ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​បាត់ដំបង​ជិត​បាន​ទស្សនា​ភាពយន្ត​រឿង ​«​មុន​ដំបូង​ខ្មែរក្រហម​សម្លា.ប់​ប៉ា​ខ្ញុំ​» ​ហើយ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ខ្សែភាពយន្ត​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​រឿង​«​មុន​ដំបូង​ខ្មែរក្រហម​សម្លាប​ប៉ា​ខ្ញុំ​»​ដែល​ដឹកនាំ​ថត​ដោយ​តារា​សម្ដែង​ដ៏​ល្បី​របស់​ក្រុមហ៊ុន​ភាពយន្ត​ហូ​លី​វូ​ដ លោកស្រី​អេ​ន​ចេ​លី​ណា ជោ​លី

ខេត្តបាត់ដំបង ៖ ខ្សែភាពយន្ត​ខ្នាត​ធំ​លំដាប់​អន្តរជាតិ​រឿង​«​មុន​ដំបូង​ខ្មែរក្រហម​សម្លាប​ប៉ា​ខ្ញុំ​»​ដែល​ដឹកនាំ​ថត​ដោយ​តារា​សម្ដែង​ដ៏​ល្បី​របស់​ក្រុមហ៊ុន​ភាពយន្ត​ហូ​លី​វូ​ដ លោកស្រី​អេ​ន​ចេ​លី​ណា ជោ​លី សហការ​ជាមួយ​ផលិតកម្ម​«​បូ​ផា​ណា​»​នឹង​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​ជា​សាធារណៈ​នៅ​ខេត្តបាត់ដំបង នា​ព្រលប់​ថ្ងៃ​ទី​២៣ កុម្ភ​: ២០១៧ ។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​របស់​អាជ្ញាធរ​ខេត្តបាត់ដំបង ។

នៅ​ក្នុង​លិខិត​ជូនដំណឹង​ចុះ​ថ្ងៃ​ទី​១៥ កុម្ភៈ​២០១៧ អភិបាលខេត្ត​បាត់ដំបង​លោក​ច័ន្ទ សុផល ឱ្យ​ដឹង​ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ទឹកចិត្ត​ចូលរួម និង​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ និង​អាជីវករ​នៅ​ក្នុង​ខេត្តបាត់ដំបង លោកស្រី​អេ​ន​ចេ​លី​ណា ជោ​លី ដែល​ជា​ផលិតករ និង​លោក​ប៉ាន់ រ​ទ្ធី នឹង​នាំ​យក​ខ្សែភាពយន្ត​ខ្នាត​ធំ​រឿង​«​មុន​ដំបូង​ខ្មែរក្រហម​សម្លាប​ប៉ា​ខ្ញុំ​»​ជា​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ដែល​ថត​លើ​ទឹកដី​ខេត្តបាត់ដំបង ក្នុង​អំឡុង​ឆ្នាំ​២០១៦​កន្លង​ទៅ ចាក់​បញ្ចាំង​ជា​សាធារណ​នៅ​បរិវេណ​សួនច្បារ​នាគ​បាញ់​ទឹក ស្ថិត​ចំ​កណ្ដាល​ក្រុង​បាត់ដំបង ដើម្បី​ចែក​ជូន​ពលរដ្ឋ​ខេត្តបាត់ដំបង ចូលរួម​ទស្សនា​ដំបូង​គេ នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ កុម្ភៈ ។

ភាពយន្ត​រឿង​«​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​»​គឺជា​ខ្សែភាពយន្ត​ខ្នាត​ធំ​លំដាប់​អន្តរជាតិ ដែល​សាច់​រឿង​ស្ទើរ​ទាំងស្រុង បាន​បង្ហាញ​ពី​សង្គ្រាម​នៅ​ក្នុង​អំឡុង​សម័យ​សាធា​រណ​រដ្ឋ​ខ្មែរ​(​របប​លន់ ន​ល់​) និង​របប​កម្ពុជា​ប្រជាធិបតេយ្យ​(​របប​ខ្មែរក្រហម​) ។ ខ្សែភាពយន្ត​នេះ​ដឹកនាំ​ថត​ដោយ​តារា​សម្ដែង និង​ជា​ផលិតករ​ដ៏​ល្បី​របស់​ក្រុមហ៊ុន​ភាពយន្ត​ហូ​លី​វូ​ដ លោក​ស​អេ​ន​ចេ​លី​ណា ជោ​លី សហការ​ជាមួយ​លោក​ប៉ាន់ រិ​ទ្ធី នាយក​ផលិតកម្ម​«​បូ​ផា​ណា​»​ដែល​បាន​ថត​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នៅ​លើ​ទឹកដី​ខេត្តបាត់ដំបង ។

លោក​ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង នៅ​ក្នុង​លិខិត​ជូនដំណឹង​ឱ្យ​ដឹង​ថា ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​រឿង​«​មុន​ដំបូង​ខ្មែរក្រហម​សម្លាប់​ប៉ា​ខ្ញុំ​»​នេះ គឺ​មានការ​ចូលរួម​សហ​ការ​​យ៉ាង​ផុសផុល​ពី​ប្រជាពលរដ្ឋ និង​ក្រុម​អាជីវករ រួម​ទាំង​មន្ត្រី​នានា នៅ​ក្នុង​ក្រុង​បាត់ដំបង​ផង ទាំង​ការ​ចូលរួម​សម្ដែង ទាំង​ការ​ចូលរួម​លើកទឹកចិត្ត និង​ការ​ផ្ដល់​ទីតាំង​សម្រាប់​ថត ទើប​ធ្វើ​ឱ្យ​ខ្សែភាពយន្ត​លំដាប់​អន្តរជាតិ​មួយ​នេះ​ដំណើរការ​ថត​បាន​បញ្ចប់​ដោយ​ជោគជ័យ ។

ជាមួយនឹង​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ប្រវត្តិសាស្ត្រ​ជា​លើក​ដំបូង​នៅ​ក្នុង​ខេត្តបាត់ដំបងនេះ តាម​រយៈ​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្ត​បាល​ដំបង ដោយ​យោង​តាម​សំណូម​ពរ​ពី​ភាគី​ក្រុមហ៊ុន​ផលិត​ខ្សែភាពយន្ត​គឺ​លោកស្រី​អេ​ន​ចេ​លី​ណា ជោ​លី​ដែល​ជា​ផលិតករ និង​លោក​ប៉ាន់ រិ​ទ្ធី នាយក​ផលិតកម្ម​«​បូ​ផា​ណា​» ។ ដោយសារ​តែ​ខ្សែភាព​យន្ត​រឿង​«​មុន​ដំបូង​ខ្មែរក្រហម​សម្លាប​ប៉ា​ខ្ញុំ​»​នេះ មិន​ទាន់​បាន​ចាក់​បញ្ចាំង​នៅ​តាម​រោង​ភាពយន្ត​នានា​នៅ​សហរដ្ឋអាមេរិក នៅ​សហភាព​អឺរ៉ុប និង​នៅ​ប្រទេស​នានា​នៅលើ​​ពិភពលោក​នៅឡើយ ទើប​ភាគី​ក្រុមហ៊ុន​បាន​សុំ​រក្សា​សិទ្ធិ មិន​អនុញាត​ឱ្យ​អ្នកចូលរួម​ទស្សនា​ប្រើ​ឧបករណ៍​ថតរូប​គ្រប់​ប្រភេទ រួម​ទាំង​ទូរស័ព្ទ​ដៃ​ផង​ថតចម្លង​ពេល​កំពុង​ចាក់​បញ្ចាំង​ឡើយ ។ ក្នុង​ករណី​រក​ឃើញ​ថា បុគ្គល​ណា​ដែល​បាន​លួច​ថតចម្លង​ខ្សែភាពយន្ត​ពេល​កំពុង​ចាក់​បញ្ចាំង ក្រុមការងារ​របស់​ក្រុមហ៊ុន​សុំ​សិទ្ធិ​ដកហូត​យក​ឧបករណ៍​ទាំងនោះ​ដោយ​មិន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ឡើយ ។

លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​ខេត្តបាត់ដំបង​នោះ សង្ឃឹមថា​ប្រជាពលរដ្ឋ និង​អាជីវករ​ទាំងអស់​នឹង​ចូលរួម​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ និង​គោរព​សេចក្ដីណែនាំ​ជាក់​ជា​មិន​ខាន ៕