ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ចិន​គ្រុនផ្តាសាយ​បក្សី​ស្លា.ប់​មនុស្ស​100​នាក់​ហើយ

7 ឆ្នាំ មុន

ក្នុង​ខែមករា​តែ​មួយ​គត់​មនុស្ស​ដល់​ទៅ​៧៩​នាក់​ស្លា.ប់​ដោយ​ជំងឺ​គ្រុន​ផ្កា​សាយ​បក្សី​ប្រភេទ H7N9 នៅ​ប្រទេស​ចិន ។ កាលពី​ឆ្នាំទៅ​មិ​ញ​ក្នុង​ដំណាក់កាល​ដូច​គ្នា​នេះ​ដែរ​មាន​មនុស្ស​ស្លា.ប់​តែ​៥​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន

ក្នុង​ខែមករា​តែ​មួយ​គត់​មនុស្ស​ដល់​ទៅ​៧៩​នាក់​ស្លាប់​ដោយ​ជំងឺ​គ្រុន​ផ្កា​សាយ​បក្សី​ប្រភេទ H7N9 នៅ​ប្រទេស​ចិន ។ កាលពី​ឆ្នាំទៅ​មិ​ញ​ក្នុង​ដំណាក់កាល​ដូច​គ្នា​នេះ​ដែរ​មាន​មនុស្ស​ស្លាប់​តែ​៥​នាក់​ប៉ុណ្ណោះ​ត្រូវ​បាន​ជំរឿន​ឃើញ ។ តាំងពី​ចាប់ផ្តើម​រដូវរងា​មក​តុល្យការ​អ្នក​ស្លាប់​ដោយ​គ្រុនផ្តាសាយ​បក្សី​មាន​ដល់​១០០​នាក់ ។

វីរុស H7N9 នោះ​មាន​លក្ខណៈ​ពិសេស​ដោយ​ពុំ​មាន​រោគ​សញ្ញា​ណាមួយ​ចំពោះ​បក្សី​ដែល​ឆ្លង​ឡើយ តែ​អាច​កំណត់​ដឹង​ពេល​ប៉ះពាល់​ដល់​មនុស្ស បែប​នេះ​នាំ​ឱ្យ​ពិបាក​ដល់​ការ​ធ្វើ​សកម្មភាព​របស់​អាជ្ញាធរ​សុខាភិបាល ។

អង្គការ​សុខភាព​ពិភពលោក WHO ពន្យល់​ថា បាតុភូត​នេះ​បណ្តាល​មក​ពី​ការ​ឆាប់​មក​ដល់​ពេក​នៃ​រដូវ​ឆ្លង​ដល់​មាន់​ក្នុង​បណ្តា​ទីផ្សារ​លក់​បក្សី​របស់​ចិន ។ ភាគច្រើន​នៃ​មនុស្ស​ឆ្លង​វីរុស H7N9 ជា​អ្នក​ប៉ះពាល់​នឹង​បក្សី​ដែល​ឆ្លង​ឬ​អ្នក​ស្ថិត​នៅ​តំបន់​ឆ្លង​វីរុស​ដូច​ជា​នៅ​ផ្សារ​លក់​បក្សី​ជាដើម ។ ផ្សារ​លក់​មាន់​ជា​ច្រើន​ត្រូវ​បង្ខំ​បិទទ្វារ​ដូច​ជា​នៅ​ទីក្រុង CANTON ដែល​ក៏​ផ្អាក​ការ​លក់​បក្សី​រស់​ផង​ដែរ ។

ប្រទេស​ចិន​ជា​ប្រទេស​ចិញ្ចឹម​មាន់​ធំ​ជាងគេ​ទី​៣​លើ​ពិភពលោក និង​ជា​អ្នក​បរិភោគ​មាន់​ច្រើន​ជាងគេ​ទី​២​បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​បញ្ជា​ឱ្យ​សម្លាប់​មាន់​ចោល​ជាង​១៧៥.០០០​ក្បាល​រួច​ហើយ ៕