ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​២​នាក់​ប៉ើង​ដូច​សំឡី ស្លា.ប់​យ៉ាង​អាណោចអាធ័ម

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ ខណៈ​ម្នាក់​ជិះ​កង់​ម្នាក់​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា ស្រាប់តែ​ត្រូវ​រថយន្ត​១​គ្រឿង​បើក​យ៉ាង​លឿន​មក​បុក​ពីក្រោយ​ឡើង​ប៉ើង​ដូច​សំឡី​ស្លា.ប់​ទាំង​២​នាក់​ …

រាជធានី​ភ្នំពេញ ៖ បុរស​២​នាក់ ខណៈ​ម្នាក់​ជិះ​កង់​ម្នាក់​ជិះ​ម៉ូតូ​ស្រប​ទិស​គ្នា ស្រាប់តែ​ត្រូវ​រថយន្ត​១​គ្រឿង​បើក​យ៉ាង​លឿន​មក​បុក​ពីក្រោយ​ឡើង​ប៉ើង​ដូច​សំឡី​ស្លាប់​ទាំង​២​នាក់​ភ្លាម​ៗ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៥០​នាទី​រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​ស្តុ​ប​ផ្សារ​ដី​ហុយ ផ្លូវ​ភ្នំពេញ​-​ហាណូយ កែង​ផ្លូវ​លេខ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ស៊ុំ សោ​ភ័​ណ្ឌ ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​សន្តិសុខ​បុរី​ពិភព​ថ្មី មានស្រុក​កំណើត​នៅ​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​វី ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1N-8594 ។ ចំណែក​ជន​រង​គ្រោះ​ម្នាក់​ទៀត​ដែល​ជិះ​កង់ មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ជន​រង​គ្រោះ​ទាំង​២​នាក់​ម្នាក់​ជិះ​កង់ និង​ម្នាក់​ម៉ូតូ ស្រប​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ​-​ហាណូយ ខណៈ​មក​ដល់​ចំណុច​ស្តុ​ប​ដែល​ជា​កន្លែង​កើតហេតុ ស្រាប់តែ​រថយន្ត​១​គ្រឿង​មិន​ចាំ​ម៉ាក​បើក​ក្នុង​ល្បឿន​លឿន​មក​បុក​ពីក្រោយ​ពេញទំហឹង ធ្វើ​ឲ្យ​ប៉ើង​ជន​រង​គ្រោះ​ទាំង​២​នាក់​ដូច​សំឡី​ខ្ទាត​ចម្ងាយ​ជាង​៣០​ម៉ែត្រ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ទាំង​២​នាក់​ភ្លាម​ៗ​តែ​ម្តង ចំណែក​រថយន្ត​បង្ក​បាន​បើក​រត់​សំដៅ​ឆ្ពោះទៅ​ផ្លូវ​សហព័ន្ធ​រុ​ស្សី​បាត់​ស្រមោល ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ បាន​ធ្វើ​ឯកសារ យក​សព​ទៅ​រក្សា​ទុក​នៅ​វត្ត​តាំង​កសាង​ខាងត្បូង រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត ៕