ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ធុន​យក្ស​ជាង​១០​គ្រឿង​ដឹក​ទំនិញ​ខោអាវ​គីប ទម្លាក់​ចូល​កាណូត​ឆ្លង​ដែន​ទៅ​វៀតណាម

1 ឆ្នាំ មុន
  • ស្វាយរៀង

មាន​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង ចំនួន​១៦​គ្រឿង​បាន​ដឹក​ទំនិញ​ខោអាវ​គីប​និង​ក្រណាត់​ពេញ​ៗ​ទ្រុង ដើម្បី​យក​ទៅ​ផ្ទេរ​ដាក់​កាណូត​ប៉ុក​ចៃ យួន នៅ​ចំណុច​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន អនុ​សេនា​តូច​លេខ​២

ខេត្តស្វាយរៀង ៖ មាន​រថយន្ត​ធុន​យក្ស​ប្រភេទ​វ៉េ​អង ចំនួន​១៦​គ្រឿង​បាន​ដឹក​ទំនិញ​ខោអាវ​គីប​និង​ក្រណាត់​ពេញ​ៗ​ទ្រុង ដើម្បី​យក​ទៅ​ផ្ទេរ​ដាក់​កាណូត​ប៉ុក​ចៃ យួន នៅ​ចំណុច​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន អនុ​សេនា​តូច​លេខ​២ ដំណាក់​យ៉ាំ​ដូង ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ដោយ​សង្ស័យ​ថា ជា​ទំនិញគេចពន្ធ​។

ករណី​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៥​និង​១០​នាទី​ល្ងាច ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២២ រហូត​ដល់​ម៉ោង​៥​និង​០០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២ នៅ​ចំណុច​ប៉ុស្តិ៍ទាហាន​វរៈ​ការពារ​ព្រំដែន កង​អនុ​សេ​តូច​លេខ​២ ដំណាក់​យ៉ាំ​ដូង ទន្លេ​យ៉ាំ​ដូង ស្ថិត​នៅ​ភូមិ​ចម្លង ឃុំ​កំពង់ចំឡង ស្រុក​ស្វាយ​ជ្រំ​។

បើ​តាម​លោក ស្វាយ​ហាន មេ​ប៉ុស្តិ៍​នគ​បាល​ការពារ​វរៈ​ព្រំ​ដែនទឹក​តំបន់​ស្រែ​បារាំង បាន​ប្រាប់​អ្នក​សារព័ត៌មាន​យើង​ដឹង​ថា រថយន្ត​យី​ឌុ​ប ប្រភេទ​វ៉េ​អង ចំនួន​១៦​គ្រឿង​នេះ ទី​១- ពាក់​ស្លាក​លេខ​ភ្នំពេញ 4A-0291, ទី​២- ពាក់​ស្លាក​លេខ ភ្នំពេញ 3Q5790-1911, ទី​៣- ពាក់​ស្លាក​លេខ កំពង់ចាម​3A7556 លេខ​រ៉ឺ​ម៉ក ភ្នំពេញ​4A- 9101, ទី​៤- ភ្នំពេញ​4A-5790, ទី​៥- ពាក់​ស្លាក​លេខ​ភ្នំពេញ​3F1911, ទី​៦- ភ្នំពេញ​3E 4931, ទី​៧- ពាក់​ស្លាក​លេខ កំពង់ចាម​3A7541, ទី​៨- ពាក់​ស្លាក​លេខ ភ្នំពេញ 3E-2482, ទី​៩- ពាក់​ស្លាក​លេខ ភ្នំពេញ 3G-1022 និង​៧​គ្រឿង​ផ្សេង​ទៀត ដឹក​ទំនិញ​ខោអាវ​គីប ព្រមទាំង​ក្រណាត់​ពេញ​ៗ​ទ្រុង មក​ពី​រាជធានី​ភ្នំពេញ ដើម្បី​យក​មក​ផ្ទេរ​ដាក់​ត្រាក់ទ័រ រួច​ដឹក​ទៅ​ដាក់​លើ​កាណូត​ប៉ុក​ចៃ វៀតណាម ចំនួន​០៥​គ្រឿង នៅ​ចំណុច​កំពង់ទឹក​ប៉ុស្តិ៍​វរៈ​ការពារ​ព្រំដែន កងអនុសេនាតូច​លេខ​២ ដំណាក់​យ៉ាំ​ដូង រួច​ក៏​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម ។

នៅ​ពេល​ដែល​អ្នក​សារព័ត៌មាន​យើង​សួរ​ថា ហេតុ​អ្វី​បានជា​ផ្ទេរ​ទំនិញ​នៅ​ពេល​យប់0x017d7 តើ​ទំនិញ​ទាំងនេះ​ជា​ទំនិញគេចពន្ធ​ឬ?
សមត្ថកិច្ច​ឆ្លើយ​ថា បើ​តាម​ម្ចាស់​ទំនិញ​ប្រាប់​ថា ពួក​គេ​បាន​បង់​ពន្ធគយ​រួច​ហើយ ក៏​ប៉ុន្តែ​ដោយសារ​ពេល​ថ្ងៃ​មានការ​ចង្អៀត​ផ្លូវ និង​រថយន្ត​ដឹក​កម្មករ ខ្លាច​រំខាន​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ទើប​ខក​ផ្ទេរ​ទំនិញ​នៅ​ពេល​យប់ ម្យ៉ាងទៀត​ពិបាក​ផ្លូវ​ចូល​កំពង់ទូក​ផ្លូវ​ថ្មី​ទៀត​។

ចំណែក​មហាជន​វិញ បាន​លើក​ឡើង​ថា ពួក​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​ការ​បាក់​ស្រុត​ខូច​ផ្លូវថ្នល់ ដោយសារ​រថយន្ត​ដឹក​ទំនិញ​ធុន​យក្ស ប្រភេទ​វ៉​អង ទាំងនេះ​ដឹក​ទំនិញ​ធ្ងន់​ៗ ក្នុង​១​យប់​ៗ​ចាប់ពី​៨​គ្រឿង​ទៅ​១៦​គ្រឿង​។ ណាមួយ​ផ្លូវថ្នល់​១​ខ្សែ​នេះ​ជា​ផ្លូវលំ ក្រាល​ខ្សាច់​ភ្នំ ប្រវែង​៥​គីឡូម៉ែត្រ ហើយ​រាជរដ្ឋាភិបាល​មាន​គម្រោង​ផ្តល់​ជា​ផ្លូវ​ក្រាល​កៅស៊ូ ដើម្បី​ត​.​ភ្ជាប់​ពី​ផ្លូវ​កៅស៊ូ​នៅ​ខាងលិច ចំណត​​កំពង់ទឹក​ប៉ុស្តិ៍​ដំណាក់​យ៉ាំ​ដូង ហើយ​ផ្លូវ​ដែល​ក្រាល​កៅស៊ូ​រួច​នោះ គឺ ក្រាល (​កៅស៊ូ​ស្តើង​) សម្រាប់​តែ​រថយន្ត​ធុន​ស្រាល និង​រថយន្ត​ដឹក​កម្មករ​ធ្វើ​ដំណើរ ហើយ​បើ​រថយន្ត​ធុន​យក្ស​ដឹក​ទំនិញ​ធ្ងន់​ៗ​បែប​នេះ និង​ធ្វើ​ឲ្យ​ស្រុត​ផ្លូវ​ខូច​ជា​មិន​ខាន​។

ប្រជាពលរដ្ឋ​ឃុំ​កំពង់ចំឡង បាន​ធ្វើការ​អំពាវនាវ​យ៉ាង​ទទូច សូម​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច ឯកឧត្តម​អភិបាលខេត្ត​មេត្តា ចុះ​ពិនិត្យ និង​អន្តរាគមន៍​ផង​ទាន​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ មិន​អាច​រក​ការ​បំភ្លឺ​ពី​សមត្ថកិច្ច​គយ និង​រដ្ឋាករ​ខេត្តស្វាយរៀង​បាន​ទេ មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៣ ខែកញ្ញា ឆ្នាំ​២០២២​នេះ ។

បើ​តាម​មន្ត្រី​នគ​បាល​សេដ្ឋកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​លើក​ឡើង​ថា ប៉ុស្តិ៍​ច្រករបៀង ឬ ដំណាក់ គ្មាន​ច្បាប់​អនុញ្ញាត​ឲ្យ​ដឹក​ទំនិញ​ចេញចូល​ពី​ក្រៅប្រទេស​ទេ គឺ​ច្បាប់​អនុញ្ញាត​ឲ្យ​នាំ​ទំនិញ​ចេញ​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី ច្រក​ទ្វារ​តំបន់​ព្រំដែន ហើយ​មាន​ដាក់​មន្ត្រី​គយ ពិនិត្យ​ទំនិញ​ចេញចូល ហើយ​បើ​លួច​នាំ​ទំនិញ​ចេញ​នៅ​ពេល​យប់​តាម​ច្រករបៀង ឬ​តាម​ដំណាក់​ទាហាន ដោយ​គ្មាន​មន្ត្រី​ជំនាញ​ពិនិត្យ​ឯកសារ​ទំនិញ​ទេ គឺ សង្ស័យ​ជា​ទំនិញគេចពន្ធ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ