ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​មេខ្លោង​ដែល​បាន​ដឹកនាំ​ប្ល្​ន់​អ្នកលក់​មាស

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ ស្ត្រី​មេខ្លោង​ដែល​ជា​អ្នក​រៀបចំ​ផែនការ​ប្លន់​អាជីវករ​លក់​មាស​ក្បែរ​ផ្សារ​ធំ ក្រុង​កំពង់ចាម ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្

ខេត្តកំពង់ចាម ៖ រសៀល​ថ្ងៃ​ទី​១៥ កុម្ភៈ ស្ត្រី​មេខ្លោង​ដែល​ជា​អ្នក​រៀបចំ​ផែនការ​ប្លន់​អាជីវករ​លក់​មាស​ក្បែរ​ផ្សារ​ធំ ក្រុង​កំពង់ចាម ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​នៃ​កិច្ចសហការ​ល្អ​ពី​កម្លាំងសមត្ថកិច្ច​គ្រប់​ស្ថាប័ន ពិសេស​ក្រោម​បញ្ជា​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ។ 
ប្រតិបត្តិ​ក​ការ​ដ៏​ក្តៅ​គគុក​នេះ​បាន​តាម​ចាប់​ក្រុម​ចោរប្លន់​កើន​ដល់​៤​នាក់​ហើយ និង​បន្ត​តាម​ប្រមាញ់​៤​នាក់​ទៀត​ដែល​កំពុង​រត់គេច​ខ្លួន ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី  ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹង​ថា ដោយសារ​តែ​មានការ​យកចិត្តទុកដាក់​ពី​សំណាក់​លោក​ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្ត​នោះ​ក៏​បាន​ជំរុញ​ឲ្យ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​សហការ​ជាមួយនឹង​ស្ថាប័ន​ពាក់ព័ន្ធ​បាន​បើក​យុទ្ធ​ការ​ដ៏​ក្តៅ​គគុក មិន​បន្ធូរ​ដៃ​នោះ​ទេ គឺ​តាម​ប្រមាញ់​ចោរប្លន់​ប្រដាប់​អាវុធ​ចំនួន​៨​នាក់​ដែល​បាន​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស កាលពី​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ កន្លង​ទៅ ហើយ​នាំ​គ្នា​រត់គេច​ខ្លួន​តាម​មធ្យោបាយ​ម៉ូតូ និង​រថយន្ត​ឡិច​ស៊ី​ស​ចំនួន​២​គ្រឿង ។

លោក​ឧត្តមសេនីយ៍ត្រី ហេង វុ​ទ្ធី ស្នងការ​រង​នគរបាល​ខេត្ត​ប្រាប់​បន្ត​ថា រហូត​មក​ដល់​ថ្ងៃ​ទី​១០ កុម្ភៈ នោះ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់​បាន​ចោរប្លន់​ចំនួន​៣​នាក់​ក្នុង​ក្រុង​សៀមរាប​ក្នុង​នោះ​មាន ៖ ១-​ឈ្មោះ សុខ ស៊ីនួន ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ នៅ​ភូមិ​នាង​គ​ង្ហី​ង សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ២-​ឈ្មោះ ស្រី សំ​អឿ​ន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ នៅ​ខណ្ឌ​ទួល​គក រាជធានី​ភ្នំពេញ ៣-​ឈ្មោះ ពៅ សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ដោយ​បាន​ដកហូត​រថយន្ត​ឡិច​ស៊ី​ស RX 300 ចំនួន​២​គ្រឿង ក្នុង​នោះ​មាន​ពណ៌​ស​១​គ្រឿង  និង​ពណ៌​ខ្មៅ​១​គ្រឿង ហើយ​ត្រូវ​បាន​បញ្ជូន​មក​សាលាដំបូង​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​១៤ កុម្ភៈ ២០១៧ ។

ដោយសារ​តែ​មានការ​បញ្ជា​ផ្ទាល់​ពី​អគ្គស្នងការ​នគរបាល​ជាតិ នៅ​ល្ងាច​ថ្ងៃ​ទី​១៤ កុម្ភៈ កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ បាន​ចាប់​មេខ្លោង​ស្រី​ម្នាក់​ទៀត​ឈ្មោះ សុខ វណ្ណ​នី ហៅ​ភិន អាយុ​៤៧​ឆ្នាំ ខណៈ​ពេល​ស្នាក់​នៅផ្ទះ​មួយ​នៅ​សង្កាត់​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ទើបត្រូវ​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​គ​របាល​ខេត្តកំពង់ចាម​។

លោកស្នងការ​រង​នគរបាល​ខេត្ត​បញ្ជាក់​ថា មុន​ពេល​ធ្វើ​សកម្មភាព​ប្លន់​អាជីវករ​លក់​មាស​ឈ្មោះ សុខ ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៤៨​ឆ្នាំ នៅ​ខាងលិច​ផ្សារ​ធំ​ក្រុង​កំពង់ចាម​នោះ គឺ​ស្រី្ត​ឈ្មោះ ភិន នេះ​ហើយ​បាន​រៀបចំ​ផែនការ​ដោយ​បាន​នាំ​បក្សពួក​ចោរប្លន់​មួយ​ក្រុម​មក​ដេក​នៅ​ខេត្តកំពង់ចាម​មុន​១​យប់ ។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ក៏​បាន​ដឹកនាំ​បក្សពួក​មក​ធ្វើ​សកម្មភាព​ប្លន់​តែ​ម្តង ហើយ​ក៏​បាន​គេចខ្លួន​ទៅ​កាន់​រាជធានី​ភ្នំពេញ ក្នុង​នោះ​បាន​យក​របស់ទ្រព្យ​របស់​អ្នក​រង​គ្រោះ​ទៅ​បែងចែក​គ្នា ខ្លះ​បាន​៤.០០០​ដុល្លារ និង​ខ្លះ​ទៀត​បាន​៧០០០​ដុល្លារ ។

ស្ត្រី​មេចោរ​ប្លន់​ដ៏​ក្លាហាន​ឈ្មោះ ភិន នេះ​បាន​ឆ្លើយ​សារភាព​ថា ចំពោះ​សកម្មភាព​ប្លន់​ដែល​បាន​ដឹកនាំ​ធ្វើ​នៅ​ក្នុង​ក្រុង​កំពង់ចាម គឺ​មាន​តែ​១​លើក​នេះ​ទេ ។ ចំណែក​ប្តី​របស់​ស្ត្រី​រូប​នេះ​ឈ្មោះ ពៅ សំ​អឿ​ន ត្រូវ​បាន​សមត្ថកិច្ច​ចាប់​នៅ​ក្រុង​សៀមរាប​កន្លង​មក ជា​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស ពណ៌​ស ដែល​ជា​មធ្យោបាយ​ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​ខាងលើ ៕