ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​បង្ហាញ​ម៉ូ​ដ​ម្នាក់​ចង់​​អួត​ខ្សែ​.​ក ​តែបែរជា…

7 ឆ្នាំ មុន

«Mirror»​ កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ស្រស់​ស្អាត​ម្នាក់ ជនជាតិ​អា​ហ្ស​ង់​ទី​ន បាន​​ចូលរួម​សន្ទនា​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ​ ដោយ​ចង់​បង្អួច​ខ្សែ.ក តែ​បែរ​ជា​លេច​

«Mirror»​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ​តារា​បង្ហាញ​ម៉ូ​ដ​ដ៏​ស្រស់​ស្អាត​ជនជាតិ​អា​ហ្ស​ង់​ទី​ន ​បាន​លេច​ចេញ​សុដន់ ខណៈ​ពេល​ចូលរួម​សន្ទនា​ក្នុង​កម្មវិធី​ទូរទស្សន៍​មួយ ។
រូបភាព​នៅ​ក្នុង​កម្មវិធី​«Animales Sueltos» បាន​បង្ហាញ​នាង​Vitto Saravia​តារា​បង្ហាញ​ម៉ូ​ដ​អាយុ​៣០​ឆ្នាំ ស្ថិត​ក្នុង​ឈុត​«Dress»​ពណ៌​ខ្មៅ​តុបតែង​លម្អ​ដោយ​ខ្សែ​.​ក​ដ៏​ស្រស់​ស្អាត​ទាក់ទាញ​ចំណាប់អារម្មណ៍​ទស្សនិកជន ។

នៅ​ពេល​មានការ​កោតសរសើរ​ពី​ខ្សែ​.​ក​របស់​ខ្លួន​ភ្លាម តារា​បង្ហាញ​ម៉ូ​ដ​Vitto​យកដៃ​ទាញ​ខ្សែ​.​ក​និង​ទាញ​ញែក​អាវ​ខាងស្តាំ​ក្នុង​បំណង​ឱ្យ​មើលឃើញ​ខ្សែ​.​ក​ច្បាស់ ប៉ុន្តែ​វា​ដូច​ជា​បង្ហាញ​ឱ្យ​ឃើញ​សុដន់​របស់​នាង​ទៅ​វិញ ។
ទោះបីជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ក៏​ដោយ​តារា​បង្ហាញ​ម៉ូ​ដ​Vitto​ធ្វើ​ដូច​ជា​មិន​មាន​អ្វី​កើតឡើង បង្ក​ឱ្យ​អ្នកចូលរួម​ទស្សនា​នាំ​គ្នា​សើច ។ ឃើញ​ដូច្នេះ​សាមីខ្លួន​ក៏​ប្រញាប់​ទា​ញក​អាវ​បិទ​វិញ ៕                 
                       ម៉ុ​ក សេង