ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​ខូចគុណភាព​ជាង​៣​តោន ត្រូវ​បាន​សាខា​កាំកុងត្រូល​ដុត​កម្ទេច​ចោល

7 ឆ្នាំ មុន

ខេត្តកំពង់ធំ ៖ ទំនិញ​ខូចគុណភាព​ចំនួន​ជាង​៣​តោន​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ដោយ​មានការ​ចូលរួម​ពី​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​លោក​អភិបាលរង​ស្រុក​កំពង់ស្វាយ

ខេត្តកំពង់ធំ ៖ ទំនិញ​ខូចគុណភាព​ចំនួន​ជាង​៣​តោន​ត្រូវ​បាន​មន្ត្រី​កាំកុងត្រូល​ដោយ​មានការ​ចូលរួម​ពី​ខាង​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត និង​លោក​អភិបាលរង​ស្រុក​កំពង់ស្វាយ បាន​នាំ​យក​ទៅ​ដុត​កម្ទេច​ចោល​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ គ​កុម្ភៈ ឆ្នាំ​២០១៧ នៅ​ចំណុច​វាល​ចាក់សំរាម​ក្នុងភូមិ​វ​ល្លិ៍​យាវ ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ​។

លោក លៀង សុធា ប្រធាន​កាំកុងត្រូល​សាខា​ខេត្តកំពង់ធំ បាន​ប្រាប់ កោះសន្តិភាព ឲ្យ​ដឹង​នៅ​កន្លែង​ទីតាំង​ដុ​ច​កម្ទេច​ទំនិញ​ខូចគុណភាព កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០១៧​ថា ទំនិញ​ដែល​ខូចគុណភាព​ទាំង​អស់នេះ​មាន​ជា​ច្រើន​មុខ​ដែល​មាន​ទម្ងន់​ជាង​៣​តោន​ដែល​ក្រុមការងារ​របស់​លោក​បាន​ធ្វើការ​ត្រួតពិនិត្យ និង​ធ្វើការ​ដកហូត​បាន​ពី​បងប្អូន​អាជីវករ​លក់ដូរ​នៅ​តាម​ទីផ្សារ​នានា​ក្នុង​ខេត្តកំពង់ធំ​រយះ​ពេល​១​ឆ្នាំ គឺ​ចាប់ពី​ដើមឆ្នាំ​២០១៦ មក​ដល់​ចុងឆ្នាំ​២០១៦ ក្នុង​នោះ​ក៏​មាន​ទំនិញ​មួយ​ចំនួន​ដែល​មិន​អាច​ទុក​យូរ​បាន​នោះ​កម្លាំង​របស់​លោក​បាន​ដុ​ច​កំទេច​ចោល​ជា​បណ្តើរ​ៗ​រហូត​មក​មាន​ដូច​ជា​មឹក​ស្រស់ សាច់​មាន់ ជង្គង់​មាន់ ស្លាបមាន់ ជាដើម​។

លោក​បន្ត​ថា នៅ​ក្នុង​មុខទំនិញ​ទាំង​អស់នោះ​មាន​ទំនិញ​១​មុខ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត​អ្នក​ប្រើប្រាស់​នោះ​គឺ​សា​ធាតុ​(​បូ​រ៉ា​ក់​)​ហៅ​ទឹកបន្សារ មាន​ទម្ងន់​ជាង​៥០​គីឡូក្រាម នៅ​ពេល​ប្រើប្រាស់​លើស​ចំណុះ​អាច​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ក្អួត​ចេញ​ឈាម​ស្លាប់​ភ្លាម​ៗ​បាន​។ តាម​រយៈ​នៃ​សកម្មភាព​នេះ​ផង​ដែរ លោក​ក៏​សូម​សំណូមពរ​ដល់​បងប្អូន​អាជីវករ​ទាំងអស់​កុំ​ឲ្យ​នាំ​គ្នា​លក់ដូរ​នូវ​សា​ធាតុ​(​បូ​រ៉ា​ក់​) ហៅ​ទឹកបន្សារ នេះ​តទៅ​ទៀត និង​ទំនិញ​ណា​ដែល​ផុតកំណត់​ការ​ប្រើប្រាស់​សូមកុំ​ឲ្យ​យក​មក​ដាក់​តាំង​លក់​ឲ្យ​ប្រជាពលរដ្ឋ​។ ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ក៏​ដូច្នោះ​ដែរ គឺ​មិនមែន​សម្រាប់​តែ​ខេត្តកំពង់ធំ​នោះ​ទេ មុន​នឹង​ទិញ​ទំនិញ​ព្រមទាំង​សម្ភារ​យក​មក​ប្រើប្រាស់​នោះ​ត្រូវ​ពិនិត្យ​មើល​កាលកំណត់​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន ដើម្បី​សុខភាព​របស់​យើង​ក៏​ដូច​ជា​កូនចៅ​របស់​យើង​ផង​ដែរ​។

កាលណា​យើង​ទាំងអស់​គ្នា​មាន​សុខភាព​ល្អ​ហើយ​នោះ​ក៏​ដូច​ជា​បាន​ចូលរួម​ចំណែក​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​បាន​មួយ​កម្រិត​ខ្ពស់​ផង​ដែរ ចង់​រកស៊ី​ឲ្យ​មានបាន​ប្រាក់​ចំណូល​ខ្ពស់ និង​ចង់​ធ្វើ​ការងារ​ធំ​នោះ​ទាល់តែ​ខ្លួនឯង​មាន​សុខភាព​ល្អជា​មុន​សិន ទើប​អាច​ឈាន​ដល់​គោលដៅ​ទាំង​អស់នោះ​បាន​៕