ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Google និង Meta ត្រូវកូរ៉េខាងត្បូង​ពិន័យជិត​១០០​លាន​ដុល្លារ ពាក់ព័ន្ធនឹងករណី​មួយ​

1 ឆ្នាំ មុន

កូរ៉េ​ខាង​ត្បូង ៖ កូរ៉េ​ខាងត្បូង​បាន​ផាកពិន័យ​ក្រុមហ៊ុន Google និង Meta ជិត ១០០​លាន​ដុល្លារ​ពី​បទ​

កូរ៉េ​ខាង​ត្បូង ៖ កូរ៉េ​ខាងត្បូង​បាន​ផាកពិន័យ​ក្រុមហ៊ុន Google និង Meta ជិត ១០០​លាន​ដុល្លារ​ពី​បទ​រំ​លោ​.​ភ​ច្បាប់ឯកជន​ភាព​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​អាជ្ញាធរ​កូរ៉េ​ខាងត្បូង​នៅ​ថ្ងៃ​ពុធ ទី ១៤ កញ្ញា​នេះ​។

នៅ​ក្នុង​សេចក្តី​ប្រកាស គណៈ​ក​ម្មការ​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​បាន​និយាយ​ថា ខ្លួន​បាន​ពិន័យ Google ចំនួន ៥០​លាន​ដុល្លារ និង Meta ៣០,៨​លាន​ដុល្លារ​។

ជុំវិញ​ការ​ផាកពិន័យ​នេះ ក្រុមហ៊ុន Google មិន​ទាន់​មានការ​ឆ្លើយ​តប​ភ្លាម​ៗ​នោះ​ទេ ខណៈ Meta កំពុង​ពិចារណា​ជំទាស់​នឹង​ការ​សម្រេចចិត្ត​នោះ​នៅ​ក្នុង​តុលាការ​។

អ្នកនាំពាក្យ​ក្រុមហ៊ុន Meta បាន​និយាយ​ថា «ខណៈ​ដែល​យើង​គោរព​ការ​សម្រេចចិត្ត​របស់​គណៈ​ក​ម្មា​ការ យើង​មាន​ទំនុកចិត្ត​ថា យើង​ធ្វើការ​ជាមួយ​អតិថិជន​របស់​យើង​តាម​របៀប​ស្របច្បាប់​ដែល​បំពេញ​តាម​ដំណើរការ​ដែល​ត្រូវ​បាន​តម្រូវ​ដោយ​បទ​ប្បញ្ញត្តិ​ក្នុង​តំបន់​។ ដូច្នេះ​ហើយ យើង​មិន​យល់​ស្រប​នឹង​ការ​សម្រេចចិត្ត​របស់​គណៈ​ក​ម្ម​ការ​ទេ ហើយ​យើង​នឹង​បើកចំហ​រាល់​ជម្រើស​ទាំងអស់​រួម​មានការ​ស្វែងរក​ការ​សម្រេច​ពី​តុលាការ​»​។

គណៈ​ក​ម្មា​ការ​ការពារ​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​កូរ៉េ​ខាង​ត្បុ​ង​និយាយ​ថា ក្រុមហ៊ុន​ទាំង​ពីរ​មិន​បាន​ជូនដំណឹង​ច្បាស់លាស់​ដល់​អ្នក​ប្រើប្រាស់​សេវាកម្ម និង​ទទួល​បានការ​យល់ព្រម​ជា​មុន នៅ​ពេលធ្វើការ​ប្រមូល និង​វិភាគ​ព័ត៌មាន​អំពី​អាកប្បកិរិយា ដើម្បី​សន្និដ្ឋាន​អំពី​ចំណាប់អារម្មណ៍​របស់​ពួក​គេ ឬ​ប្រើប្រាស់​វា​សម្រាប់​ការ​ផ្សាយពាណិជ្ជកម្ម​តាម​តម្រូវការ​៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ