ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱសថ​ធម្មជាតិ​ល្អ​បំផុត​បំបាត់​ការឈឺ​និង​ឆ្លង​មេរោគ​ចូល​ត្រចៀក

7 ឆ្នាំ មុន

ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​អាច​កើត​មាន​ឡើង​នៅ​តំបន់​ទាំង​បី​នៃ​ត្រចៀក គឺ​ត្រចៀក​ខាងក្រៅ កណ្តាល និង​ខាងក្នុង ។ វា​ជា​ការ​ចាំបាច់​ក្នុង​ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​ដើម្បី​ការពារ​ផលវិបាក​ធ្ងន់​ចំពោះ​ក្រដាសត្រចៀក ។

ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​អាច​កើត​មាន​ឡើង​នៅ​តំបន់​ទាំង​បី​នៃ​ត្រចៀក គឺ​ត្រចៀក​ខាងក្រៅ កណ្តាល និង​ខាងក្នុង ។ វា​ជា​ការ​ចាំបាច់​ក្នុង​ការ​ព្យាបាល​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​ដើម្បី​ការពារ​ផលវិបាក​ធ្ងន់​ចំពោះ​ក្រដាសត្រចៀក ។

សូម​អាន​អត្ថបទ​នេះ​ដើម្បី​ដឹង​ពី​ឱសថ​ធម្មជាតិ​ល្អ​បំផុត​ក្នុង​ការ​ព្យាបាល​ការ​ឈឺ​ត្រចៀក ។

១-​ប្រេង​អូ​លីវ​៖ ប្រេង​អូ​លីវ​មាន​តួនាទី​ជួយ​រំអិល និង​បញ្ឈប់​ការ​ហ៊ឹង​ក្នុង​ត្រចៀក ។ ប្រេង​អូ​លីវ​ក៏​ជួយ​ព្យាបាល​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក​ផង​ដែរ ។ បន្តក់​ប្រេង​អូ​លីវ​២​ទៅ​៣ តំណក់​ចូល​ទៅ​ក្នុង​ត្រចៀក​រហូត​ដល់​លែង​មានការ​ឈឺចាប់​។

២-​ខ្ទឹមស​៖ ខ្ទឹមស​គឺជា​ថ្នាំ​ផ្សះ និង​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ដែល​អាច​ជួយ​កាត់​បន្ថយ​ទាំង​ការ​ឈឺចាប់ និង​ការ​ឆ្លង​មេរោគ ។ កិន​ខ្ទឹមស​ពីរ​បី​កំពឹស និង​បន្ថែម​ប្រេងល្ង​ពីរ​ស្លាបព្រា​ចូល​។ កម្តៅ​វា និង​ត្រង​យក​ទឹក ហើយ​អ្នក​អាច​បន្តក់​ប្រេង​នេះ ២​ទៅ​៣​តំណក់​ចូល​ទៅ​ក្នុង​ត្រចៀក ។

៣-​ខ្ញី​៖ ខ្ញី​មិន​ត្រឹមតែ​ជា​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែម​ទាំង​ជួយ​បំបាត់​ការ​រលាក​។ អ្នក​អាច​បន្តក់​ទឹក​ខ្ញី​ពីរ​បី​តំណក់​ចូល​ទៅ​ក្នុង​ត្រចៀក​ដើម្បី​ព្យាបាល​ការ​ឆ្លង​មេរោគ​នេះ​។

៤-​ជីរ​៖ ជីរ​ជួយ​សម្លាប់​បាក់តេរី និង​បំបាត់​ការ​រលាក​។ បុក​ស្លឹក​ជីរ​ពីរ​បីសន្លឹក និង​ពូត​យក​ទឹក​របស់​វា​។ បន្តក់​ទឹក​ជីរ​នេះ​ពីរ​តំណក់​ចូល​ទៅ​ក្នុង​ត្រចៀក​របស់​អ្នក ។ វា​គឺជា​ឱសថ​បុរាណ​មួយ​ប្រភេទ​ដែល​គេ​ប្រើ​ច្រើន​បំផុត​សម្រាប់​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក ។

៥-​ទឹកខ្មេះ​ផ្លែ​ប៉ោម​៖ បន្តក់​ទឹកខ្មេះ​នេះ​ពីរ​បី​តំណក់​ចូល​ទៅ​ក្នុង​ត្រចៀក និង​ទុក​វា​ចោល​ពីរ​បី​នាទី ។ ធ្វើ​ដូចនេះ​ពីរ​ដង​ក្នុង​មួយ​ថ្ងៃ ។ វា​គឺជា​ឱសថ​ធម្មជាតិ​ដែល​ល្អ​បំផុត​សម្រាប់​ការ​ឆ្លង​មេរោគ​នៅ​ត្រចៀក ៕