ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាថ៌​កំបាំង​នៃ​ការ​ធ្វើឃាត​លោក​គី​ម ជុង​ណា​ម នៅ​ម៉ា​ឡេ​ស៊ី

7 ឆ្នាំ មុន

តើ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ពិតជា​ឈាន​ទៅ​សម្លា.ប់​បងប្រុស​ម្តាយ​ទីទៃ លោក​គី​ម ជុង​ណា​ម មាន​អាយុ​លើស​លោក​១២​ឆ្នាំ​មែន​ទេ? បែប​នេះ​គេ​ធ្លាប់តែ​ឃើញ​ក្នុង​រឿង​ប្រលោមលោក​ចារកម្ម​ពិបាក​ឱ្យ​ជឿ

តើ​មេដឹកនាំ​កូរ៉េ​ខាងជើង លោក​គី​ម ជុង​អ៊ុ​ន ពិតជា​ឈាន​ទៅ​សម្លាប់​បងប្រុស​ម្តាយ​ទីទៃ លោក​គី​ម ជុង​ណា​ម មាន​អាយុ​លើស​លោក​១២​ឆ្នាំ​មែន​ទេ? បែប​នេះ​គេ​ធ្លាប់តែ​ឃើញ​ក្នុង​រឿង​ប្រលោមលោក​ចារកម្ម​ពិបាក​ឱ្យ​ជឿ ។ កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ នៅ​ព្រ​លាន​យន្តហោះ​ក្រុង​គូ​ឡា​ឡាំ​ពួរ ម៉ា​ឡេ​ស៊ី លោក​គី​ម ជុង​ណា​ម ត្រៀម​ឡើង​យន្តហោះ​ទៅ​ចិន​ជា​កន្លែង​លោក​រស់នៅ ។

នៅ​ព្រ​លាន​យន្តហោះ​នេះ​ភ្លាម​ៗ នារី​២​នាក់​បាន​ស្ទុះ​មក​ក្បែរ​លោក ហើយ​ជះ​វត្ថុ​រាវ​មួយ​លើ​មុខ​លោក ។ បណ្តា​កាមេរ៉ា​ត្រួតពិនិត្យ​ចាប់​ឃើញ​រូប​នារី​សង្ស័យ​ម្នាក់ ។ ពេល​រង​ការ​វាយប្រហារ​ដោយ​វត្ថុ​រាវ​នេះ លោក​គី​ម ជុង​ណា​ម មាន​បញ្ហា​បេះដូង​លើ​រថយន្ត​សង្គ្រោះ​ដែល​ដឹក​លោក​ទៅ​មន្ទីរពេទ្យ ។ តើ​ហេតុ​អី​គេ​សម្លាប់​លោក ហើយ​នរណា​ជា​អ្នក​ធ្វើ? នារី​សង្ស័យ​ម្នាក់​ត្រូវ​ចាប់ខ្លួន​នា​ថ្ងៃ​ទី​១៥ កុម្ភៈ ដែល​អាច​ជា​អ្នក​ស្ថិត​ក្នុង​ជួរ​ភ្នាក់ងារ​សម្ងាត់​កូរ៉េ​ខាងជើង ហើយ​ធ្វើ​សកម្មភាព​តាម​បញ្ជា​ផ្ទាល់​របស់រប​បលោក​គី​ម ជុង​អ៊ុ​ន ។
នារី​ចាប់ខ្លួន​រូប​នេះ​ដែល​ព័ត៌មាន​ដំបូង​ថា ជា​ជនជាតិ​ភូមា​នោះ តាម​ពិតជា​នារី​ម្នាក់​កាន់​លិខិតឆ្លងដែន​វៀតណាម ។ នារី​សង្ស័យ​ត្រូវ​ចាប់ខ្លួន​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​គូ​ឡា​ឡាំ​ពួរ កាន់​លិខិតឆ្លងដែន​ក្រោម​ឈ្មោះ​ថា DOAN THI HUONG កើត​ថ្ងៃ​ទី​៣១ ឧសភា ឆ្នាំ​១៩៨៨ ។ រូប​នាង​ត្រូវ​បាន​គេ​កំណត់​ដឹង​អត្តសញ្ញាណ​តាម​រយៈ​កាមេរ៉ា​ត្រួតពិនិត្យ ហើយ​នាង​នៅ​តែឯង​ពេល​ចាប់ខ្លួន ៕