ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​រំលោ.ភ​ភ្លើងស្តុប​យ៉ាង​លឿន ជ្រុល​បុក​ម៉ូតូ​របួសធ្ងន់​២​នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​មាន់​១​គ្រឿង​អាង​តែ​យប់​ស្ងាត់​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ បើក​រំលោ.ភ​ភ្លើងស្តុប​ទាំង​មិន​បន្ថយល្បឿន ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ពេញទំហឹង …

រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​មាន់​១​គ្រឿង​អាង​តែ​យប់​ស្ងាត់​បើកបរ​មិន​គោរព​ច្បាប់​ចរាចរណ៍ បើក​រំលោភ​ភ្លើងស្តុប​ទាំង​មិន​បន្ថយល្បឿន ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង​ពេញទំហឹង បណ្ដាល​ឲ្យ​រង​របួសធ្ងន់​២​នាក់ កាលពី​វេលា​ម៉ោង​១១ និង​១០​នាទី​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧ ត្រង់​ចំណុច​ស្តុ​ប​ម៉ុង​ឫ​ទ្ធី ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ក៉ូ​រេ​ដឹក​មាន់ ពណ៌​ខៀវ ពាក់​ស្លាក​លេខ 2AH-3021 បើក​ដោយ​បុរស​ម្នាក់ និង​កម្មករ​រួម​ដំណើរ​៤​នាក់​ទៀត សរុប​៥​នាក់ បើក​តាម​ផ្លូវ​ម៉ុង​ឫ​ទ្ធី ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​រថយន្ត​ខាងលើ​មិន​គោរព​ភ្លើងស្តុប ហើយ​បើក​រំលោភ​ភ្លើងស្តុប​ក្នុង​ល្បឿន​លឿន​ក៏​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ភ្នំពេញ 1FG-7291 ជិះ​ដោយ​បុរស​២​នាក់ តាម​ផ្លូវ​ហាណូយ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​អូស​ប្រហែល​១០​ម៉ែត្រ​ទើប​រថយន្ត​ឈប់​ស្ងៀម​នៅ​មួយ​កន្លែង ចំណែកឯ​អ្នក​ម៉ូតូ​រង​របួសធ្ងន់​ទាំង​២​នាក់ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​គ្លីនិក រស្មី ចំណែក​អ្នកបើកបរ​រថយន្ត​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នាំ​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​រង់ចាំ​ជំនាញ​ចរាចរណ៍​ក្រុង​ទៅ​ធ្វើការ​វាស់វែង អូស​រថយន្ត និង​ម៉ូតូ ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕