ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​រាជធានី​ បង្កើត​គណៈកម្មការ​ដោះស្រាយ ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ក្នុង​ខណ្ឌ​ច្បារ​អំពៅ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ ដើម្បី​សិក្សា​ធ្វើ​

រាជ​ធានី​ភ្នំពេញ​ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​សម្រេច​បង្កើត​គណៈកម្មការ​មួយ ដើម្បី​សិក្សា​ធ្វើ​យ៉ាងណា ដោះស្រាយ​និង​កាត់​បន្ថយ​អោយ​បាន ពី​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​ខណ្ឌ​ច្បាស់​អំពៅខណៈ​ដែល​តំបន់​នេះ តែងតែ​ទទួល​រង​នូវ​ការ​លិចលង់​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តង​ៗ​។

ក្នុង​កិច្ចប្រជុំ​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារ​អំពៅ​និង​មន្ទី​ជំនាញ​ពាក់ព័ន្ធ នា​ព្រឹក​ថ្ងៃ​ទី​១៣ កញ្ញា​នេះ នៅ​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើការ​ណែនាំ​អោយអាជ្ញាធរ​ខណ្ឌ មន្ទីរ​ជំនាញ​ពាក់ព័ន្ធ ត្រូវ​បង្កើត គណៈកម្មការ​មួយ ដែល​គណៈកម្មការ​នេះ​ត្រូវ​ធ្វើការសិក្សា​នៅ​តំបន់​ច្បារ​អំពៅ​នេះ​ឲ្យ​បាន​ម៉ត់ចត់ ។ ក្រោយ​ការ​សិក្សា​បញ្ចប់ យើង​នឹង​ធ្វើការ​ស្ថាបនា លូ ប្រឡាយ ក៏​ដូច​ជា​ស្ថានីយ​បូមទឹក ដើម្បី​រំដោះ​ទឹក​នៅ​តំបន់​លិចលង់​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​នេះ​។ គណៈកម្មការ​និង​ធ្វើ​និង​ធ្វើការ​សិក្សា​ទៅ​លើ​ទីតាំង​ចំនួន​៤​សំខាន់​ៗ នៅ​ក្នុង​នោះ​រួម​មាន​៖ ការ​សិក្សា​ទីតាំង​ព្រែក​អ្នកតា​វាំង ព្រែក​តា​អេ​វ ព្រែក​ប្រា​និង​ព្រែក​បារាំង ។

លោក​ឃួ​ង ស្រេង​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា អង្គការ​ចៃ​កា​បាន​ធ្វើការ​សិក្សា​បង្កើត​ជា​ប្លង់​គោល​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​នេះ​រួច​ហើយ សម្រាប់​ឆ្នាំ​២០៣៥​។​ដូច្នេះ​ក្រុមការងារ​ក៏​ដូច​ជា​គណៈកម្មការ​ត្រូវ​ចុះ​សិក្សា​ដោយ​យក​ប្លង់​មេ​របស់​ចៃ​កា​ឆ្នាំ​២០៣៥​នេះ​ជា​គោល​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ការ​ដោះស្រាយ​បញ្ហា​ទឹក​លិច​នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ ជា​បណ្ដោះអាសន្ន នៅ​រដូវវស្សា​នេះ​ត្រូវ​តែ​ធ្វើ ដោយ​លោក​ឃួ​ង ស្រេង​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ខណ្ឌ​ក៏​ដូច​ជា​មន្ទីរ​ជំនាញ ចុះ​ទៅ​ទីតាំង​ជាក់ស្ដែង ខណៈ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ដើម្បី​ឲ្យ​ដឹង​ពី​ទំហំ​នៃ​ការ​លិចលង់ ហើយ​យើង​រួម​គ្នា​ដោះស្រាយ​ជា​បន្ទាន់ ជូន​ប្រជាពលរដ្ឋ​តែ​ម្តង​។

លោក​សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណៈការ​និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បានអោយ​ដឹងផង​ដែរ​ថា​៖ ដើម្បី​ដោះស្រាយ​ផ្លូវទឹក តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នីមួយ​ៗ នៅ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ​នេះ អោយ​ចៀស​ផុត​ពី​ការ​លិច ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​ត្រូវ​អនុវត្ត​វិធាន ក្នុង​នោះ​មាន​៖ យើង​វិធានការ​បន្ទាន់​មួយ ដោយ​ជីក​ប្រឡាយ​ស្រប​ផ្លូវ​៣០​ម៉ែត្រ ទទឹង​២០ ម៉ែត្រ ភ្ជាប់​ពី​បឹង​មក​បឹង​ថ្កុ​ល បន្ត​ទៅ​ប្រឡាយ​ព្រែក​ប្រា ដែល​មាន​ប្រវែង ១៧២៦​ម៉ែត្រ ។

ជីក​ស្តារ​ប្រឡាយ​ព្រែក​ប្រា អោយ​បាន ទទឹង​២០​ម៉ែត្រ ប្រវែង​៩៦៥​ម៉ែត្រ និង​ដោះស្រាយ​សំណង់​មិន​រៀបរយ​មួយ​ចំនួន​នៅ​លើ​ព្រែក​ប្រា​នេះ​ផង​ដែរ​។ តែ​ទោះបីជា​យ៉ាងណា​ក្តី គណៈកម្មការ​ត្រូវ​សិក្សា​ឲ្យ​បាន​ម៉ត់ចត់ និង​គ្រប់​ជ្រុងជ្រោយ​ទៅ​លើ​គម្រោង​ទាំងនេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ