ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​កណ្តាលអធ្រាត្រ លោកយាយ​អាយុ​96​ឆ្នាំ ស្លា.ប់​ក្នុង​អណ្តាតភ្លើង

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ដូន​ចាស់ជរា​ម្នាក់​បាន​ស្លា.ប់​យ៉ាង​អាណោចអាធ័ម​ក្នុង​អណ្តាតភ្លើង ខណៈ​មាន​គ្រោះ​អគ្គិភ័យ​លំនៅ​ឋាន​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ កាលពី​វេលា​ជិត​

ខេត្តក្រចេះ ៖ ដូន​ចាស់ជរា​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម​ក្នុង​អណ្តាតភ្លើង ខណៈ​មាន​គ្រោះ​អគ្គិភ័យ​លំនៅ​ឋាន​មួយ​ខ្នង​ធ្វើ​អំពី​ឈើ​ប្រក់​ស្បូវ កាលពី​វេលា​ជិត​ពាក់កណ្តាលអធ្រាត្រ​ថ្ងៃ​ទី​១៦ ខែកុម្ភៈ នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ។

គ្រោះ​អគ្គិភ័យ​ដ៏​សាហាវ​នេះ ត្រូវ​បាន​ម្ចាស់ផ្ទះ​កំណត់​ថា​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្ត​ក្បាល​អា​គុយ ហើយ​លោកយាយ​ដែល​ស្លាប់​ឈ្មោះ យិ​ន ចាន់ អាយុ​៩៦​ឆ្នាំ ព្រោះ​គាត់​រត់​ចេញ​មិន​រួច ។

បើ​តាម​ពី​បុរស​ជា​ម្ចាស់ផ្ទះ​និង​ជា​ចៅ​ឈ្មោះឈា ណោ​ម អាយុ​៥៥​ឆ្នាំ ប្រាប់​នគរបាល​ថា នៅ​យប់​ថ្ងៃ​កើតហេតុ​នោះ ខណៈ​រូប​គាត់​និង​ប្រពន្ធ​ព្រមទាំង​កូន​ម្នាក់ កំពុង​ដេក​លង់លក់​នៅ​លើ​ផ្ទះ ស្រាប់តែ​មាន​ភ្លើង​ឆេះ​សន្ធោសន្ធៅ​ឡើង​ធ្វើ​ឲ្យ​ពួក​គាត់​រត់​ចេញ​សឹង​មិន​ទាន់ ។ ភ្លាម​ៗ នៅ​ពេល​អណ្តាតភ្លើង​កំពុង​ឆាប ឆេះ​ជាមួយនឹង​សន្ធឹក​ខ្យល់់​យ៉ាង​ខ្លាំង​ផង ពួក​គាត់​ប្តី​ប្រពន្ធ​បាន​ស្រ​វាយ​កកូន​តូច​ម្នាក់​ងើប​រត់​ចេញពីផ្ទះ ។ ជាមួយ​នេះ ក៏​បាន​ចូល​ទៅ​ចាប់​អូស​លោកយាយ​ចុះពីលើផ្ទះ​ដែរ​តែ​អូស​ចុះ​មិន​ទាន់ ព្រោះ​ភ្លើង​ឆេះ​ខ្លាំង​ពេក​ទៅ​ហើយ​ទើប​បណ្តាល​លោកយាយ​ត្រូវ​ស្លាប់​ក្នុងអណ្តា​ភ្លើង​តែ​ម្តង ។ រីឯ​ពួក​គាត់​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ ត្រូវ​ភ្លើង​ឆេះ​សក់​ក្បាល​តែ​មិន​ធ្ងន់ធ្ងរ​ទេ ។

នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​គ្រៀង​លោក អនុសេនីយ៍ទោ តូច ស៊ី​ថា បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​រង​ការ​ឆេះ​រហូត​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​៦​ម៉ែត្រ សង់​នៅ​ដាច់​ស្រយាល​ពី​គេ ។

នេះ​ជា​ករណី​គ្រោះ​អគ្គិភ័យ​លើក​ទី​មួយ​ហើយ​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស ខណៈ​ករណី​គ្រោះ​អគ្គិភ័យ​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​បាន​កើត​ឡើងជា​ញឹកញាប់ និង​បង្ក​មហន្តរាយ​ដូច​ជា​សម្ភារ​ប្រើប្រាស់​ព្រមទាំង​លំនៅ​ឋាន​អស់​ច្រើន​ខ្នង តែ​មិន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោចអាធ័ម​ដូច​លើក​នេះ​ទេ ៕