ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់លក្ខណ៍! ឡានបំពាក់ឧបករណ៍​ខួង​អណ្តូង តែផ្នែកក្រោម​សុទ្ធតែឈើប្រណីត​

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ រថយន្ត​កែ​ច្នៃ​បំពាក់​ឧបករណ៍​ខួងអណ្តូង​មួយ​គ្រឿង ​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ ក្រោយ​បង្កប់​ឈើ​ប្រណីត​សន្ធឹកសន្ធាប់​កាលពី​រសៀល​ថ្ងៃ​ទី​១២ ​កញ្ញា ​២០២២ នៅ​ត្រង់​ចំណុច​ចុង​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ស្ថិត​ក្នុងភូមិ​ភ្លុក…

ខេត្តស្ទឹងត្រែង​ ៖ រថយន្ត​កែ​ច្នៃ​បំពាក់​ឧបករណ៍​ខួងអណ្តូង​មួយ​គ្រឿង ​ត្រូវ​បាន​បង្ក្រាប​ដោយ​កម្លាំង​កងរាជអាវុធហត្ថ​ ក្រោយ​បង្កប់​ឈើ​ប្រណីត​សន្ធឹកសន្ធាប់​កាលពី​រសៀល​ថ្ងៃ​ទី​១២ ​កញ្ញា ​២០២២ នៅ​ត្រង់​ចំណុច​ចុង​ទំនប់​វា​រី​អគ្គិសនី សេ​សាន​ក្រោម​២ ស្ថិត​ក្នុងភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង​ ។

ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា ​មុន​ឈាន​ដល់​ការ​បង្ក្រាប​កម្លាំង សមត្ថកិច្ច​បាន​តាមដាន​ពី​សកម្មភាព​រថយន្ត​ខាងលើ​ ដែល​តែង​ចេញចូល​តំបន់​ភូមិសាស្ត្រ​មួយ​ចំនួន​នៅ​ស្រុក​សេ​សាន ​ក្រោម​រូបភាព​ចុះ​ស៊ីឈ្នួល​ខួង​អ​ណ្តូ​ត​តាម​ភូមិ តែ​លួច​បង្កប់​ឈើ​ប្រណីត នាំ​ចេញ​ទៅ​ប្រទេស​ជិតខាង​។

ប្រភព​ដដែល​បន្ត​ថា ​រថយន្ត​កែ​ច្នៃ​នោះ​បាន​ធ្វើ​សកម្មភាព​យូ​រខែ​យូរ​ឆ្នាំ​មក​ហើយ​ ទើបនឹង​បែក​ការណ៍ ដោយ​ប្រើ​វិធី​វះ​ជញ្ជាំង​ទ្រុង​ញាត់​​ឈើ​បន្លំ​ជា​ជញ្ជាំង​រថយន្តវះ​បាត​បង្កប់​រួច​មួល​ខ្ចៅ​បិត​គម្រប​ផ្សារឃ្លុប​បិទ​ជិត​ជាប់​ការ​ប៊ី​ន​ផ្សារ​ទ្រនាប់​ផ្នែក​ខាងក្រោម ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច មើលទៅ​ហាក់បីដូចជា​ការ​ដឹក​ឧប​ករណ៍​ខួងអណ្តូង​អ​ញ្ចឹ​ង​។

ក្រោយ​ការ​ស៊ើបអង្កេត​និង​បង្ក្រាប​រថយន្ត​ខាងលើ​ កម្លាំង​កង​រាជ​អាវុធហត្ថ​បាន​នាំ​មក​បញ្ជា​ការ​ដ្ឋាន​​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​រុះរើ​សក​ទូច​យក​វត្ថុ​តាំង​ចេញ ក្រោម​ការ​សម្របសម្រួល​ពី​ព្រះ​រាជ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​និង​កសាង​សំណុំរឿង​តាម​នីតិវិធី និង​ប្រគល់​វត្ថុ​តាង​ឈើ​ល្មើស​ជូន​ជំនាញ​រក្សា​ទុក​ជាស​ម្ប​ត្ត​រដ្ឋ​។

ជំនាញ​រដ្ឋបាល​ព្រៃឈើ​អោយ​ដឹង​ថា ឈើ​ដែល​ដកហូត​បាន​ស្ទូច​ចេញ​លើ​រថយន្ត​នោះ គឺជា​ឈើ​អារ​ប្រណីត (​តា​ត្រាវ​) មាន​ចំនួន​៤២​សន្លឹក​ និង​ដុំ​ស្មើនឹង​៤,៧៧៤​ម៉ែត្រគូប បច្ចុប្បន្ន​ រក្សា​ទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ។

ទាក់ទិន​ករណី​ខាងលើ​នេះ ​កម្លាំង​កងរាជអាវុធហត្ថ​ក៍បាន ឃាត់​ជនសង្ស័យ​ម្នាក់​ឈ្មោះ លី ទី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិ​ខ្មែរ ទីលំនៅ​បច្ចុប្បន្ន ភូមិ​ខ្សាច់​ថ្មី ឃុំ​តា​ឡា​ត ស្រុក​សេ​សាន ។ ​បន្ទាប់​ពីការ​ឃាត់ខ្លួន​សាកសួរ​រួច ក៏​បាន​ដោះ​លែង​វិញ​។​ដោយឡែក រថយន្ត ត្រូវ​បាន​រក្សា​ទុក នៅ​ក្នុង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង ​៕

អត្ថបទសរសេរ ដោយ