ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង និង​ពិធីករ អ៊ឹម ជីវ៉ា ខណៈ​បើករថយន្ត​ចេញពី​កោះ​ពេជ្រ ស្រាប់តែ​…

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធីករ​លោក អ៊ឹម ជីវ៉ា ខណៈ​បើករថយន្ត​ចេញពី​ពិធីជប់លៀង​នៅ​កោះ​ពេជ្រ ស្រាប់តែ​ម៉ូតូ​១​គ្រឿង​បើក​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ចំ​កង់​មុខ​ …

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ពិធីករ​លោក អ៊ឹម ជីវ៉ា ខណៈ​បើករថយន្ត​ចេញពី​ពិធីជប់លៀង​នៅ​កោះ​ពេជ្រ ស្រាប់តែ​ម៉ូតូ​១​គ្រឿង​បើក​យ៉ាង​លឿន​ជ្រុល​ទៅ​បុក​ចំ​កង់​មុខ​ខាងស្តាំ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ផ្លោង​រំលង​រថយន្ត បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ កែង​ផ្លូវ​លេខ​៦៣ ចំណុច​មុខ​បណ្ណាគារ​អន្តរជាតិ IBC ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ។

សាក្សី​ដែល​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​១​គ្រឿង ម៉ាក​កាម​រី​ឆ្លាម  ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2D-4532 បើកបរ​ដោយ​បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​តារា​សម្តែង និង​ពិធីករ លោក អ៊ឹម ជីវ៉ា និង​អ្នក​រួម​ដំណើរ​ម្នាក់ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ទើប​មក​ពី​ជប់លៀង​នៅ​កោះ​ពេជ្រ ខណៈ​មក​ដល់​ចំណុច​ផ្លូវបែក​ជា​បួន រថយន្ត​បាន​បើក​ឆ្លងផ្លូវ​បាន​ជិត​ផុត​ទៅ​ហើយ ស្រាប់តែ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ស៊ី​គី Nex ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CL-8819 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះ​សីហ​នុ ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ហើយ​ស្រវឹង​ផង អក​ហ្សឺ​នឹង​រថយន្ត​បើក​ឆ្លងផ្លូវ ចាប់​ហ្វ្រាំង​មិន​ទាន់ ជ្រុល​ទៅ​បុក​ចំ​កង់​មុខ​រថយន្ត​ចំហៀង​ខាងស្តាំ បណ្តាល​ឲ្យ​ម៉ូតូ​ផ្លោង​ផុត​រថយន្ត តែ​សំណាងល្អ​អ្នក​បើក​ម៉ូតូ​រង​របួសស្រាល ។

ក្រោយ​ពេល​កើតហេតុ តារា​សម្តែង​លោក អ៊ឹម ជីវ៉ា បាន​ចុះ​ពីលើ​រថយន្ត ហើយ​ជួយ​លើក​ជន​រង​គ្រោះ រួច​សួរ​ថា ម៉េច​បង​ជិះ​ម៉ូតូ​បុក​រថយន្ត​របស់ខ្ញុំ បើក​នេះ​ស្រវឹង​មែន ? បែរជា​បុរស​ជា​អ្នក​បើក​ម៉ូតូ​តប​ថា រូបគេ​អត់​ស្រវឹង​ទេ មក​ពី​រថយន្ត​បើក​ឆ្លងផ្លូវ​អត់​មើល​ម៉ូតូ​របស់​គេ ។ ដោយសារ​តែ​លោក អ៊ឹម ជីវ៉ា មិន​ចង់​មានរឿង​រ៉ាវ​វែង​ឆ្ងាយ​គ្រាន់តែ​សុំ​ឲ្យ​អ្នក​បើក​ម៉ូតូ​សុំ​ទោស​មួយ​ម៉ាត់​បញ្ចប់រឿង ព្រោះ​រថយន្ត​ក៏​មិន​ខូចខាត​អី​ធ្ងន់ធ្ងរ​ដែរ ភ្លាម​ៗ​នោះ​បុរស​ដែល​ជិះ​ម៉ូតូ​មិន​ចង់​សុំ​ទោស​ទេ ទាល់តែ​មិត្ត​ភ​ក្កិ​មក​ដល់​ជួយ​សម្រួល ទើប​ព្រម​សុំ​ទោស​បញ្ចប់រឿង ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​លោក អ៊ឹម ជីវ៉ា បើករថយន្ត​ចេញ​ទៅ​ដល់​ក្រោយ​វត្ត​មហាមន្ត្រី ស្រាប់តែ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ខាងស្តាំ​ទៅ​មុខ​លែង​រួច បាន​ទូរស័ព្ទ​ហៅ​ក្រុម​តារា ក្នុង​នោះ​គេ​ឃើញ​មាន​អ្នក នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ក៏​បាន​ទៅ​ជួយ​លោក អ៊ឹម ជីវ៉ា ដែល​ត្រូវ​ខូច​រថយន្ត​បន្ទាប់​ពី​ដោះស្រាយ​គ្រោះថ្នាក់​ចរាចរណ៍​ចប់​ហើយ ៕