ផង ស្រាប់តែ​ឃើញ​បាវ​នោះ​ដូច​មាន​មនុស្ស​នៅ​ខាងក្នុង ឃើញ​រើបំរះ​តិច​ៗ​ដូច​ចង់​ប្រែខ្លួន ។ ទោះបី​បែប​នេះ​ក្តី​ពួក​គេ​បាន​ចាប់អារម្មណ៍​ថា​ពិតជា​មនុស្ស​ត្រូវ​គេ​សម្លាប់​ច្រក​បាវ យក​មក​ចោល​មែន តែ​មិន​ទាន់​ស្លាប់​មែនទែន​ទេ ។

ខណៈ​កំពុង​ឈរ​មើល និង​នាំ​គ្នា​ពិចារណា​ក៏​បាន​ធ្វើ​ឱ្យ​ភ្ញាក់ ដល់​ជន​ដែល​ដេក​ក្នុង​បាវ​នោះ ក្រោក​អង្គុយ​អើត​ក្បាល​ពី​ក្នុង​បាវ ទើប​ដឹង​ថា ជា​មនុស្ស​ឆ្កួត​ម្នាក់​ដែល​ធ្លាប់តែ​ដើរ​នៅ​ម្តុំ​នេះ ។ ពេល​មនុស្ស​ងើប​អើត​ក្បាល ខ្លះ​រត់​ស្មានថា​ខ្មោចលង ខ្លះ​ទៀត​អស់សំណើច សើច​ក្អាកក្អាយ​សប្បាយ​ទាំង​ព្រឹក ។

បន្ទាប់​មក​ទើប​ដឹង​ថា យប់មិញ​គាត់​ដេក​នៅ​ទី​នេះ ដោយសារ​តែរ​ងារ​ត្រជាក់​ពេក គាត់​ក៏​ចូល​ក្នុង​បាវ​ដេក​អង្កុញជើង ទាញ​មាត់​បាវ​ទៅ​កើយ ដូច​ជា​គេ​វាយ​មនុស្ស​សម្លាប់​ច្រក​ក្នុង​បាវ យក​មក​បោះចោល​ដូច្នោះ​ដែរ ។ តែ​តាម​ពិត​មនុស្ស​វិកលចរិត និង​ជា​ជនអនាថា​សោះ ៕