ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​អង្គការ​ការពារ​បរិស្ថាន​ម្នាក់​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​កំហែង​យក​ប្រាក់

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ សមាជិក​ម្នាក់​របស់ អង្គការ​ការពារ​បរិស្ថាន ដែល​ឈរជើង​នៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​កំហែង​យក​ប្រាក់​ …

ខេត្តក្រចេះ ៖ សមាជិក​ម្នាក់​របស់ អង្គការ​ការពារ​បរិស្ថាន ដែល​ឈរជើង​នៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទ​កំហែង​យក​ប្រាក់​ពី​ពលរដ្ឋ​ដែល​ដឹកឈើ​តាម​គោ​យន្ត​មក​ធ្វើ​ផ្ទះ ។

ជនជាប់ចោទ​ឈ្មោះ វឿ​ង ប៊ុ​ន​ធឿ​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​ព្រែក​ប្រសព្វ ឃាត់ខ្លួន កាលពី​យប់​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ខណៈ​សមត្ថកិច្ច ចុះ​បោសសំអាត​កុងត្រូលជជុះ​នៅ​តំបន់​នោះ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ការ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​សមាជិក​របស់​អង្គការ ការពារ​បរិស្ថាន ដែល​មិន​មាន​ស្នាក់​ការ​ច្បាស់លាស់​នោះ គឺ​ធ្វើ​ឡើង​ទៅ​តាម​ពាក្យបណ្តឹង​របស់​ស្ត្រី​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ដែល​បាន​ដឹកឈើ​តាម​គោ​យន្ត​កន្ត្រៃ ហើយ​ត្រូវ​ជនជាប់ចោទ​ម្នាក់​នេះ​បង្ខំ​ទារ​លុយ​ចំនួន​១​ម៉ឺន​៥​ពាន់​រៀល ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​ពលរដ្ឋ​តែងតែបាន​លើក​ឡើង និង​ប្តឹង​មក​អាជ្ញាធរ​ឲ្យ​ជួយ​លុប​បំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ​អនាធិបតេយ្យ ឬ​កុងត្រូលជជុះ ដែល​កំពុង​តែ​បោះទីតាំង​យ៉ាងច្រើន​ស្អេកស្កះ ពី​មនុស្ស​ជា​ច្រើន​នាក់ ដែល​តាំងខ្លួន​ថា មាន​តួនាទី ឬ​បេស​កម្ម​ចុះ​មក​បង្ក្រាប ទប់ស្កាត់​បទល្មើស​ព្រៃឈើ តំបន់​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ។ សកម្មភាព​ការ​ដាក់​បណ្តុំ​កុងត្រូលជជុះ​ពី​ក្រុម​ជន​ទាំងនោះ​បាន​បង្ក​ឲ្យ​ពលរដ្ឋ​មានការ​ភ័យ​ខ្លាច​ពី​ភាព​អសន្តិសុខ និង​រំខាន​ការ​រស់នៅ​របស់​ពួក​គាត់ ក៏​ដូច​ជា​បង្ក​ភាព​ចលាចល​ក្នុងភូមិ​រៀង​រាល់​យប់​ថ្ងៃ ជាមួយនឹង​សកម្មភាព​ប្រដេញ​កាក់​ទារ​លុយ​ពីរ​ទះ​ដឹកឈើ​ឆ្លងកាត់​តាម​ផ្លូវ​លំនៅ​តំបន់​ឃុំ​មួយ​នេះ ។

ជុំវិញ​ការ​ឃាត់ខ្លួន​សមាជិក​អង្គការ​រូប​នេះ លោក​វរសេនីយ៍ទោ ចាន់ សុ​ផល្លា អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ បាន​បញ្ជាក់​ថា ជនជាប់ចោទ​ត្រូវ​បាន​នាំ​ខ្លួ​ម​មក​អធិការដ្ឋាន​បន្ទាប់​ពី​ឃាត់ខ្លួន ។ ហើយ​ឆ្លង​តាម​ការ​សាកសួរ​របស់​មន្ត្រី​ជំនាញ ជន​នេះ​បាន​ទទួលស្គាល់​កំហុស​ថា រូបគេ​ពិតជា​បាន​បង្ខំ​ទារ​លុយ​ពី​ពលរដ្ឋ​ដែល​ដឹកឈើ​មក​ធ្វើ​ផ្ទះ​នោះ​មែន ៕