ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​អត្តឃា.ត​នៅ​ក្រុង​បា​ដា​ដ​ស្លា.ប់​18​នាក់

7 ឆ្នាំ មុន

នៅ​អីុ​រ៉ា​ក់​ការ​វាយប្រហារ​អត្តឃា.ត​បំផ្ទុះ​រថយន្ត​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ នៅ​ក្រុង​បា​ដា​ដ​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​១៨​នាក់ ។

ប្រភព​ព័ត៌មាន​ប៉ូលិស​និយាយ​ថា ជន​អត្តឃា.ត​បាន​ធ្វើ​ឱ្យ​

នៅ​អីុ​រ៉ា​ក់​ការ​វាយប្រហារ​អត្តឃាត​បំផ្ទុះ​រថយន្ត​មួយ​កើត​មាន​កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ នៅ​ក្រុង​បា​ដា​ដ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១៨​នាក់ ។

ប្រភព​ព័ត៌មាន​ប៉ូលិស​និយាយ​ថា ជន​អត្តឃាត​បាន​ធ្វើ​ឱ្យ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​របស់​គេ​ផ្ទុះ​ក្នុង​សង្កាត់​មួយ​មាន​ពួក​ស៊ី​អីុ​ត​ភាគច្រើន​នា​ភាគ​ខាងជើង​រដ្ឋធានី​ក្នុង​តំបន់ HABIBIYA ជិត​សង្កាត់​សា​ដ្រ​ស៊ី​ធី ។ ការ​វាយប្រហារ​នោះ​ប្រកាស​ទទួលខុសត្រូវ​ភ្លាម​ៗ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

កាលពី​ខែកក្កដា​កន្លង​មកនេះ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​ធ្វើការ​វាយប្រហារ​ភេរវកម្ម​ជា​ច្រើន​នៅ​អីុ​រ៉ា​ក់​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២១៣​នាក់​និង​របួស​ប្រមាណ​២០០​នាក់ ។ មនុស្ស​ដល់​ជាង​៧០០០​នាក់​ស្លាប់​ក្នុង​ការ​វាយប្រហារ​ភេរវកម្ម​នានា​នៅ​អីុរ៉ា​ក់​ក្នុង​ឆ្នាំ​២០១៦ ។

ក្នុង​ការ​វាយប្រហារ​ថ្មី​នោះ​ជន​អត្តឃាត​ធ្វើ​ឱ្យ​ផ្ទុះ​រថយន្ត​បឺស​ធុន​តូច​របស់​គេ​ក្នុង​តំបន់​ពាណិជ្ជកម្ម HABIBIYA តំបន់​លក់​រថយន្ត​ក្នុង​សង្កាត់​មាន​មនុ​​ស្ស​ច្រើន​កុះករ​សា​ដ្រ​ស៊ី​ធី ។ ការ​ផ្ទុះ​នាំ​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​បំផ្លាញ​រថយន្ត​ស៊ី​វិល​ជា​ច្រើន​គ្រឿង រួច​ហាង​ទំនិញ​និង​អគារ​ទាំងឡាយ​រង​ការ​ខូចខាត ៕