ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយប្រហារ​នៅ​ក្រុង​បា​ដា​ដ​ស្លា.ប់​52​នាក់

7 ឆ្នាំ មុន

ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ក្នុង​តំបន់​ក្រុង​បា​ដា​ដ​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៥២​នាក់​និង​របួស​ជា​ច្រើន​សិប​នាក់ ។ នោះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​មួយ​នៅ

ការ​វាយប្រហារ​បំផ្ទុះ​រថយន្ត​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៦ កុម្ភៈ ក្នុង​តំបន់​ក្រុង​បា​ដា​ដ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៥២​នាក់​និង​របួស​ជា​ច្រើន​សិប​នាក់ ។ នោះ​ជា​ការ​វាយប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​មួយ​នៅ​រដ្ឋធានី​អីុ​រ៉ា​ក់​នា​ដើមឆ្នាំ​នេះ ។

ការ​វាយប្រហារ​នោះ​ជា​លើក​ទី​៣​នៅ​ក្រុង​បា​ដា​ដ​រយៈពេល​មិន​ប៉ុន្មាន​ថ្ងៃ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​ជី​ហា​ដ​រដ្ឋ​អ៊ិ​ស្លា​ម​ជា​គោលដៅ​នៃ​ការ​វាយលុក​ធំ​មួយ​របស់​កងទ័ព​អីុរ៉ាក់​ចាប់តាំងពី​ពាក់កណ្តាល​ខែតុលា ឆ្នាំ​២០១៦​មក​ដើម្បី​កម្ចាត់​ក្រុម​ភេរវកម្ម​នោះ​ចេញពី​ទីក្រុង​ម៉ូ​ស​ស៊ុ​ល ជាទី​តាំង​ធំ​ចុង​ក្រោយ​របស់​គេ​នៅ​អីុ​រ៉ា​ក់ ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​ក្រសួងមហាផ្ទៃ​អីុ​រ៉ា​ក់​បញ្ជាក់​ប្រាប់ AFP ថា ការ​ផ្ទុះ​យ៉ាង​ខ្លាំង​កើត​មាន​នា​វេលា​រសៀល​ក្នុង​តំបន់​លក់​រថយន្ត​នៃ​សង្កាត់​បា​យ៉ា​អា ភាគ​ខាងត្បូង​ក្រុង​បា​ដា​ដ​។ នៅ​កន្លែង​វាយប្រហារ​គេ​ឃើញ​រថយន្ត​ជា​ច្រើន​សិប​គ្រឿង​ត្រូវ​ភ្លើង​ឆេះ ខណៈ​លើ​ដី​ដាស​ដោយ​ឈាម ។ ការ​ផ្ទុះ​ពិតជា​ខ្លាំង​ហើយ​តុល្យការ​ជន​រង​គ្រោះ​អាច​មាន​ខ្ពស់​ជាង​នេះ​ទៀត ។

ប្រភព​ព័ត៌មាន​មន្ទីរពេទ្យ​អះអាង​ពី​មនុស្ស​ស្លាប់​៥២​នាក់ និង​របួស​ជាង​៥០​នាក់ ។ កន្លែង​វាយប្រហារ​ស្ថិត​លើ​ទីលាន​ធំ​ទូលាយ​មួយ​ប្រើ​ជាទី​ផ្សារ​លក់​រថយន្ត​ជជុះ រួច​ទីនោះ​ជា​កន្លែង​ប្រមូលផ្តុំ​មនុស្ស​ច្រើន​រយ​នាក់​រកស៊ី​លក់​រថយន្ត​ហើយ​តថ្លៃ​គ្នា​ជាមួយ​បណ្តា​អ្នកទិញ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នោះ ដោយ​អះអាង​ថា​សំដៅលើ​ការ​ប្រមូលផ្តុំ​មនុស្ស​របស់​ពួក​ស៊ី​អីុត ។ ការ​ផ្ទុះ​កើត​មាន​ក្នុង​សង្កាត់​តែ​មួយ​ដែល​រង​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១៤ កុម្ភៈ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៤​នាក់ ។ នា​ថ្ងៃ​ទី​១៥ កុម្ភៈ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​អត្តឃាត​មួយ​ក្នុង​សង្កាត់​ស៊ី​អីុ​ត HABIBIYA ជិត​សង្កាត់​សា​ដ្រ​ស៊ី​ធី​ភាគ​ខាងជើង​ក្រុង​បា​ដា​ដ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១១​នាក់ ៕