ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​សាំង​យ៉ុ​ង​ដឹកឈើ​២​គ្រឿង រឹបអូស​បាន​ឈើ​ធ្នង់​១៤៦​ដុំ

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​-​ខេត្ត បាន​ធ្វើការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត …

ខេត្តស្ទឹងត្រែង ៖ កាលពី​វេលា​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​កងរាជអាវុធហត្ថ​មូលដ្ឋាន​ស្រុក​-​ខេត្ត បាន​ធ្វើការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណីត​២​គ្រឿង​នៅ​ក្បែរ​គល់​ស្ពាន​សេ​កុង ស្ថិត​ក្នុងភូមិ​ហាង​ខូ​សួន សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ។

មន្ត្រី​អាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ការ​បង្ក្រាប​រថយន្ត​ដឹកឈើ​ខាងលើ កម្លាំង​អាវុធហត្ថ​ខេត្ត​សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន​ស្រុក​សៀម​ប៉ា​ង និង​មូលដ្ឋាន​ស្រុក​សេ​សាន ដែល​មាន​កម្លាំង​ចំនួន​៥​នាក់ ប្រើប្រាស់​រថយន្ត​ពីរ​គ្រឿង អាវុធ​២​ដើម ក្រោម​ការ​ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ព្រំ វណ្ណៈ មេបញ្ជាការ​មូលដ្ឋាន​ស្រុក​សៀម​ប៉ា​ង បង្ក្រាប​ឈ្មួញ​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់ ដោយ​ឃាត់​រថយន្ត​២​គ្រឿង ម៉ាក​សាំ​យ៉ុ​ង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២S-៧៨៥៨ និង​១​គ្រឿង​ទៀត ពាក់​ស្លាក​លេខ កំពង់ចាម ២A-៦៣៨៦ ។

ប្រភព​ដដែល​បន្ត​ថា រថយន្ត​ដឹកឈើ​ប្រណីត​ខាងលើ​មក​ពី​ស្រុក​សៀម​ប៉ា​ង​ឆ្លងកាត់​ទីរួមខេត្ត តែ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​បង្ក្រាប​នៅ​ចំណុច​កើតហេតុ​ខាងលើ ។ អាវុធហត្ថ​បន្ថែម​ថា ស្ថិត​ក្រោម​ការ​បង្ក្រាប​រថយន្ត​ខាងលើ​មិន​បាន​ឃាត់​ជន​ពាក់ព័ន្ធ​ណា​ម្នាក់​ទេ ដោយសារ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ក្រុម​អ្នក​ពាក់ព័ន្ធ​ទាំងនោះ​ឈប់​រថយន្ត​រត់គេច​ខ្លួន​ពី​កម្លាំង​បង្ក្រាប ។

ក្រោយ​ការ​បង្ក្រាប​រថយន្ត​ខាងលើ កម្លាំង​សហការ​ទាំងអស់​បាន​នាំ​មក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្ទឹង​ត្រែង​រក្សា​ទុក លុះ​ព្រឹក​ឡើង ថ្ងៃ​ទី​១៧ កុម្ភៈ កម្លាំង​កងរាជអាវុធហត្ថ​បាន​ធ្វើ​បែបបទ​ប្រគល់​វត្ថុ​តាង​ទាំងនោះ​ជូន​ជំនា​ញេ​ដ្ឋ​បាល​ព្រៃឈើ​ថែរក្សា ។

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ឲ្យ​ដឹង​ថា វត្ថុ​តាង​ដែល​ទទួល​បាន​ពី​កម្លាំង​កងរាជអាវុធហត្ថ រួម​មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​សរុប​ចំនួន​១៤៦​ដុំ នៅ​មិន​ទាន់​បាន​ធ្វើការ​វាស់វែង​នៅឡើយ ។ បច្ចុប្បន្ន វត្ថុ​តាង​ស្ថិត​ក្រោម​ការ​ថែរក្សា​ដោយ​រដ្ឋបាល​ព្រៃឈើ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕