ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​កថា ប្តេជ្ញា​ការពារ​កូរ៉េ​ខាងត្បូង និង​ជប៉ុន រួម​ទាំង​ប្រើ​នុយក្លេអ៊ែរ

7 ឆ្នាំ មុន

ក្រោយ​ការ​បា.ញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON អះអាង​នា​ថ្ងៃ​ទី​១៦ កុម្ភៈ ថា សហរដ្ឋ​អា​មេ​រិ​ក​ប្តេជ្ញា​ការពារ​កូរ៉េ​ខាងត្បូង និង​ជប៉ុន ក្នុង​នោះ​រួម​ទាំង

ក្រោយ​ការ​បាញ់​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON អះអាង​នា​ថ្ងៃ​ទី​១៦ កុម្ភៈ ថា សហរដ្ឋ​អា​មេ​រិ​ក​ប្តេជ្ញា​ការពារ​កូរ៉េ​ខាងត្បូង និង​ជប៉ុន ក្នុង​នោះ​រួម​ទាំង​ជាមួយ​ការ​ប្រើ​អាវុធ​នុយក្លេអ៊ែរ ។

ក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ជាមួយ​សម​ភាគី​កូរ៉េ​ខាងត្បូង និង​ជប៉ុន រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​រូប​នេះ​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​បំផុត​ការ​បាញ់​មី​ស៊ី​ល​របស់​ក្រុង​ព្យុ​ង​យ៉ាង ហើយ​អះអាង​ជា​ថ្មី​ថា សហរដ្ឋ​អា​មេ​រិ​ក​នៅ​តែ​ប្តេជ្ញា​ការពារ​សម្ព័ន្ធមិត្ត​កូរ៉េ​ខាងត្បូង និង​ជប៉ុន ក្នុង​នោះ​រួម​ទាំង​ការ​សន្យា​ផ្តល់​ការ​ជួយ​ទ្រទ្រង់​ដល់​សមត្ថភាព​ការពារ​នុយក្លេអ៊ែរ និង​អាវុធ​ធម្មតា ។

រួម​ប្រជុំ​គ្នា​នៅ​ទីក្រុង​បោ​ន ប្រទេស​អា​ល្លឺ​ម៉​ង់ សម្រាប់​ការ​ជួប​គ្នា​របស់ G-20 លោក TILLERSON និង​រដ្ឋមន្ត្រី​ការ​បរទេស​កូរ៉េ​ខាងត្បូង លោក YUN BYUNG SE និង​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន លោក​ហ្វូ​មី​អូ គី​ស៊ី​ដា បាន​ស្នើ​ជា​ថ្មី​ដល់​កូរ៉េ​ខាងជើង​ឱ្យ​បោះចោល​កម្មវិធី​នុយក្លេអ៊ែរ និង​បាលី​ស្ទិ​ក ដែល​ហាមឃាត់​ទាំងស្រុង មានការ​ត្រួតពិនិត្យ និង​មិន​អាច​ប្រែ​ក្រឡាស់​បាន ។

សេចក្តីថ្លែងការណ៍​រួម​គូសបញ្ជាក់​ថា នេះ​ជា​វិធី​តែ​មួយ​គត់​សម្រាប់​កូរ៉េ​ខាងជើង​ដែល​អាច​ក្លាយជា​សមាជិក​មានការ​ទទួលខុសត្រូវ​របស់​សហគមន៍​អន្តរជាតិ ៕