ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​បន្តិច បុរស​ម្នាក់​ជិះ​ម៉ូតូ​បុក​រថយន្ត​ពីក្រោយ​ស្លា.ប់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា បុរស​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​រថយន្ត​ចត​ស្ងៀម​ពីក្រោយ ។

ខេត្តបាត់ដំបង ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​បាន​ឲ្យ​ដឹង​ជំហាន​ដំបូង​មក​ថា បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​បុក​រថយន្ត​ចត​ស្ងៀម​ពីក្រោយ ។

ឧបទ្ទវ​ហេតុនេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​៥៥​នាទី​រសៀល​ថ្ងៃ​ទី​១៦ កុម្ភៈ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​ក្នុងភូមិ​គោក​ពន្លៃ សង្កាត់​អូរ​ម៉ា​ល់ ក្រុង​បាត់ដំបង។

សេចក្តីរាយការណ៍​បាន​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ដែល​ស្លាប់​ជិះ​ម៉ូតូ C125 ព៌​ណ​ខ្មៅ ស៊េរី​ឆ្នាំ​២០០៨ ពាក់​ស្លាក​លេខ​បាត់ដំបង 1B 8988 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ស្រាប់តែ​មក​ដល់​ចំណុច​កើតហេតុ​ក៍បាន​បុក​រថយន្ត​ដឹក​គ្រឿងសំណង់​ដែល​កំពុង​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ​បណ្តាល​ឲ្យ​ម៉ូតូ​កៀប​ជាប់​នឹង​រថយន្ត ហើយ​បុរស​រង​គ្រោះ​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ សមត្ថកិច្ច​បាន​អះអាង​ថា ជន​រង​គ្រោះ​ឈ្មោះ សេង រី​ណា ហៅ​ចក់ អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​នៅ​រាជធានី​ភ្នំពេញ តែ​មក​ធ្វើ​ជា​មេកាំបិត​ចុងភៅ​នៅ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ហើយ​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដោយសារ​ស្រវឹង ។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ថា រថយន្ត​ដែល​ចត​ស្ងៀម​នោះ​ម៉ាក ISUZU របស់​ក្រុមហ៊ុន​ដឹក​គ្រឿងសំណង់​យីហោ​«​ហេង ឆាត​» នៅ​ក្រុង​បាត់ដំបង ៕