ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្រី​អាយុ​12​ឆ្នាំ​ក្លាយជា​អ្នក​ម្ដាយ ដោយ​ការ​ចាប់រំលោ.ភ

7 ឆ្នាំ មុន

Metro កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ពី​ស្ថានភាព​ក្រុម​គ្រួសារ​រង​ការ​រំលោ.ភ​បំពាន​ផ្លូវភេទ​នៅ​លោក​ខាងលិច ។ រឿងរ៉ាវ​នេះ​ផ្ដោត​ទៅ​លើ​ក្រុម​គ្រួសារ​របស់​នាង​Tresa។ Middleton នៅ​ស្ដុ​តលែ​ន

Metro កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​ពី​ស្ថានភាព​ក្រុម​គ្រួសារ​រង​ការ​រំលោភ​បំពាន​ផ្លូវភេទ​នៅ​លោក​ខាងលិច ។ រឿងរ៉ាវ​នេះ​ផ្ដោត​ទៅ​លើ​ក្រុម​គ្រួសារ​របស់​នាង​Tresa។ Middleton នៅ​ស្ដុ​តលែ​ន អាយុ​២៣​ឆ្នាំ ដែល​បាន​ក្លាយជា​អ្នក​ម្ដាយ​តាំងពី​អាយុ​១២​ឆ្នាំ គឺជា​ម្ដាយ​វ័យក្មេង​បំផុត​នៅ​ចក្រភព​អង់គ្លេស ត្រូវ​Jason ជា​បងប្រុស​អាយុ​១៦​ឆ្នាំ ចាប់រំលោភ ខណៈ​ពេល​នាង​អាយុ​១១​ឆ្នាំ ។

នាង​Tressa ឱ្យ​ដឹង​ថា ក្រោយ​ពី​Jason ត្រូវ​សម្រេច​ឱ្យ​ជាប់គុក​ដោយសារ​តឹកតាង​DNA ធ្វើ​ឱ្យ​នាង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​រស់នៅ​ឯកោ ហើយ​បិទ​បាំង​ឪពុក​របស់​កូន​ក្នុង​ពោះ​ជា​រៀង​រហូត ។ លុះដល់​ថ្ងៃមួយ​នាង​បាន​រៀបរាប់​ពី​អាថ៌​កំបាំង​នេះ​ឱ្យ​មិត្ដភក្ដិ​ស្ដាប់ ខណៈ​ពេល​ស្រវឹង ។

នាង​Tressa សម្រាល​បានកូន​ស្រី​ឈ្មោះ «​អេ​ន នី​» ប៉ុន្ដែ​ដោយសារ​នាង​នៅ​ក្មេង ពិបាកចិត្ដ​មិន​អាច​ចិញ្ចឹម​បាន ព្រោះ​នាង​ញៀន​ថ្នាំ និង​ចូល​ចិត្ដ​គ្រឿង​ស្រវឹង​ក៏​បញ្ជូន​កូន​ទៅ​មជ្ឈមណ្ឌល​ចិញ្ចឹម​ក្មេង ដើម្បី​រង់ចាំ​ឪពុក​ម្ដាយធម៌​យក​ទៅ​ចិញ្ចឹម ។

បច្ចុប្បន្ន​Tressa បាន​រួមរស់​ជាមួយ​លោក​Darren ជា​គូ​ដណ្ដឹង​នៅ​ស្កុ​តលែ​ន និង​កំពុង​ពពោះ​កូន​ម្នាក់​ទៀត ប៉ុន្ដែ​នៅ​តែ​មិន​អាច​បំភ្លេច​រឿង​ពី​អតីតកាល​បាន​ទេ ។ Tressa និយាយ​ថា «​គ្មាន​កូនស្រី​នៅ​ក្បែរ​ខ្លួន ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​ខ្ញុំ​ក្នុង​ពេល​បច្ចុប្បន្ន ។ ខ្ញុំ​គិត​ថា ខ្លួន​កំពុង​ទទួល​ការ​ដាក់ទោស​ពី​ការ​បណ្ដោយ​ឱ្យ​កូនស្រី​ចាក​ចេញពី​ខ្លួន ប៉ុន្ដែ​ខ្ញុំ​មិន​ចង់ឱ្យ​កូនស្រី​ដំបូង​គិត​ថា ខ្ញុំ​បោះបង់​នាង​ចោល ឬ​ត្រូវ​មាន​អ្នក​ស្នង​ថ្មី​ទេ ខ្ញុំ​ត្រេកអរ​នឹង​ទទួលយក​នាង​អេ​ន​និ​វី​ញ​ហើយ​ខ្ញុំ​ក៏​សង្ឃឹមថា អេ​ន​នី នឹង​ទទួលស្គាល់​ថា​ខ្លួន​គឺជា​ផ្នែក​មួយ​នៃ​ក្រុម​គ្រួសារ​របស់​យើង​» ៕