ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទនា​ខ្លាំង​ណាស់ ! ត្រូវ​ភ្លើង​ឆេះ​ខ្លោច​រហូត​ដល់​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ លោកយាយ​ជរា​ម្នាក់​ត្រូវ​បាន​ភ្លើង​ឆេះ​រហូត​ស្លា.ប់​ក្នុង​អណ្ដាតភ្លើង​យ៉ាង​អាណោចអាធ័ម​កាលពី​យប់​ពាក់កណ្ដាល​អា​ធ្រា​ត្រ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ …

ខេត្តក្រចេះ ៖ លោកយាយ​ជរា​ម្នាក់​ត្រូវ​បាន​ភ្លើង​ឆេះ​រហូត​ស្លាប់​ក្នុង​អណ្ដាតភ្លើង​យ៉ាង​អាណោចអាធ័ម​កាលពី​យប់​ពាក់កណ្ដាល​អា​ធ្រា​ត្រ ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ ។

លោកយាយ​រង​គ្រោះ​ឈ្មោះ យិ​ន ចាន់ អាយុ​៩៦​ឆ្នាំ បាន​ស្លាប់​ក្នុង​អណ្តាតភ្លើង​យ៉ាង​អ​នោ​ច​អធម ព្រោះតែ​រត់​ចេញ​មិន​រួច ។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​បុរស​ជា​ម្ចាស់ផ្ទះ​ឈ្មោះ ឈា ណោ​ម អាយុ​៥៥​ឆ្នាំ បាន​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា កាលពី​យប់​ថ្ងៃ​កើតហេតុ ខណៈ​គាត់ និង​ប្រពន្ធ ព្រមទាំង​កូន​ម្នាក់ កំពុង​ដេក​លង់លក់​នៅ​លើ​ផ្ទះ ស្រាប់តែ​ភ្លើង​បាន​ឆេះ​សន្ធោសន្ធៅ​ឡើង ធ្វើ​ឲ្យ​ពួក​គាត​រត់​ចេញ​សឹង​មិន​ទាន់ ។ គ្រោះ​អគ្គិភ័យ​នេះ​ក៏​ត្រូវ​បាន​ជន​រង​គ្រោះជា​ម្ចាស់ផ្ទះ​សន្និដ្ឋាន​ថា បណ្តាល​មក​ពី​ទុ​ស្សេ​ក្បាល​អា​គុយ​ទើប​បង្ក​ឲ្យ​មានការ​ឆាបឆេះ​បែប​នេះ ។

បុរស​រង​គ្រោះជា​ម្ចាស់ផ្ទះ​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​អណ្តាតភ្លើង​កំពុង​ឆាបឆេះ ដោយ​មាន​ខ្យល់​បក់​បោក​យ៉ាង​ខ្លាំង​ផង​នោះ គាត់ និង​ប្រពន្ធ បាន​ស្រ​វេ​ស្រ​វាយ​កកូន​តូច​ម្នាក់​ងើប​រត់​ចេញពីផ្ទះ តែ​ទោះជា​យ៉ាងណា​ដោយសារ​អណ្តាតភ្លើង​ឆាបឆេះ​ខ្លាំង​ពេក ពួក​គាត់​មិន​អាច​ចូល​ទៅ​ជីដូន​ចាស់ជរា​បាន​ឡើយ ទើប​គាត់​ត្រូវ​ស្លាប់​ក្នុង​អណ្តាតភ្លើង​យ៉ាង​អាណោចអាធ័ម​បែប​នេះ ។ ជាមួយ​គ្នា​នោះ​ដែរ​ទាំង​២​នាក់​ប្តី​ប្រ​ព​ន្ឋ​ក៏​ត្រូវ​ភ្លើង​ឆេះ​សក់​ក្បាល​ដែរ តែ​មិន​រង​គ្រោះ​ធ្ងន់ធ្ងរ ។

លោក​អនុសេនីយ៍ទោ តូច ស៊ី​ថា នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​អូរ​គ្រៀង បាន​ឲ្យ​ដឹង​ថា លំនៅ​ឋាន​ដែល​រង​ការ​ឆាបឆេះ​រហូត​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​នេះ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​៦​ម៉ែត្រ ធ្វើ​អំពី​ឈើ ប្រក់​ស្បូវ និង​សង់​នៅ​ដាច់​ស្រយាល​ពី​ឃុំ ។ ក្នុង​ហេតុការណ៍​នោះ ក្រៅពី​លំនៅ​មួយ​ខ្នង​ត្រូវ​ភ្លើង​ឆេះ​អស់ហើយ​នោះ និង​មាន​មនុស្ស​ស្លាប់​ក្នុង​អណ្តាតភ្លើង​ទៀត​ផង ហើយ​ក៏​ឆេះ​អស់​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន ដូច​ជា​ម៉ាស៊ីន​ត្រង់​ស៊ី​ន័​រ​ជាដើម ។

នេះ​ជា​ករណី​គ្រោះ​អគ្គិភ័យ​លើក​ទី​មួយ​ហើយ​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស ខណៈ​ករណី​គ្រោះ​អគ្គិភ័យ​ក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ​ត្រូវ​បាន​កើត​ឡើងជា​ញឹកញាប់ និង​បង្ក​មហន្តរាយ​ខាតបង់ ដូច​ជា​សម្ភារ​ប្រើប្រាស់ ព្រមទាំង​លំនៅ​ឋាន​អស់​រាប់​សិប​ខ្នង ៕