ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលនយោបាយ​«America First»​អាច​នឹង​ក្លាយទៅជា​«India First»

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ អា​មេ​រិ​ក​ជា​ប្រទេស​ដ៏​ល្អ​មួយ ព្រោះតែ​ការ​ប្តេជ្ញា​របស់​ពួក​គេ​ក្នុង​ការ ទទួលយក​ជនអន្តោប្រវេសន៍​ដែល​មាន​ទេព​កោសល្យ​។ ទាំងនេះ​គឺជា​អ្វី​ដែល​លោក Nandan Nilekani ដែល​ជា​សហ​ស្ថាបនិក

សហរដ្ឋអាមេរិក ៖ អា​មេ​រិ​ក​ជា​ប្រទេស​ដ៏​ល្អ​មួយ ព្រោះតែ​ការ​ប្តេជ្ញា​របស់​ពួក​គេ​ក្នុង​ការ ទទួលយក​ជនអន្តោប្រវេសន៍​ដែល​មាន​ទេព​កោសល្យ​។ ទាំងនេះ​គឺជា​អ្វី​ដែល​លោក Nandan Nilekani ដែល​ជា​សហ​ស្ថាបនិក​នៃ​ក្រុមហ៊ុន Infosys Technologies នឹង​ប្រាប់​ដល់​លោក​ប្រធានាធិបតី Trump ប្រសិនបើ​មានឱកាស ។

លោក​បាន​និយាយ​ថា​៖ «​ប្រសិនបើ​អ្នក​ចង់​រក្សា​ឲ្យ​សហរដ្ឋអាមេរិក​មាន​ភាព​ប្រកួតប្រជែង អ្នក​ត្រូវ​តែ​ទទួលយក​មនុស្ស​ដែល​មាន​ទេព​កោសល្យ​ពី​បរទេស »​។

Infosys​គឺជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ធនធានមនុស្ស​ធំ​ជាងគេ​លេខ​២​របស់​ប្រទេស​ឥណ្ឌា ដោយ​មាន​អតិថិជន​ធំ​របស់​ពួក​គេ​គឺ​សហរដ្ឋអាមេរិក ។ ទិដ្ឋាការ​H-1B​របស់​អា​មេ​រិ​ក​អនុញ្ញាត​ឲ្យ​សហគ្រាស​បច្ចេកវិទ្យា​ជា​ច្រើន​ផ្តល់​ការងារ​អា​មេ​រិ​ក​ដល់​ជនជាតិ​ឥណ្ឌា ។

ប៉ុន្តែ​រដ្ឋាភិបាល​របស់​លោក Trump ពេល​នេះ​កំពុង​តែ​ពិចារណា​កែទម្រង់​លើ​ទិដ្ឋាការ​នេះ​។ លេខាធិការ​ផ្នែក​សារព័ត៌មាន​របស់​អា​មេ​រិ​ក លោក Sean Spicer បាន​និយាយ​ក្នុង​ខែមករា​ថា លោក​Trump នឹង​បន្ត​ចង់​ធ្វើ​កំណែទម្រង់​លើ​ទិដ្ឋាការ​H-1B​នេះ និង​ទិដ្ឋាការ​ដទៃ​ទៀត ដើម្បី​ធ្វើ​កំណែទម្រង់​លើ​ការ​ធ្វើ​អន្តោប្រវេសន៍ ប៉ុន្តែ​ការ​ធ្វើ​កំណែទម្រង់​នោះ អាច​នឹង​ប៉ះពាល់​ដល់​ពលករ​ជនជាតិ​ឥណ្ឌា​ខ្លាំង​ជាងគេ ។

ប្រទេស​ឥណ្ឌា ជា​ប្រភព​ធំ​ជាងគេ​នៃ​ពលករ​ជំនាញ​ខ្ពស់​សម្រាប់​វិស័យ​បច្ចេកវិទ្យា​របស់​អា​មេ​រិ​ក ។ យោង​ទៅ​តាម​ទិន្នន័យ​របស់​រដ្ឋាភិបាល​អា​មេ​រិ​កបាន​ឲ្យ​ដឹង​ថា ៧០%​នៃ​ទិដ្ឋាការ​H-1B គឺ​បាន​ទៅ​លើ​ជនជាតិ​ឥណ្ឌា ។

លោក​Nilekani​បាន​បន្ត​ថា ៖ « ក្រុមហ៊ុន​ឥណ្ឌា​បាន​ធ្វើ​អ្វី​ជា​ច្រើន​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​អា​មេ​រិ​ក​ឲ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង ហើយ​ខ្ញុំ​គិត​ថា​វា​គួរតែ​បន្ត​ទៅ​ទៀត » ។
លើស​ពី​នេះ​ទៀត ការ​ចូល​រូ​ម​របស់​ឥណ្ឌា​ក្នុង​វិស័យ​នេះ ជា​ពិសេស​ក្នុង​តំណែង​ខ្ពស់​បាន​ចូល​ក្នុង​កម្រិត​មួយ​យ៉ាង​ខ្លាំង​។ នាយក​ប្រតិបត្តិ​របស់ Google និង Microsoft ក្នុង​ពេល​បច្ចុប្បន្ន​នេះ​គឺ​សុទ្ធតែ​បាន​ចាប់កំណើត​ក្នុង​ប្រទេស​ឥណ្ឌា​ប៉ុន្តែ​លោក​Nilekani បាន​អះអាង​ថា ប្រទេស​ឥណ្ឌា​នៅ​តែ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ពីការ​ទប់ស្កាត់​ក្រោម​ផែនការ «​អា​មេ​រិ​ក​ទី​មួយ​» ឬ «America  First» របស់​លោក​Trump នេះ ហើយ​ប្រសិនបើ​វិស្វករ​ដែល​មាន​ទេព​កោសល្យ​របស់​ឥណ្ឌា​មិន​អាច​ទៅ​កាន់​សហរដ្ឋអាមេរិក​នោះ ពួក​គេ​នឹង​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ។

លោក​បាន​និយាយ​ថា​៖ «​បញ្ហា​ទិដ្ឋាការ​នេះ​តែងតែ​កើត​មាន​ឡើង​ក្នុង​សហរដ្ឋអាមេរិក​រាល់​ប៉ុន្មាន​ឆ្នាំ​ម្តង ជា​ពិសេស​ក្នុង​កំឡុង​ពេល​បោះ​ឆ្នោត ។ តាម​ពិត​ទៅ​បញ្ហា​នេះ​មាន​តែ​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ក្នុង​ឥណ្ឌា ព្រោះ​មនុស្ស​ជា​ច្រើន​ធ្វើការ​ក្នុង​ប្រទេស »​។

លោក Nilekani បាន​បន្ត​ទៀត​ថា ប្រជាជន​វ័យក្មេង​ដ៏​ច្រើន​របស់​ប្រទេស​គឺ​កាន់តែ​ចង់​ធ្វើការ​ក្នុង​ប្រទេស​របស់​ខ្លួន​ថែម​ទៀត​ផង ។ លោក​បាន​និយាយ​ថា​៖«​វា​ជា​គោល​នយោ​បាយ​ឥណ្ឌា​ទី​មួយ » ៕